រឿងថ្មីរសជាតិប្លែក! Song Hye Kyo បង្ហើបថាខ្លួនរៀនជក់បារីអស់ជិត ៦ខែ​ ដើម្បីសម្ដែងក្នុងភាពយន្ត Dark Nuns

តារាសម្ដែងកូរ៉េ Song Hye Kyo បានរៀបរាប់នៅក្នុងសន្និសីទសារព័ត៌មាន ពីការហ្វឹកហាត់ជក់បារីដើម្បីសម្ដែងជាតួអង្គសំខាន់មួយនៅក្នុងសាច់រឿងបែបអបិយជំនឿដែលមានចំណងជើងថា Dark Nuns។

កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ ភាពយន្តខ្នាតធំខាងលើនេះបានធ្វើការចាក់បញ្ចាំងនៅឯ Megabox Coex ក្នុងទីក្រុងសេអ៊ូល ដោយមានការចូលរួមពីអ្នកដឹកនាំរឿង Kwon Hyuk Jae និងតួសម្ដែងសំខាន់ៗ ដូចជា Song Hye Kyo, Jeon Yeo Bin, Lee Jin Wook និង Moon Woo Jin ។

នៅក្នុងសាច់រឿងមួយនេះ Song Hye Kyo បានទទួលឱកាសដើរតួជា​ Sister Unia​ ដូនជីមួយរូបដែលព្យាយាមប្រើប្រាស់វិធីសាស្រ្តគ្រប់យ៉ាងដើម្បីអាចជួយមនុស្សពីរឿងរ៉ាវអបិយជំនឿ និងសូម្បីតែមានការជក់បារីទៀតផង។​ តារាសម្ដែងវ័យ ៤៣ឆ្នាំរូបនេះ បានរៀបរាប់ពីបទពិសោធន៍ការងារលើកនេះថា៖ “ខ្ញុំពិតជាភ័យមែនទែន​ ហើយរឿងនេះជារឿងមួយដែលខ្ញុំខំប្រឹងប្រែងសម្ដែងខ្លាំងណាស់ដែរ។ ដូច្នេះ ខ្ញុំក៏សង្ឈឹមថានឹងទទួលបានការគាំទ្រច្រើនដូចគ្នា”។

តារាស្រីរូបនេះបានចែករំលែកបន្ថែមទៀតថា៖ “នេះជាលើកទីមួយហើយ ដែលខ្ញុំត្រូវសម្ដែងជាអ្នកជក់បារី។ ខ្ញុំមានការបារម្ភខ្លាំង ព្រោះខ្ញុំមិនមែនជាអ្នកចេះជក់បារីពីមុនមកទេ។ ខ្ញុំមិនដឹងថា ខ្ញុំត្រូវធ្វើបែបណាឡើយ ក៏ប៉ុន្តែនៅពេលដែលខ្ញុំគិតដល់ចរិតរបស់តួអង្គ Sister Unia​ ខ្ញុំប្រាកដចិត្តថា វាពិតជាផ្នែកដ៏សំខាន់មួយសម្រាប់តួអង្គមួយនេះ”។

“វាអាចមិនមែនជារឿងដែលល្អទេ ក៏ប៉ុន្តែប្រហែលជា ៦ខែមុនពេលរឿងចាប់ផ្ដើមថត ខ្ញុំចាប់ផ្ដើមរៀនជក់បារី ព្រោះនៅឈុតឆាកដំបូង តួអង្គនេះបានជក់បារីទៅហើយ ដោយមានការថតយកប្លង់ជិតមែនទែន។ ដូចនេះ ខ្ញុំមិនចង់ធ្វើឱ្យវាមើលមកក្លែងក្លាយពេកនោះទេ។ នៅពេលដែលថតរឿងនេះ ខ្ញុំពិតជាត្រូវហ្វឹកហាត់ច្រើន មិនមែនគ្រាន់តែរឿងសម្ដែងទេ តែក៏ត្រូវហ្វឹកហាត់ជក់បារីដែរ” Song Hye Kyo និយាយដូច្នេះ។

គួរបញ្ជាក់ផងដែរថា Dark Nuns ជារឿងរ៉ាវរបស់ដូនជី ២រូបគឺ Sister Unia និង Sister Michaela ដែលបានសម្រេចចិត្តជួយសង្គ្រោះកុមារា Hee-Joon ពីការដែលវិញ្ញាណអាក្រក់ចូលសណ្ឋិត។ នៅពេលដែលដូនជីទាំងពីរនេះព្យាយាមសិក្សាស្វែងរកពីដំណោះស្រាយដើម្បីជួយក្មេងប្រុសម្នាក់នោះ អាថ៌កំបាំងដ៏ព្រឺព្រួច និងខ្មៅងងឹតក៏ចាប់ផ្ដើមលាតត្រដាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *