តារាសម្ដែងកូរ៉េ Song Kang កំពុងរៀបចំសម្រាប់ការវិលត្រលប់មកថតរឿងភាគ ភ្លាមៗបន្ទាប់ពីលោកបញ្ចប់កាតព្វកិច្ចយោធានៅខែតុលានេះ។ យោងតាមសេចក្ដីរាយការណ៍ពី Allkpop កាលពីថ្ងៃទី ៣០ ខែមិថុនា តារាសម្ដែងរូបនេះនឹងគ្រងតំណែងជាតួឯកក្នុងរឿងភាគថ្មីមានចំណងជើងថា ‘Four Hands’ ។

ដាក់ចំណងជើងតាមបច្ចេកទេសតន្ត្រីព្យ៉ាណូដែលមនុស្សពីរនាក់អង្គុយលេងលើឧបករណ៍តែមួយ រឿងភាគ ‘Four Hands’ នឹងប្រាប់ពីរឿងរ៉ាវរបស់យុវជននៅវិទ្យាល័យសិល្បៈដែលស្វែងរកមិត្តភាព ស្នេហា ការប្រជែងគ្នា និងការរីកលូតលាស់។ រឿងភាគនេះដែរនឹងតាមដានដំណើរជីវិតរបស់ពួកគេពីវ័យជំទង់រហូតដល់ពេញវ័យ។
ក្នុងនោះ Song Kang នឹងដើរតួជាអ្នកលេងព្យ៉ាណូដ៏មានទេពកោសល្យ និងមានអារម្មណ៍ស្មុគ្រស្មាញ ដោយបង្ហាញពីភាពទាក់ទាញដែលមានភាពចាស់ទុំជាងមុននៅក្នុងគម្រោងដំបូងរបស់លោកបន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា។
មានរហស្សនាមថា “Netflix Prince” ដោយទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគល្បីៗជាច្រើនដូចជា ‘Love Alarm’, ‘Sweet Home’ និង ‘Nevertheless’ Song Kang បានក្លាយជាតារាប្រុសដែលត្រូវបានទទួលស្គាល់ច្រើនបំផុតមួយរូបនៅក្នុងវិស័យ K-dramas ទូទាំងពិភពលោក។ ទោះបីជា បានចូលបម្រើទ័ពតាំងពីខែមេសា ឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្តែមួយរយៈកន្លងមក តារាប្រុសវ័យ ៣១ ឆ្នាំរូបនេះនៅតែមានមុខតាមរយៈគម្រោងដែលខ្លួនបានថតទុកមុនជាបន្តបន្ទាប់ដូចជា ‘Sweet Home 3, I-LAND 2’ និងជាតារាកិត្តិយសក្នុងរឿង ‘The Runaway’ ។
ស្របពេលដំណើរការផលិតសម្រាប់រឿងភាគ ‘Four Hands’ កំពុងចាប់ផ្ដើមបណ្ដើរ ការរំពឹងទុកគឺខ្ពស់សម្រាប់ការត្រលប់មកវិញជាផ្លូវការរបស់ Song Kang សម្រាប់អ្នកគាំទ្រក៏ចាប់ផ្ដើមដូចគ្នា ៕

























Account
Security
Favourite Content