តារាខេប៉ុប ៩ រូបស្លាប់បាត់បង់ជីវិតទាំងវ័យក្មេងធ្វើឱ្យអ្នកគាំទ្រសោកស្ដាយខ្លាំង

តារាខេប៉ុប ៩ រូបស្លាប់បាត់បង់ជីវិតទាំងវ័យក្មេងធ្វើឱ្យអ្នកគាំទ្រសោកស្ដាយខ្លាំង ដោយសារតែអត្ដចរិតល្អរបស់ពួកគេ មិនគួរណាជួបរឿងអកុសលត្រូវស្លាប់ទាំងវ័យក្មេងបែបនេះសោះ។

១.U,nee ឬ Lee Hye-ryeon

U,nee ជាតារាចម្រៀងស្រីខេប៉ុប មានជំនាញខាងរ៉េប និងច្រៀង។ ចំពោះមូលហេតុស្លាប់គឺរូបនាងធ្វើអត្ដឃាតដោយចងកនៅក្នុងឆ្នាំ ២០០៧ ដោយកាលនោះនាងទើបមានអាយុ ២៦ ឆ្នាំប៉ុណ្ណោះ។ នាងត្រូវបានរាយការណ៍ថាមានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ។ 

២.Kim Haneul

Kim Haneul ជាតារាស្រីដែលមានសំឡេងពីរោះម្នាក់។ នាងបានស្លាប់នៅអាយុ ២៥ ឆ្នាំ ក្នុងឆ្នាំ ២០១៣ ដោយសារជំងឺមហារីកខួរក្បាល។

៣.Kwon Risae ឬ Kwon Rise

Rise ជាសមាជិកក្រុមចម្រៀងនារី Ladies-code នាងបានស្លាប់នៅអាយុ ២៣ ឆ្នាំក្នុងឆ្នាំ ២០១៤ ដោយសារ​ជួបគ្រោះថ្នាក់ចរាចរណ៍។

៤.Go EunBi

Rise ជាសមាជិកក្រុមចម្រៀងនារី Ladies-code នាងបានស្លាប់នៅអាយុ ២១ ឆ្នាំក្នុងឆ្នាំ ២០១៤ ដោយសារ​ជួបគ្រោះថ្នាក់ចរាចរណ៍។

៥.Ahn SoJin

Ahn SoJin គឺជាអ្នកហ្វឹកហាត់ដ៏ល្បីម្នាក់នៅក្នុងកម្មវិធី Superstar K1 និង Kara Project។ នាងមានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ និងសម្រេចចិត្តលោតពីលើអាគារជាន់ទី ១០ ​សម្លាប់ខ្លួននៅឆ្នាំ ២០១៥ នៅអាយុ ២២ ឆ្នាំ។

៦.JongHyun សមាជិកក្រុម SHINee

JongHyun បានធ្វើឱ្យមហាជនជាច្រើនហាក់មានការតក់ស្លុតក្រោយលោកបានធ្វើអត្តឃាតដោយដុតធ្បូងដែលមានជាតិគីមីម៉្យាងបំពុលខ្លួនឯង។ លោកបានស្លាប់នៅឆ្នាំ ២០១៧ ក្នុងអាយុ ២៧ ឆ្នាំ។

៧.Sulli

Sulli បានជ្រើសធ្វើអត្ដឃាតក្រោយរូបនាងមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។ នាងបានសម្លាប់ខ្លួនដោយការចងកនៅក្នុងឆ្នាំ ២០១៧ កាលនោះរូបនាងមានអាយុទើប ២៥ ឆ្នាំប៉ុណ្ណោះ។​

៨.Hara

ក្រោយពីជួបស្នេហាមិនសមប្រកបត្រូវអតីតមិត្ដប្រុសធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត Hara ក៏មានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ។ សាកសពរបស់ Hara ត្រូវបានប្រទះឃើញនៅក្នុងផ្ទះរបស់នាង មិនមានស្នាមវាយគ្នា ឬគាស់ចូលឡើយ។ ខណៈប៉ូលីសជឿជាក់ថាជាការធ្វើអត្ដឃាតខ្លួនឯង។ Hara បានស្លាប់នៅអាយុ ២៨ ឆ្នាំ ក្នុងឆ្នាំ ២០១៩។

៩. Moon Bin

ការស្លាប់របស់ Moon Bin ពិតជាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមិនដែលមានដំណឹងថាលោកមានបញ្ហាផ្លូវចិត្ត ឬមានជំងឺធ្ងន់ធ្ងរណាមួយឡើយ។ ខណៈពេលនេះ នៅតែមិនទាន់ដឹងពីមូលហេតុស្លាប់ពិតប្រាកដរបស់ Moon Bin ឡើយ ប៉ុន្ដែមនុស្សជាច្រើនសង្ស័យថាអាចបណ្ដាលមកពីហត់ និងប្រឹងប្រែងធ្វើការពេក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក