ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រៀមចាប់ដៃគូរជាមួយក្រុមហ៊ុនអប្សរា មេឌា សឺវីស ឯ.ក (AMS) លើគម្រោងផលិតមាតិកាវប្បធម៌ ដើម្បីលើកកម្ពស់ក៏ដូចជាពង្រីកវិសាលភាពនៃវិស័យមួយនេះឱ្យកាន់តែទូលំទូលាយជាងមុន។

នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចាររដ្ឋមន្ត្រីបានទទួលជួបលោកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) ព្រមទាំងក្រុមការងារ ដើម្បីសម្ដែងការគួរសម និងស្នើសុំកិច្ចសហការការងារក្នុងប្រព័ន្ធផ្សព្វផ្សាយ ពិសេសគម្រោងផលិតមាតិកាពាក់ព័ន្ធវិស័យវប្បធម៌ នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។





ក្នុងឱកាសនោះ ឯកឧត្ដម ហាប់ ទូច បានសម្ដែងនូវការស្វាគមន៍និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) ដែលកន្លងមកតែងចូលរួមចំណែកផលិតនិងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈ ហើយក្រសួងសូមគាំទ្រនិងបន្តកិច្ចសហការក្នុងការផលិតមាតិកាសិល្ប:វប្បធម៌ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀត។
ជាការពិតណាស់ អប្សរា មេឌា សឺវីស ឯ.ក គឺជាអង្គភាពពហុព័ត៌មានឌីជីថលមួយដែលមានឯកទេសក្នុងការផលិតរាយការណ៍និងផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈបានចូលរួមផ្សព្វផ្សាយអំពីកិច្ចការងាររបស់ក្រសួងលើវិស័យវប្បធម៌ដើម្បីបង្កើនការយល់ដឹងអំពីបេសកកម្មគុណតម្លៃសេវាសាធារណៈនិងសមិទ្ធផលនានារបស់ក្រសួង៕
ប្រភពរូបភាព៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

























Account
Security
Favourite Content