«គុនល្បុក្កតោរស់ឡើងវិញ» គឺជាភាពយន្តឯកសារមួយ ដែលបង្ហាញពីរឿងរ៉ាវនៃការរស់ឡើងវិញរបស់ក្បាច់គុនល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌជាតិ សម្រាប់ប្រទេសកម្ពុជា និងពិភពលោក។ ភាពយន្តដែលដឹកនាំដោយលោក Mark Bochsler មួយនេះ បានឈ្នះពានរង្វាន់អន្តជាតិជាច្រើនរួចមកហើយ មុនផ្តើមចាក់បញ្ចាំងនៅកម្ពុជា។

បើយោងតាមផលិតកម្ម Kongchak Pictures បានឲ្យដឹងថា ភាពយន្តឯកសារមួយនេះត្រូវចាយពេលអស់រយៈពេលជាង ១០ឆ្នាំ ក្នុងការតាក់តែងជាភាពយន្តឯកសារ «គុនល្បុក្កតោរស់ឡើងវិញ»។ ក្នុងនោះផលិតកម្មមួយនេះ បានសំណូមពរលើកទឹកចិត្តឲ្យទស្សនិកជនទាំងអស់ចូលរួមគាំទ្រ និងទៅទស្សនាភាពយន្តឯកសារមួយនេះ ដើម្បីជាការលើកទឹកចិត្ត និងរៀនសូត្របន្ថែមពីវប្បធម៌ និងអត្តសញ្ញាណជាតិមួយបន្ថែមទៀត។
គួរបញ្ជាក់ថា នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តក្នុងប្រទេស កម្ពុជា ចាប់ពីថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០២៣ ដោយភាពយន្តឯកសារនេះនឹងមានជាភាសាខ្មែរ និងភាសាអង់គ្លេសផងដែរ៕

























Account
Security
Favourite Content