Netflix ថែមប្រាក់រង្វាន់ 15 លានដុល្លារឱ្យក្រុមហ៊ុនផលិតរឿង “K-Pop: Demon Hunters” ក្រោយមានអ្នកទស្សនាខ្ពស់បំបែកកំណត់ត្រា

ផ្អែកតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Hollywood Reporter កាលពីពេលថ្មីៗ Netflix បានបង់ប្រាក់រង្វាន់ឱ្យក្រុមហ៊ុន Sony Pictures ចំនួន 15 លានដុល្លារសម្រាប់ភាពជោគជ័យនៃភាពយន្តគំនូរជីវចល «K-Pop: Demon Hunters»។ ប្រភពដដែលបញ្ជាក់ថា ការទូទាត់នេះត្រូវបានធ្វើឡើងជារង្វាន់សម្រាប់ភាពជោគជ័យដ៏លេចធ្លោរបស់ខ្សែភាពយន្តនេះនៅលើវេទិកា Netflix។

ប្រាក់រង្វាន់ចុងក្រោយ ធ្វើឱ្យប្រាក់ចំណេញសរុបរបស់ Sony Pictures ពីគម្រោងភាពយន្តនេះឈានដល់ 40 លានដុល្លារអាមេរិក ដោយមុននេះ Sony បានទទួលប្រហែល 25 លានដុល្លារអាមេរិករួចទៅហើយពី Netflix បន្ថែមពីថ្លៃដើមសម្រាប់ផលិតចំនួន 100 លានដុល្លារអាមេរិក។

របាយការណ៍​ក៏បាន​បង្ហាញ​ផងដែរថា Netflix និង Sony Pictures បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ភាគបន្តនៃរឿង ‘K-Pop: Demon Hunters’ ដែលបច្ចុប្បន្នគ្រោងនឹងចេញផ្សាយនៅឆ្នាំ 2029។ យោងតាមសារព័ត៌មាន ​​Variety ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀង ខណៈពេលនេះកំពុងពិចារណាលើពេលវេលាផលិតរយៈពេលវែងដែលជាធម្មតាគឺជាតម្រូវការចាំបាច់សម្រាប់ប្រភេទភាពយន្តគំនូរជីវចល។

គួរបញ្ជាក់ថា ភាពយន្ត “K-Pop: Demon Hunters” ដើមឡើយត្រូវបានគ្រោងសម្រាប់ការចេញបញ្ចាំងក្នុងរោងភាពយន្ត ប៉ុន្តែ Sony Pictures បានលក់សិទ្ធិចែកចាយទៅឱ្យ Netflix ក្នុងឆ្នាំ 2021 បន្ទាប់ពីការរាតត្បាតជំងឺ COVID-19 ។

ចេញផ្សាយទូទាំងពិភពលោកនៅលើ Netflix ក្នុងខែមិថុនា ឆ្នាំ 2024 ភាពយន្តនេះបានក្លាយជាមាតិកាពេញនិយមយ៉ាងខ្លាំង ដោយមានការទស្សនាលើសពី 300 លានដង និងជាខ្សែភាពយន្ត Netflix ដែលមានអ្នកទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។

មិនតែប៉ុណ្ណោះ បទចម្រៀងប្រកបក្នុងរឿងនេះក៏ទទួលបានជោគជ័យទូទាំងពិភពលោកផងដែរ។ ជាក់ស្ដែង បទចម្រៀងមានចំណងជើងថា “Golden” បានឈរនៅចំណាត់ថ្នាក់កំពូលនៃតារាង Billboard Hot 100 របស់សហរដ្ឋអាមេរិក និងតារាង UK Official Singles Chart ថែមទាំងបានជាប់ក្នុងបញ្ជីបេក្ខភាពពានរង្វាន់ Grammy ចំនួនប្រាំពានរង្វាន់ថែមទៀតកាលពីពេលថ្មីៗ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *