សិល្បករកូរ៉េចូលរួមបរិច្ចាគរាប់សែនដុល្លារដល់គ្រោះអគ្គិភ័យហុងកុង ស្របពេលកម្មវិធី MAMA បន្តរៀបចំដោយការកែប្រែមួយចំនួន

ពានរង្វាន់ MAMA ឆ្នាំ ២០២៥ នឹងចាប់ផ្ដើមប្រារព្ធឡើងនៅទីក្រុងហុងកុងនៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកានេះដូចការកំណត់ ដោយអ្នករៀបចំកម្មវិធីនិយាយថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងផ្តោតលើការកាន់ទុក្ខដល់ជនរងគ្រោះនៃអគ្គិភ័យដ៏សាហាវដែលបានលេបត្របាក់អគារអាផាតមិនជាច្រើន និងបានចូលរួមបរិច្ចាគដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងហេតុការណ៍នេះផងដែរ។

ក្រុមហ៊ុនកម្សាន្តកូរ៉េ CJ ENM ដែលជាអ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់ K-pop ប្រចាំឆ្នាំមួយនេះ បាននិយាយថា ខ្លួននឹងរៀបចំពេលវេលាក្នុងកំលុងពេលព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ និងធ្វើការបរិច្ចាគដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។

ស្របពេលក្រុមហ៊ុន CJ ENM មិនបានបញ្ចេញតួលេខថវិកាដែលខ្លួននឹងបរិច្ចាគ ខាងផលិតកម្ម SM Entertainment បានប្រកាសថា ពួកគេបានចូលរួមបរិច្ចាគចំនួន ១ លានដុល្លារហុងកុង (១២៨ ០០០ដុល្លារអាមេរិក) ដល់​កាកបាទក្រហម​ហុងកុង​ដើម្បី​ជួយ​ដល់​ការ​ពន្លត់​អគ្គិភ័យ ការ​សង្គ្រោះ និង​ការ​ឧបត្ថម្ភសម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ ស្របពេលសិល្បកររបស់ខ្លួនដូចជាក្រុម aespa ចូលរួមបរិច្ចាគ ៥០ ម៉ឺនដុល្លារហុងកុង និង Riize ចូលរួមបរិច្ចាគ ២៥ ម៉ឺនដុល្លារហុងកុង។

បច្ចុប្បន្ន តួលេខអ្នកស្លាប់ក្នុងហេតុការណ៍អគ្គិភ័យខាងលើបានឡើងដល់យ៉ាងតិច ៩៤ នាក់ និងរបួស ៧៦ នាក់។ នេះបើផ្អែកតាមសេចក្ដីរាយការណ៍របស់ BBC នៅព្រឹកថ្ងៃសុក្រនេះ។

ក្រុមហ៊ុនបាននិយាយថា “ស្របតាមបរិយាកាសនៃការកាន់ទុក្ខក្នុងស្រុក ព្រឹត្តិការណ៍កម្រាលព្រំក្រហមត្រូវបានលុបចោល” ដោយបន្ថែមថាពិធីសំខាន់នឹងនៅតែត្រូវបានផ្សាយផ្ទាល់តាមកាលវិភាគ។

អ្នករៀបចំកម្មវិធីបាននិយាយថា ការផលិតកម្មវិធីត្រូវបានកែសម្រួលឡើងវិញដើម្បីផ្តោតលើ “ការរំលែកទុក្ខ និងផ្ដល់ក្តីសង្ឃឹម” ជាជាងការសម្តែងគគ្រឹកគគ្រេង ស្របពេលការរៀបចំឆាក និងការសម្តែងមួយចំនួនត្រូវបានរំពឹងថានឹងមានការផ្លាស់ប្តូរ។

ពានរង្វាន់ MAMA ឬ Mnet Asian Music Awards ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅសម្រាប់វិស័យ K-pop នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន Kai Tak រហូតដល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើមនៅម៉ោង ៧ និង ៣០ នាទី យប់ (ម៉ោង​នៅ​កូរ៉េ) ខណៈឆ្នាំនេះកម្មវិធី​បាន​វិល​ត្រឡប់​មក​រៀបចំនៅ​ទីក្រុងហុងកុង​វិញ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ។

សិល្បករ ក្រុម​ចម្រៀង​ល្បីៗ​ដែលនឹងចូលរួមសម្ដែងក្នុងឆ្នាំនេះរួមមាន Babymonster, Enhypen, Hearts2Hearts, TWS, Stray Kids, Zerobaseone និង G-Dragon ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *