តារាស្រីខេប៉ុបទាំង ១០រូប ក្ដោបឱកាសផ្លាស់ប្ដូរមុខមាត់ថ្មីជាសិល្បករទោលក្នុងឆ្នាំ ២០២៤

ឆ្នាំ ២០២៤ដែលត្រៀមនឹងបញ្ចប់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ជាឆ្នាំដ៏ធំមួយសម្រាប់សិល្បករចម្រៀងខេប៉ុបក្នុងការចាប់ឱកាសថ្មី​ ដើរលើវិថីជាសិល្បករទោល។ ជាក់ស្ដែង អ្នកចម្រៀងបុរសរហូតដល់ទៅ ១៨រូបដែលបានបញ្ចេញស្នាដៃទោលរបស់ខ្លួន ស្របពេលដែលអ្នកចម្រៀងស្រីមិនតិចនោះទេ ក៏បានជ្រើសរើសចាប់ផ្ដើមការងារថ្មីនេះដែរ។ ខាងក្រោមនេះ ជាតារាខេប៉ុបស្រីទាំង ១០រូបដែលផ្ដើមបញ្ចេញស្នាដៃទោលជាលើកដំបូងនៅក្នុងឆ្នាំ២០២៤នេះ។

១. Irene ពីក្រុម Red Velvet

មានងារជាមេក្រុមរបស់ក្រុមចម្រៀងដ៏មានប្រជាប្រិយបំផុតមួយក្នុងវិស័យខេប៉ុប Irene បានចាប់ផ្ដើមអាជីពទោលរបស់ខ្លួន ឆ្លើយតបនឹងការចង់បានរបស់អ្នកគាំទ្រដែលមានតាំងតែពីយូរណាស់មកហើយ។ អាល់ប៊ុមទោលទី១ របស់តារាស្រីវ័យ ៣៣ឆ្នាំរូបនេះបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក្រោមចំណងជើងថា Like A Flower។ គ្រាន់តែចេញភ្លាម អាល់ប៊ុមខ្នាតតូចមួយនេះបាននាំយកប្រជាប្រិយភាពយ៉ាងសន្ធឹកសន្ធាប់មកកាន់ Irene និងបានជាប់ចំណាត់ថ្នា្កក់លេខ១ នៅលើ iTune រហូតដល់ទៅ២១តំបន់ជុំវិញពិភពលោក។

២. Tzuyu ពីក្រុម Twice

ក្រោយពីមិត្តរួមក្រុមបានបញ្ចេញស្នាដៃចម្រៀងទោលជាបន្តបន្ទាប់ Tzuyu ពីក្រុម Twice ក៏បានបញ្ចេញអាល់ប៊ុមទោល abouTZU កាលពីថ្ងៃទី៦ ខែកញ្ញានេះដែរ។ ភាពជោគជ័យនៃអាល់ប៊ុមខ្នាតតូចរបស់តារាខេប៉ុបមកពីតៃវ៉ាន់រូបនេះក៏មិនណយប៉ុន្មានដែរ ដោយ abouTZU បានជាប់ជាអាល់ប៊ុមមានប្រជាប្រិយភាពលំដាប់លេខ១៩ នៅលើតារាង Billboard’s Top 200 Albums Chart។

៣. Yuqi ពីក្រុម (G)I-DLE ​

ជាសមាជិកទី១ ដែលមកប្រឡូកក្នុងអាជីពជាតារាចម្រៀងទោល Yuqi បានស្នាដៃអាល់ប៊ុម Yuq1 កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅ។ អាល់ប៊ុមទោលទី១នេះ បានអនុញ្ញាត្តឱ្យតារាស្រីវ័យ ២៥ឆ្នាំបញ្ចេញសមត្ថភាពក្នុងទម្រង់បទចម្រៀងផ្សេងៗគ្នា មិនថា Pop និង R&B នោះទេ។

៤. SeolA ពី WJSN

ចាប់ផ្ដើមតាំងតែពីដើមឆ្នាំតែម្ដង SeolA បានទទួលឈ្មោះជាតារាទោល បន្ថែមពីតួនាទីជាសមាជិករបស់ WJSN តាំងតែពីថ្ងៃទី២៣ ខែមករាមកម៉្លេះ។ នៅក្នុងអាល់ប៊ុមដំបូងដែលមានឈ្មោះថា Inside Out នាង SeolA បានបង្ហើរសំនៀងក្នុងចង្វាក់កន្ត្រាក់អារម្មណ៍ និងមនោសញ្ចេតនាបានយ៉ាងល្អ បង្ហាញពីភាពរីកចម្រើនក្នុងនាមជាសិល្បករម្នាក់។

៥. Yves ពីក្រុម Loona

ក្រោយពីមានបញ្ហាចម្រូងចម្រាស់ជាមួយក្រុមហ៊ុនចាស់ក្នុងគ្រាកន្លងមក Yves នៅតែមិនបោះបង់សុបិនរបស់ខ្លួន ដោយបានត្រឡប់មកវិញជាមួយនឹងមុខមាត់ថ្មី។ Loop ជាអាល់ប៊ុមទោលដែលនាងបានចាប់ផ្ដើមជាមួយនឹងក្រុមហ៊ុនថ្មី និងបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា កន្លងមក។

៦. Jain Ros  អតីតសមាជិក Brave Girls

Hyeran ឬដែលកន្លងមក អ្នកគាំទ្របានស្គាល់តាមរយៈឈ្មោះ Jain Ros សមាជិកក្រុមនារី Brave Girls បានចេញស្នាដៃទោលក្រោមចំណងជើងថា​ 0 1 2 3 កាលពីថ្ងៃទី៨ ខែតុលានេះ។ ការត្រឡប់មកវិញ ក្នុងនាមជាសិល្បករទោលនៅគ្រានេះ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងរំភើបរីករាយដែលបានឃើញតារាក្នុងដួងចិត្តបានចាប់ផ្ដើមការងារចម្រៀងជាថ្មីទៀត។

៧. Swan អតីតសមាជិកក្រុម Weeekly

ក្រោយសម្រាកអស់ពេល ២ឆ្នាំ Swan បានបែរមកប្រឡូកក្នុងវិស័យខេប៉ុបសាជាថ្មី នៅក្នុងឆ្នាំ២០២៤នេះ។ ក្នុងការចាប់ផ្ដើមលើវិថីដដែល Swan បានបញ្ចេញចម្រៀងដែលមានចំណងជើងថា ​Yellow Light កាលពីថ្ងៃទី៩ ខែមេសាកន្លងទៅ។

៨. SoYeon អតីតសមាជិកក្រុម LABOUM និង WSG Wannabe

ក្រោយពីធ្លាប់រួមរស់ជាមួយនឹងក្រុមចម្រៀងនារីរហូតដល់ទៅ ២ គឺ LABOUM និង WSG Wannabe នៅក្នុងឆ្នាំ២០២៤ នេះ SoYeon បានសម្រេចចិត្តចូលប្រឡូកក្នុងវិថីទោលជាលើកដំបូង។ តាមរយៈស្នាដៃបទ Goodbye ដែលបានចេញផ្សាយតាំងតែពីចុងខែមីនា តារាស្រីរូបនេះទទួលបានការកោតសរសើរជាច្រើនពីអ្នកគាំទ្រចំពោះសំឡេងដ៏មានទឹកដមរបស់នាង។

៩. Lena អតីតសមាជិកក្រុម GWSN

បន្ទាប់ពីក្រុមទាំងមូលបានសម្រេចចិត្តបញ្ឈប់ការងាររួម Lena បានក្ដោបឱកាសថ្មីនៅក្នុងឆ្នាំតែមួយនេះ។ ជាក់ស្ដែង នៅថ្ងៃទី២១ ខែកញ្ញាកន្លងទៅនេះ តារាស្រីសំឡេងស្រទន់បានបញ្ចេញចម្រៀងមនោសញ្ចេតនាទោលមួយបទក្រោមចំណងជើងថា Blame The Summer។

១០. Cyan អតីតសមាជិកក្រុម bugAboo

Cyan ជាតារាស្រីមួយរូបទៀត ដែលបានបញ្ចេញបទទោល If I had Another Day With You កាលពីថ្ងៃទី១០ ខែកក្កដា។ នេះជាការបន្តអាជីពលើវិថីសិល្បៈដោយខ្លួនឯងផ្ទាល់ ក្រោយក្រុម bugAboo បានសម្រេចផ្អាកសកម្មភាពទាំងអស់តាំងតែពីចុងឆ្នាំ​២០២២មកម៉្លេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *