មិននឹកស្មានភាពយន្តកម្ពុជាមានការគាំទ្រខ្លាំង ខណៈភាពយន្តខ្នាតធំរឿង «បណ្ដាសានាងរាត្រី» ត្រូវបានចាក់បញ្ចាំងនៅលើទីផ្សារអន្តរជាតិក្នុងប្រទេសដ៏ច្រើនបែបនេះ។

មុននេះបន្តិច ផលិតកម្ម អិល ឌី ភាពយន្តបានទម្លាក់ List ឈ្មោះប្រទេសដែលខ្សែរឿង «បណ្ដាសានាងរាត្រី» បានចាក់បញ្ចាំងនាពេលកន្លងមក ដោយប្រើពេលមិនដល់១ឆ្នាំផង។ ជាក់ស្ដែង ភាពយន្តខ្មែរផលិតក្នុងស្រុកមួយនេះបានចាក់បញ្ចាំងជាផ្លូវការនៅតាមបណ្ដារោងភាពយន្តក្នុងស្រុកកាលពីថ្ងៃ១៤ ខែមីនា កន្លងទៅ ដោយមានចំនួនអ្នកទស្សនាយ៉ាងច្រើន រីឯសន្ទុះអ្នកគាំទ្រក៏ច្រើនគួរឱ្យកត់សម្គាល់ផងដែរ។
រឿងមួយដែលសឹងតែនឹកស្មានមិនដល់ ហើយក៏ជាមោទកភាពបំផុតសម្រាប់ភាពយន្តខ្មែរ គឺខ្សែភាពយន្តមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិ ដោយត្រូវបានយកទៅចាក់បញ្ចាំងជាបន្តបន្ទាប់ចាប់តាំងពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងប្រទេសផ្សេងៗគ្នា ១០ រួមមាន៖ ប្រទេសមីយ៉ាន់ម៉ា តៃវ៉ាន់ ឥណ្ឌូណេស៊ី ទីម័រ អ៊ូបេគីស្ថាន រុស្សី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន បេឡារូស និងប្រទេសតាជីគីស្ថាន។








រឿង «បណ្ដាសានាងរាត្រី» មានការចូលរួមសម្ដែងដោយព្រះនាង នរោត្តម ជេនណា តារាសម្ដែងស្រីជួរមុខនៅកម្ពុជា កញ្ញា ស៊ីន យូប៊ីន តារាប្រុសមីយ៉ាន់ម៉ា Paing Thakhorn និងតារាប្រុសស្រីល្បីៗ ជាច្រើនរូបទៀត។ ខ្សែរឿងបែបរន្ធត់ព្រឺព្រួចតាំងពីដើមដល់ចុងបញ្ចប់នៃរឿងនេះផងដែរ ត្រូវបានអ្នកទស្សនា Rate ឱ្យ១០ពិន្ទុពេញតែម្ដង បន្ទាប់ពីទស្សនារួច៕


























Account
Security
Favourite Content