ស្អែកដល់ថ្ងៃកម្មវិធី តែ MAMA អាចនឹងត្រូវផ្អាកភ្លាម​ៗ ព្រោះហេតុការណ៍អគ្គិភ័យនៅហុងកុង

កម្មវិធីប្រគល់ពានរង្វាន់ MAMA ឆ្នាំ២០២៥ អាចនឹងត្រូវប្ដូរផែនការភ្លាមៗ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះអាគារលំនៅដ្ឋាននៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី២៦ ខែវិច្ឆិកានេះ ខណៈផែនការដើមគ្រោងនឹងរៀបចំកម្មវិធីនៅថ្ងៃទី ២៨ និង២៩ ខាងមុខ។

យោងតាមសារព័ត៌មាន ZAPZEE នៅថ្ងៃកើតហេតុតែម្ដង ក្រុមការងាររៀបចំកម្មវិធី MAMA បានចាប់ផ្ដើមកិច្ចប្រជុំបន្ទាន់មួយ ទាក់ទងនឹងផែនការនៃកម្មវិធី។ ក្រោយមក តំណាងពី MAMA បានរៀបរាប់ថា បច្ចុប្បន្ន នៅមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេថា កម្មវិធីនៅតែបន្ត ឬក៏ត្រូវពន្យារពេលសិន ដោយលោកនិយាយថា ក្រុមការងារកំពុងតែធ្វើការតាមដានស្ថានភាព និងត្រួតពិនិត្យដោយប្រុងប្រយ័ត្ន។

ជាក់ស្ដែង កម្មវិធីនេះបានគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ២៨ និង២៩ ខែវិច្ឆិកា ឯពហុកីឡដ្ឋាន Kai Tak ទីក្រុងហុងកុង​ ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីទីតាំងកើតហេតុ។

គួរឱ្យដឹងផងដែរផងដែរថា អគ្គិភ័យនេះបានឆាបឆេះអគារលំនៅដ្ឋានចំនួន ៧ នៅក្នុងស្រុក Tai Po ភាគខាងជើងនៃទីក្រុងហុងកុង នៅវេលាម៉ោង ២ និង ១៥នាទីរសៀល ខណៈសារព័ត៌មាន South China Morning Post បានចុះផ្សាយថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន ៤៤ នាក់បានស្លាប់ ៤៥នាក់រងរបួសធ្ងន់ និង ២៧៩នាក់ទៀតដែលបានបាត់ខ្លួន សន្និដ្ឋានថាជាប់នៅក្នុងអាគារទាំងនោះ។

នៅម៉ោង ៦ព្រឹក ថ្ងៃទី២៧ នេះ អគារចំនួន ៤ ត្រូវបានពន្លត់ ខណៈដែលអគារចំនួន ៣ នៅតែបន្តឆាបឆេះនៅឡើយ។ ស្របពេលដែលម​នុស្ស ៣នាក់​ រួមមាន នាយកចំនួន ២នាក់ និងទីប្រឹក្សារបស់អ្នកម៉ៅការសំណង់ម្នាក់ដែលទទួលខុសត្រូវលើការជួសជុលអគារនេះ ត្រូវបានចាប់ខ្លួនពីបទឃាតកម្មដោយអចេតនា ជាមួយនឹងការចោទប្រកាន់ថា ពួកគេបានប្រើប្រាស់សម្ភារៈមិនស្របតាមស្តង់ដារ និងប្រើប្រាស់ស្នោបិទបង្អួច នាំឱ្យមានអគ្គិភ័យ និងបណ្តាលឱ្យរីករាលដាលយ៉ាងឆាប់រហ័ស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *