ម្ចាស់អាជីវកម្មធំៗជាច្រើនបន្តគាំទ្រ Miss Universe Cambodia 2025 ដោយចំណាយថវិកាជាបន្តបន្ទាប់

សកម្មភាព​ស្រុះដៃ​គ្នា​ទាំង​អ្នក​រកស៊ី អ្នក​សិល្បៈ និង​អ្នក​គាំទ្រ​បវរកញ្ញា​កម្ពុជា ថៃ នារីសុជាតា នៅតែ​មិន​ទាន់​ឈប់ឈរ​ឡើយ ដោយ​នៅតែ​ទទួល​ថវិកា​ពី​ការ​ចូលរួម ដើម្បី​បោះឆ្នោត​ឲ្យ Miss Universe Cambodia 2025 ទទួល​បាន​ពាន​រង្វាន់​សំខាន់​ណា​មួយ​ពី​កម្មវិធី និង​មាន​ឱកាស​ចូល​បាន​ទៅ​កាន់ Top កំពូល​ណា​មួយ​នៃ Miss Universe 2025។

មក​ទល់​ពេល​នេះ​ទាំង​អ្នក​ជំនួញ​ធំ​ៗ​ផ្នែក​អនឡាញ សិល្បករ​ក៏​បាន​ចូលរួម​បន្ថែម​ទៀត​ក្នុង​ការ​បោះឆ្នោត​ឲ្យ​អ្នកនាង ថៃ នារីសុជាតា។ ក្រុម​ការងារ និង​ក្រុម​គ្រួសារ​របស់ ហ្វីយ៉ាតា ជា​អ្នក​រៀបចំ​សម្រួល​ទទួល​ថវិកា​ពី​មហាជន និង​ធ្វើ​វីដេអូ​បង្ហាត់បង្ហាញ​ពី​របៀប​បោះឆ្នោត​ជូត​អ្នក​តំណាង​កម្ពុជា​លើ​វេទិកា Miss Universe 2025 ដែល​កំពុង​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម។

សម្រាប់​គោល​បំណង​នៃ​ការ​កៀរគរ​ឲ្យ​មាន​ការ​បោះឆ្នោត​ជូន ថៃ នារីសុជាតា ព្រោះ​នៅ​ពេល​នាង​ពាន​​រង្វាន់ People’s Choice អ្នក​តំណាង​កម្ពុជា​អាច​ចូល​ទៅ​កាន់ Top 30 ដោយ​ស្វ័យប្រវត្តិ ហើយ​ក៏​មាន​ឱកាស​អាច​ឈាន​ទៅ​កាន់ Top បន្ត​ទៀត​ដែរ ដូចនេះ​ហើយ​អ្នក​គាំទ្រ​ជឿជាក់​ថា នាង​ពិតជា​ស័ក្ដិសម​ក្នុង​ការ​បោះ​ជំហាន​ចូល​ទៅ​កាន់ Top បាន​ជ្រៅ​ទៅ​មុខ​ទៀត។

មក​ទល់​ពេល​នេះ ហ្វីយ៉ាតា នៅ​មាន​ម្ចាស់​អាជីវកម្ម​ធំ​ៗ​ជាច្រើន​រូប​ទៀត បន្ត​ចូលរួម​ជា​ថវិកា​ ដើម្បី​ផ្ដល់​ឲ្យ​ក្រុម​ការងារ​អ្នកនាង​រៀបចំ​ចាត់ចែង​ការ​បោះឆ្នោត​ត​ទៅ​មុខ​ទៀត ដែល​ពាន​រង្វាន់ People’s Choice នឹង​បិទ​នៅ​ថ្ងៃ ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ខាង​មុខ ហើយ​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នឹង​មក​ដល់​នៅ​ថ្ងៃ ២១ ខែ​វិច្ឆិកា។

ងាក​ទៅ​មើល​​ ហ្វីយ៉ាតា ឯណោះ​វិញ​ឃើញ​ថា​នៅតាម​បណ្ដា​ fan page ទាំង​ក្នុង និង​ក្រៅ​ស្រុក គឺ​នាង​មាន​សកម្មភាពគ្រប់​សព្វ​បែប​យ៉ាង រហូត​មាន​ការ​លើកឡើង​សរសើរ​ពី​នាង​មិនដាច់​មិន​ថា​បវរកញ្ញា​គ្នាឯង​ និង​អ្នក​គាំទ្រ​ទាំង​ខ្មែរ ព្រម​ទាំង​បរទេស​ឡើយ៕

រូបភាព៖ Fiyata



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ



Leave a Reply

Your email address will not be published.Required fields are marked *