ថាហើយ កុំឱ្យអ្នកពូកែនិយាយនៅជាមួយអ្នកពូកែស្ដាប់ ១ថ្ងៃទល់ល្ងាច ១យប់ទល់ភ្លឺដឹងតែបើកកិច្ចប្រជុំជាប់ចឹងហ្មង។ ត្រៀមខ្លួនហើយឬនៅ? New Series របស់កំពូលក្មេងជួបនិយាយជួបស្ដាប់ទាំង ៣ នាក់ដែលមានដល់ទៅ ១២ ភាគត្រៀមបង្ហាញជូនមហាជនទស្សនាឆាប់ៗនេះហើយ។

នេះគឺជារសជាតិថ្មីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
សាកស្រមៃមើល៍ នៅក្នុងបន្ទប់តែ ៣ នាក់ហើយពួកយើងសុទ្ធតែជាមនុស្សដែលខ្លាចខ្មោច តែចូលចិត្តនិយាយរឿងខ្មោច គិតទៅមើល៍តើនឹងមានអ្វីកើតឡើងលើក្មេងតូចទាំង៣ ក្រោយពេលដែលពួកគេតែងនិយាយរឿងរ៉ាវគួរឱ្យខ្លាចបែបនេះនៅក្នុងបន្ទប់ជារៀងរាល់ថ្ងៃ?



បង្វែរសាច់រឿងបន្តិច មកស្គាល់តួអង្គទាំង៣ក្នុង New Series មួយនេះវិញម្ដង រីណែត ជានិស្សិតផ្នែកវេជ្ជសាស្ត្រ ចំណែក រីណា រៀនផ្នែកបុរាណវិទូ រីឯ ពិដោរ រៀនផ្នែកតែងនិពន្ធ។ គ្រាន់តែមើលមុខជំនាញសិក្សារបស់ពួកគេក៏អាចដឹងហើយថាសុទ្ធតែកំពូលមនុស្សតែម្ដង។ចង់ដឹងថាសាច់រឿងយ៉ាងណា? ជួបជាមួយកំពូលមនុស្សទាំង៣តាមរយៈ New Sitcom Series «អូនខ្លាច» ឆាប់ៗនេះ៕























Account
Security
Favourite Content