កាលពីខែកក្កដា Justin Bieber បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលម្ដងមកហើយតាមរយៈការចេញអាល់ប៊ុមទី៦ “Swag” ក្រោយប្រកាសលើបណ្ដាញសង្គមរបស់ខ្លួនរយៈពេលតែប៉ុន្មានម៉ោង។ ឥឡូ តារាចម្រៀងកាណាដារូបនេះបានពញ្ញាក់អារម្មណ៍គ្រប់គ្នាជាថ្មីដោយបានប្រកាសថាអាល់ប៊ុមថ្មីមួយទៀតរបស់លោកមានចំណងជើងថា “Swag II” នឹងចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញានេះ។

កាលពីយប់ថ្ងៃទី៤ ខែកញ្ញា តារាចម្រៀងវ័យ ៣១ ឆ្នាំរូបនេះបានបង្ហោះរូបភាពនិងវីដេអូជាច្រើនលើគណនី Instagram ភ្ជាប់ជាមួយពាក្យថា “Swag II”។ ក្នុងរូបភាពមួយជាមួយភរិយាគឺតារាម៉ូដែល Hailey Beiber និងកូនប្រុសរបស់ពួកគេឈ្មោះ Jack Blues Bieber លោកបានសរសេរ Caption ថា “Swag II Tonight Midnight” ដែលមានន័យថាអាល់ប៊ុម Swag II នឹងចេញនៅពាក់កណ្ដាលយប់នេះ។
ដោយសារនេះគឺជាដំណឹង Surprise ភ្លាមៗដូច្នេះព័ត៌មានលម្អិតផ្សេងៗពាក់ព័ន្ធអាល់ប៊ុមថ្មីនេះមិនត្រូវបានបញ្ចេញនោះទេ ដូចគ្នានឹងកាលដែលលោកចេញអាល់ប៊ុម Swag កាលពីខែកក្កដាដែរ។ សម្រាប់អាល់ប៊ុម Swag បទចម្រៀងសរុបមានចំនួន ២១ បទ ខណៈទំនុកច្រៀងភាគច្រើនបង្ហាញពីជីវិត ស្នេហា និងភាពជាឪពុក ដោយបទល្បីៗមានដូចជាបទ Daisies, បទ Go Baby និងបទ Devotion ជាដើម។
មុនអាល់ប៊ុម Swag និង Swag II នេះ Justin Bieber មិនដែលចេញអាល់ប៊ុមចម្រៀងណាមួយឡើយគិតចាប់ពីអាល់ប៊ុម Justice កាលពីឆ្នាំ២០២១មក។
កាលពីឆ្នាំ ២០២៣ Justin Bieber បានលក់សិទ្ធិលើបទចម្រៀងក្នុងអាល់ប៊ុមដែលបានចេញទាំង ៦ របស់ខ្លួន ដែលរួមទាំងបទល្បីៗដូចជា Sorry និង Baby ឱ្យទៅក្រុមហ៊ុន Hipgnosis ដែលជាក្រុមហ៊ុនវិនិយោគតន្ត្រីមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុក្នុងកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែទស្សនាវដ្តី Billboard រាយការណ៍ថា ការលក់នេះមានតម្លៃប្រហែល ២០០ លានដុល្លារអាមេរិក ៕

























Account
Security
Favourite Content