Kim Yoo-jung ប្រាប់ថា ការលាក់អារម្មណ៍ឈឺចាប់ ដែលតួអង្គមិនអាចបង្ហាញ ជាអ្វីដែលលំបាកបំផុតនៅក្នុងរឿង Dear X

Kim Yoo-jung បានរៀបរាប់ពីការលំបាក និងអារម្មណ៍ផ្ទាល់ខ្លួនរបស់នាងចំពោះតួអង្គ Baek Ah-jin ពីរឿង Dear X  ខណៈចរិតរបស់តួអង្គនេះ គឺជាអ្វីថ្មី ដែលនាងមិនធ្លាប់បានសម្ដែងពីមុនមក។

ត្រៀមចាក់បញ្ចាំងភាគទី ១២ ដែលជាភាគចុងក្រោយនៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះ រឿង Dear X បានផ្ដោតទៅលើតួអង្គ Baek Ah-jin មនុស្សស្រីម្នាក់ដែលលាក់បាំងភាពឃោរឃៅរបស់នាង ពីក្រោយរបាំងមុខដែលបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ ខណៈពេលដែលនាងព្យាយាមយកខ្លួន​ឯងចេញពីឧបសគ្គផ្ទាល់ខ្លួន។

នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះ​ Kim Yoo-jung បានចាប់ផ្ដើមដោយការអរគុណដល់ការគាំទ្ររបស់ទស្សនិកជន ដោយនាងបានរៀបរាប់ទៀតថា៖ “ខ្ញុំតាំងចិត្តណាស់សម្រាប់គម្រោងភាពយន្តនេះ។ ដូច្នេះ វាគឺជារឿងល្អដែលភាពយន្តនេះទទួលមតិវិជ្ជមានច្រើន។ មិត្តរបស់ខ្ញុំគេនិយាយលេងថា ឥឡូវនេះ ពេលគេមើលមកខ្ញុំ គេខ្លាចណាស់។ ពាក្យនេះបានធ្វើឱ្យខ្ញុំសើច ព្រោះវាមានន័យថា ខ្ញុំអាចសម្ដែងជាតួអង្គ Ah-jin បានល្អ”។

ទន្ទឹមគ្នានេះ នាងបានបកស្រាយបន្ថែមពីមូលហេតុថា​៖ “នៅក្នុងឈុតឆាកខ្លះ ខ្ញុំត្រូវហ្វឹកហាត់ធ្វើឱ្យភ្នែករបស់ខ្ញុំកាន់តែមុត និងកាន់តែគួរឱ្យខ្លាច ព្រោះខ្ញុំចង់ឱ្យតួអង្គទាំងអស់ដែលនៅជិត Ah Jin មានអារម្មណ៍ថា តានតឹង”។  

តារាស្រីវ័យ ២៦ឆ្នាំបានចែករំលែកថា អ្វីដែលពិបាកបំផុតសម្រាប់នាង គឺការបង្ហាញអារម្មណ៍ ដែលពិបាកយល់របស់តួអង្គចេញមកខាងក្រៅ ខណៈដែលតួអង្គនេះជាមនុស្សដែលពូកែលាក់អារម្មណ៍ពិត។

Kim Yoo-jung ពន្យល់ថា៖ “នាងពិបាកយល់ណាស់ ហើយពេលខ្លះ ខ្ញុំគឺមិនចង់យល់ពីចិត្តនាងតែម្ដង។ ក្នុងនាមជាអ្នកសម្ដែង ជាញឹកញយអារម្មណ៍រំជួលចិត្ត បានកើតឡើងទៅតាមធម្មជាតិ តែ Ah-jin មិនបង្ហាញអារម្មណ៍នេះចេញមកខាងក្រៅទេ។​​ អ៊ីចឹងហើយ ការលាក់បាំងអារម្មណ៍ទាំងនោះ គឺជាចំណុចពិបាកបំផុតក្នុងការសម្ដែង”។

“នៅពេលដែលខ្ញុំទទួលយកការគិតរបស់ Ah-jin បាន វាធ្វើឱ្យការសម្ដែងងាយស្រួលជាងមុន។ ក្ដីអស់សង្ឃឹមរបស់តួអង្គក្នុងការការពារខ្លួនឯង វាពិតជាឈឺចាប់​ និងស្ដែងណាស់សម្រាប់ខ្ញុំ” តារាស្រីប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួនចំពោះតួអង្គបែបនេះ។

លើសពីផ្លូវចិត្ត​ តួឯកស្រីរូបនេះក៏ត្រូវការចំណាយកម្លាំងកាយខ្លាំងដែរក្នុងការសម្ដែង ដោយនាងលើកតួយ៉ាងពីឈុតឆាកមួយថា៖ “ឈុតឆាកដែលតួអង្គរបស់ខ្ញុំឈ្លោះគ្នាជាមួយនឹងឪពុក គឺត្រូវចំណាយពេល ៣ទៅ ៤ថ្ងៃដើម្បីថត។ វាពិតជាហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្តណាស់។ ខ្ញុំហត់នឿយខ្លាំង ស្ទើរតែទ្រាំមិនបាន”។

យ៉ាងណាមិញ តួអង្គ Ah-jin បានធ្វើឱ្យ Kim Yoo-jung អាចស្វែងយល់បានច្រើនអំពីផ្លូវអារម្មណ៍ និងទស្សនវិជ្ជា។ នាងបកស្រាយថា៖ “ខ្ញុំគិតច្រើនមែនទែនអំពីនិយមន័យពិតនៃពាក្យថា មនុស្សជាតិ។ វាធ្វើឲ្យខ្ញុំឆ្លុះបញ្ចាំងពីទំនាក់ទំនង សីលធម៌ និងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ រហូតដល់ឥឡូវនេះ ខ្ញុំបានដឹងថា ខ្ញុំពិតជាមានអារម្មណ៍ជំពាក់ជំពិននឹងការងារនេះកម្រិតណា”៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

TVC ថ្មី​របស់​ព្រះនាង នរោត្តម ជេនណា នៅ​ក្នុង​ការ​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ទ្រង់​បាន​សម្ដែង ២ តួ​អង្គ ក្នុង​នោះ​មាន​១​គឺ​ជា​តួអង្គ​ទេវតា ព្រះនាង «រាក្យសាទេវី»។ បើ​ទោះ​

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls' Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​

តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

​​តួ​ឯក​ស្រីក្នុង​រឿង​ដ៏​ល្បី​ល្បាញ​ជុំ​វិញ​ពិភពលោក «Cinderella» ឆ្នាំ ២០១៥ កញ្ញា Lily James បាន​មក​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ តាម​រយៈ​អង្គការ unicef ដែល​នាងជាអ្នក​គាំទ្រ UNICEF UK ហើយបាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *