នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសជ្រើសរើសបេក្ខជនដើម្បីចូលរួមប្រកួតប្រជែងលើការតែងនិពន្ធប្រលោមលោកខ្នាតខ្លីដោយជ្រើសយកជើងខ្លាំងតែ៣រូបប៉ុណ្ណោះ។ ការរៀបចំឱ្យមានការប្រកួតប្រជែងនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរទិវាជាតិអំណានលើកទី១០ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

សម្រាប់បេក្ខភាពដែលមានបំណងចង់ចូលរួមការប្រកួតប្រជែងមួយនេះត្រូវបង្កើតស្នាដៃតែងនិពន្ធដោយឈរលើមូលបទចំនួន៣ធំៗ ដូចខាងក្រោម៖
១. តម្លៃសីលធម៌
២. តម្លៃប្រពៃណីទំនៀមទម្លាប់និងប្រវត្តិសាស្ត្រខ្មែរ
៣.តម្លៃភាសាអក្សរសាស្ត្រខ្មែរនិងអរិយធម៌ខ្មែរ
ដោយឡែក មន្ត្រីអប់រំ គ្រូបង្រៀន គរុនិស្សិត គរុសិស្ស សិស្ស និស្សិត និងសាធារណជនសុទ្ធតែអាចដាក់ពាក្យចូលរួមប្រកួតប្រជែងមួយនេះបានដោយគ្រាន់តែគោរពតាមលក្ខខណ្ឌងាយៗ ដូចខាងក្រោម៖
១. បេក្ខជនត្រូវតាក់តែងជារឿងខ្លីពាក្យរាយចំនួន១០ទៅ១៥ទំព័រ (ក្រដាសA4) ដោយកំព្យូទ័រពុម្ពអក្សរ Khmer OS Moul light 12 (សម្រាប់ចំណងជើងនិងចំណងជើងរង) និងKhmer OS Battambang ទំហំ អក្សរ១២ (សម្រាប់អត្ថបទ)
២. ជាស្នាដៃនិពន្ធដែលតែងថ្មីសុទ្ធសាធ មិនមានការលួចចម្លង ឬធ្លាប់ចូលរួមប្រកួតកន្លងមក
៣. ខ្លឹមសារ និងអត្ថន័យត្រូវឆ្លុះបញ្ចាំងនិងមូលបទ មិនមានលាយឡំនយោបាយ
៤. សំណេរត្រូវគោរពគោលការណ៍អក្ខរាវិរុទ្ធក្នុងវចនានុក្រមខ្មែរ
សម្រាប់កាលបរិច្ឆេទឈប់ទទួលស្នាដៃត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច។ បេក្ខភាពចូលរួមអាចផ្ញើស្នាដៃតាមរយៈតេឡេក្រាម 010 22 07 88 និងសួរព័ត៌មានបន្ថែមតាមរយៈ 011 22 88 52៕
ខាងក្រោមជាសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ៖

























Account
Security
Favourite Content