ទម្លាប់ទាំង ៦ ជួយឱ្យមហាសេដ្ឋីមានបំផុតនៅហុងកុង Li Ka-shing នៅតែមានសុខភាពល្អក្នុងអាយុ ៩៨ ឆ្នាំ

របបអាហារសម្បូរត្រី ការហាត់ប្រាណជាប់លាប់ និងរបៀបរស់នៅដែលមានវិន័យខ្ពស់ គឺជាទម្លាប់មួយចំនួនដែលជួយឱ្យមហាសេដ្ឋីមានបំផុតនៅហុងកុង Li Ka-shing រក្សាបាននូវសុខភាព និងស្មារតីវាងវៃខាងរហូតដល់វ័យជិត ១០០ ឆ្នាំ។

កាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅ លោក Li Ka-shing បានឈានចូលវ័យ ៩៨ ឆ្នាំ។ ទន្ទឹមគ្នានោះដែរ សារព័ត៌មាន ST Headline បានឱ្យដឹងថា សុខភាពមាំទាំរបស់លោកក្នុងវ័យជ្រេ កើតឡើងបានដោយសារតែទម្លាប់ចំនួន ៦ ដែលលោកអនុវត្តអស់រយៈពេលជាច្រើនឆ្នាំ។

របបអាហារដ៏សាមញ្ញ និងមានតុល្យភាព គឺជាគ្រឹះដ៏សំខាន់នៃរបៀបរស់នៅរបស់លោក Li Ka-shing យូរមកហើយ។ លោកបានកំណត់បរិមាណសាច់ក្រហម ដោយងាកមកបរិភោគបន្លែ បាយស និងត្រីតូចៗជំនួសវិញ ខណៈដែលបង្អែមដំឡូងជ្វា គឺជាផ្នែកមួយនៃរបបអាហាររបស់លោកអស់ជាច្រើនឆ្នាំមកហើយ។

អាហារមួយមុខដែលលោកចូលចិត្តបំផុតនោះ គឺត្រី Mackerel ចំហុយ ទទួលទានជាមួយបាយ។ ត្រីផ្តល់នូវជាតិខ្លាញ់អូមេហ្គា ៣ ជាពិសេសសារធាតុ DHA និង EPA ដែលជួយដល់សុខភាពបេះដូង និងខួរក្បាល។ ការសិក្សារួមគ្នាមួយដោយសាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ Washington បានរកឃើញថា មនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ដែលបានបរិភោគត្រី ២ ដងក្នុងមួយសប្តាហ៍ មានអត្រាមរណភាពជាមធ្យមទាបជាង ២៧ ភាគរយ និងមានហានិភ័យនៃជំងឺបេះដូងទាបជាង ៤០ ភាគរយ។

ការហាត់ប្រាណក៏បានដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពដូចគ្នា។ បណ្តាញព័ត៌មានអនឡាញ Min.news បានឱ្យដឹងថា ចាប់តាំងពីនៅវ័យក្មេង លោកបានបញ្ចូលកីឡា ដូចជា វាយកូនហ្គោល និងហែលទឹក ទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់លោក រួមជាមួយនឹងការ Stretching និងការហាត់ប្រាណក្នុងទម្រង់ផ្សេងៗទៀត។  

ការស្រាវជ្រាវបានរកឃើញថា ការលេងកីឡាវាយកូនហ្គោលនៅក្នុងវ័យចំណាស់ មានអត្ថប្រយោជន៍ដល់សុខភាពជាច្រើន។ ការសិក្សាឆ្នាំ ២០២៣ ពីសាកលវិទ្យាល័យ Eastern Finland បានរកឃើញថា ការលេងវាយកូនហ្គោលប្រភេទ 18-hole round អាចជួយដល់សុខភាពបេះដូង ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងការគ្រប់គ្រងកូឡេស្តេរ៉ុល សម្រាប់អ្នកដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ។

ក្នុងនាមជាអ្នកជំនួញជួរមុខ លោក Li Ka-shing ក៏បានយកចិត្តទុកដាក់លើការគ្រប់គ្រងភាពតានតឹងដូចគ្នា ដោយបានជ្រើសរើសប្រើប្រាស់វិធីសាស្ត្របិទភ្នែកសម្រាករយៈពេលខ្លី។ លោកធ្លាប់បានលើកឡើងថា មនុស្សកាន់តែរវល់ ការសម្រាកក៏កាន់តែសំខាន់ ការសម្រាករាងកាយ និងការគ្រប់គ្រងការដកដង្ហើម អាចជួយឱ្យយើងប្រមូលស្មារតីមកផ្ដោតលើការងារឡើងវិញបាន។

ក្រៅពីនេះ មហាសេដ្ឋីរូបនេះជាមនុស្សដែលមានវិន័យខ្ពស់ជាមួយនឹងកាលវិភាគប្រចាំថ្ងៃ ដោយលោកតែងតែត្រៀមពេលរសៀលសម្រាប់ការប្រជុំ និងការជួបជុំផ្សេងៗ ខណៈដែលលោកជៀសវាងការកម្សាន្តនានានៅពេលយប់ ដើម្បីអាចចូលសម្រាន្តលឿន និងក្រោកពីព្រលឹមបាន។ កន្លងមក មានការលើកឡើងថា លោកជាមនុស្សដែលក្រោកពីដំណេកទៀងទាត់ណាស់ ពោលគឺរៀងរាល់ម៉ោង ៥ និង ៥៩ នាទីព្រឹក។

ទស្សនាវដ្តី Sleep បានចុះផ្សាយពីការសិក្សាមួយថា មនុស្សដែលចូលគេង និងក្រោកពីគេងលឿនជាប្រចាំ តែងតែមានសកម្មភាពរាងកាយច្រើនជាង និងមានសុខភាពផ្លូវចិត្តល្អជាងអ្នកដែលគេងយប់ជ្រៅ។ អ្នកដែលក្រោកពីព្រលឹម មានពេលវេលាសម្រាប់ការហាត់ប្រាណច្រើន ដែលជួយកាត់បន្ថយហានិភ័យនៃការលើសទម្ងន់ ឬធាត់ជ្រុល។

ស្របគ្នានេះ លោក Li Ka-shing តែងតែពិនិត្យសុខភាពជាប្រចាំ។ សកម្មភាពនេះជាទម្លាប់មួយដ៏ល្អ ដែលជួយឱ្យគ្រូពេទ្យអាចកំណត់ពីបញ្ហាសុខភាពណាមួយបានទាន់ពេល មុនពេលដែលវាវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ។

ក្នុងនាមជាពុទ្ធសាសនិកជន លោក Li Ka-shing មានជំនឿថា ការជួយអ្នកដទៃបានជួយបង្កើតសុភមង្គល និងការស្ងប់ចិត្តស្ងប់អារម្មណ៍ ដែលចាត់ទុកថាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុខភាព និងការរស់នៅយូរអង្វែងរបស់លោក។

សរុបមក ការអនុវត្តទម្លាប់ទាំង ៦ នេះជាប្រចាំ ច្រើនឆ្នាំជាប់គ្នា បានជួយឱ្យលោក Li Ka-shing នៅតែមានសុខភាពល្អ និងស្មារតីនឹងធឹងនៅអាយុជិត ១០០ ឆ្នាំដូច្នេះ។

សូមរំឭកថា លោក Li Ka-shing បានចុះចេញពីតំណែងជាអ្នកដឹកនាំអាណាចក្រអាជីវកម្មរបស់លោកក្នុងខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ ដោយបានផ្ទេរការគ្រប់គ្រងទៅឱ្យកូនប្រុសច្បងរបស់លោកគឺ លោក Victor។ យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ៨ ខែសីហា ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា លោកនៅតែជាមហាសេដ្ឋីមានបំផុតនៅហុងកុង ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៩.១ ប៊ីលានដុល្លារអាមេរិក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្



Leave a Reply

Your email address will not be published.Required fields are marked *