Zhao Lusi ប្រកាសប្រាប់អ្នកគាំទ្រ​ទាំងទឹកភ្នែក ក្រោយទទួលបានសេរីភាពជាថ្មី​

កាលពីថ្ងៃទី៨ ខែតុលានេះ Zhao Lusi បានរៀបចំកម្មវិធីប្រគំតន្ត្រីដើម្បីអបអរសាទរដល់ថ្ងៃខួបកំណើតរបស់ខ្លួន ដោយនាងក៏បានឆ្លៀតឱកាសនេះ ប្រកាសសេរីភាពសាជាថ្មី ក្រោយពីមានបញ្ហាចម្រូងចម្រាសជាមួយនឹងទីភ្នាក់ងារ និងបញ្ហាសុខភាព នាំឱ្យអាក់ខានសកម្មភាពសិល្បៈ។

ផ្អែកតាមសារព័ត៌មាន 163 កម្មវិធីប្រគំតន្ត្រីខួបទី ២៧ឆ្នាំនេះ បានធ្វើឡើងនៅក្នុងទីក្រុង Chengdu ប្រទេសចិន ដោយតារាសម្ដែងរូបនេះ ក៏បានបកស្រាយចម្រៀងបទថ្មី Black Veil Bride ជូនអ្នកគាំទ្រផងដែរ។ នេះចាត់ទុកជាការវិលត្រឡប់មកកាន់វិស័យសិល្បៈវិញរបស់ Zhao Lusi ក្រោយពីនាងមានបញ្ហាសុខភាពធ្ងន់ធ្ងររហូតមិនអាចដើរបាន រួមនឹងបញ្ហាអូសបន្លាយជាមួយនឹងទីភ្នាក់ងារចាស់ផង។

ទន្ទឹមគ្នានោះ តួឯកស្រីពីរឿង Love Ambition បានកែប្រែឆាកប្រគំតន្រ្តី ទៅជាវេទិកាប្រកាសឯករាជ្យ ដោយនាងបានពោលទាំងទឹកភ្នែកថា៖ “កាលពី ២ខែមុន ខ្ញុំគិតថា ខ្ញុំប្រហែលជាមិនអាចត្រឡប់មកសម្ដែងវិញទេ។ ប៉ុន្តែឥឡូវនេះ ខ្ញុំសប្បាយចិត្តណាស់។ ទោះបីជាខ្ញុំនៅតែឈឺក៏ដោយ តែខ្ញុំនៅតែអាចធ្វើអ្វីដែលខ្ញុំស្រឡាញ់បាន”។

ឆ្លៀតឱកាសនេះ Zhao Lusi ក៏បានប្រកាសជាផ្លូវការនូវការចាប់ផ្ដើមដំណើរជាថ្មីនៅលើវិថីសិល្បៈជាមួយនឹងទីភ្នាក់ថ្មីផងដែរ ដោយនាងបាននិយាយថា​៖ “អរគុណស្ទូឌីយោថ្មី អរគុណក្រុមហ៊ុនថ្មី អរគុណមែនទែន”។

សូមរំឭកថា កន្លងមក Zhao Lusi​ បានមានបញ្ហាផ្ទៃក្នុងអូសបន្លាយជាមួយនឹង Galaxy Cool Entertainment ខណៈទីភ្នាក់ងារទាមទារឱ្យតារាស្រីបង់ប្រាក់ពិន័យជាង ៤០០លានយ៉ន់ ឬប្រមាណ ៥៦លានដុល្លារអាមេរិក។ លុះមកដល់ដើមខែវិច្ឆិកានេះ ទើបមានព័ត៌មានលេចឮថា តារាស្រីបានបញ្ចប់កិច្ចសន្យាជាមួយអតីតទីភ្នាក់ងារបានដោយជោគជ័យ ថែមទាំងមិនតម្រូវឱ្យបង់ប្រាក់សំណងទៀតផង។

អមជាមួយនឹងការចាប់ផ្ដើមថ្មីនេះ ក៏មានព័ត៌មានរាយការណ៍ដែលថា បច្ចុប្បន្ន Zhao Lusi​ កំពុងតែរៀបចំថតភាពយន្តភាគថ្មីចំនួន ២ចំណងជើង ដោយភាពយន្តទី១ គឺជាភាពយន្តបែបបុរាណ និងភាពយន្តមួយទៀត គឺជាភាពយន្តបែបស៊ើបអង្កេត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

Leave a Reply

Your email address will not be published.Required fields are marked *