អេដា លើកចំណុចនេះឡើងឱ្យស្ថាប័ន Miss Universe Cambodia ពិចារណាម្ដងទៀត ប៉ះចំបេះដូងអ្នកគាំទ្រគ្រប់ៗគ្នា

តារា​ចម្រៀង​ អេដា សុំ​ឱ្យ​ស្ថាប័ន Miss Universe Cambodia និង​អ្នក​ពាក់ព័ន្ធ​ងាក​មក​ update ​រាល់​សកម្មភាព​ប្រកួត​របស់ ហ្វីយ៉ាតា Miss Universe Cambodia 2025 និង​បំផុស​ការ​បោះឆ្នោត​គាំទ្រ ដោយ​ទុក​រឿង​ចម្រូងចម្រាស​មួយ​ឡែក​សិន។

ដូច​ដែល​មហាជន​បាន​ជ្រាប ពេល​នេះ​បវរ​កញ្ញា​តំណាង​កម្ពុជា ថៃ នារី​សុជាតា ហ្វីយ៉ាតា កំពុង​មាន​វត្តមាន​នៅ​ទឹក​ដី​នៃ​រាជាណាចក្រ​ថៃ​ក្នុង​ការ​ប្រកួត Miss Universe 2025 ដើម្បី​មុខ​មាត់​ប្រទេស​លើ​ឆាក​អន្តរជាតិ។ ស្របជាមួយគ្នានេះ តារាចម្រៀង អេដា បាន​លើក​ឡើង​ចំៗ​ទៅ​កាន់​ស្ថាប័ន Miss Universe Cambodia និង​បណ្ដា​អ្នក​ពាក់ព័ន្ធ​យ៉ាង​ដូច្នេះ​ថា៖ «ស្ថាប័ន Miss Universe Cambodia និងអ្នកពាក់ព័ន្ធកម្មវិធីទាំងអស់​ គួរទុករឿងចម្រូងចម្រាសផ្ទាល់ខ្លួនមួយឡែកសិន​ ហេីយចូលមកបង្ហេីយការងារដែលបានចាប់ផ្តេីមអោយចប់ចុងចប់ដេីម​ បូករួមទាំងការបង្ហោះពីសម្មភាពប្រលងរបស់បេក្ខភាពតំណាងកម្ពុជា​នៅលេីទឹកដីប្រទេសថៃ​ បំផុសបំផុលការបោះឆ្នោតគាំទ្រ​ និងធ្វេីបច្ចុប្បន្នភាព (Update) អំពីភាពលេចធ្លោ​របស់​ បវរកញ្ញាកម្ពុជា Fiyata នៅក្នុងវគ្គនីមួយៗ​ អោយប្រជាជនកម្ពុជានិងពិភពលោកបានដឹង​ ព្រោះនេះជាផេកផ្លូវការ​ តំណាងអោយកម្ពុជា​ ក្នុងខណ:ពេលនេះត្រូវសាមគ្គីគ្នាកុំអោយប្រទេសជាប់របងគេមេីលងាយ​ព្រោះ Fiyata បានជាទៅដល់ប្រទេសគេហេីយ​ ជាន់ឆាកគេហេីយ​ ចាំចប់កម្មវិធីចាំឈ្លោះគ្នាឯងតទៀតទៅ​ឯណាសំលេងវិជ្ជមាន​ គាំទ្រស្រ្តី​ និងមាតា ដែលអ្នកាន់កម្មវិធីតែងតែស្រែកកោកៗនោះ?This is the platform to support our Woman to raise her voice, not holding her back. Gather your senses and finish what you have started.»។

បញ្ហា​ចម្រូងចម្រាស​រវាង​ម្ចាស់​ភាគហ៊ុន Miss Universe Cambodia បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ម្ចាស់​មកុដ Miss Universe Cambodia 2025 រហូត​មុន​ការ​ចេញ​ទៅ​ប្រកួត​ប៉ុន្មាន​ថ្ងៃ មាន​លិខិត​ជូន​ដំណឹង​លែង​បញ្ជូន​បេក្ខភាព​ចេញ​ទៅ​ប្រកួត​ថែម​ទៀត​ផង។ ជា​ការ​ឆ្លើយ​តប ថៃ នារីសុជាតា ក៏​បាន​ឲ្យ​ក្រុម​មេធាវី​របស់​ខ្លួន ចេញ​លិខិត​ផ្លូវ​ច្បាប់ បញ្ជាក់​ពី​ភាព​ស្អាតស្អំ ព្រម​ទាំង​ជំហរ​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​ឲ្យ​បាន​ទៀត​ផង។

ដូចនេះ​ហើយ​ទើបផេក​ផ្លូវការ Miss Universe Cambodia លែង​មាន​ការ​បង្ហោះ​អ្វី​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​របស់​បវរកញ្ញា​កម្ពុជា ថៃ នារីសុជាតា អំឡុង​ពេល​ចេញ​ទៅ​ប្រកួត​កម្មវិធី Miss Universe លើក​ទី៧៤ ដែល​កំពុង​រៀបចំ​ឡើ់ង​នៅ​ប្រទេស​ថៃ។

ការ​លើក​ឡើង​របស់ អេដា ក្នុងពេលនេះបាន​ធ្វើ​ឱ្យ​មហាជន​អ្នក​តាម​ដាន​វិស័យ​បវរ​កញ្ញា​​គាំទ្រ​ជាខ្លាំង ខណៈ​នេះ​ជា​ចំណុច​រសើប ​និង​មិន​គួរ​បណ្ដែត​បណ្ដោយ​បន្ត​ទៀត​នោះ​ឡើយ ហើយក៏សង្ឃឹម​ថា​ស្ថាប័ន Miss Universe Cambodia គិត​គូរ​ចំពោះ​ចំណុច​ទាំង​អស់​ខាង​លើនេះ៕

រូបភាព ៖ Fiyata & Adda Angel


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

Leave a Reply

Your email address will not be published.Required fields are marked *