មិត្តភាព 2NE1 រង្គោះរង្គើ ខណៈ Sandara Park ផ្តាច់ទំនាក់ទំនងជាមួយ Park Bom ជុំវិញការចោទប្រកាន់រឿងប្រើគ្រឿងញៀន

កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ Sandara Park បានសម្រេចចិត្ត Unfollow គណនី Instagram របស់ Park Bom បន្ទាប់ពី Park Bom បានចោទប្រកាន់ Sandara Park ថាបានប្រើប្រាស់គ្រឿងញៀន ដែលនេះបង្ហាញពីជម្លោះជាសាធារណៈរវាងមិត្តរួមក្រុមទាំងពីរ។

នៅថ្ងៃដដែលនោះ Sandara Park បានចេញមុខបដិសេធការចោទប្រកាន់ពីមិត្តរួមក្រុម 2NE1 រូបនេះនៅលើគណនីបណ្តាញសង្គមរបស់ខ្លួន ជាមួយនឹងសំណេរខ្លីថា៖ “ខ្ញុំមិនដែលប្រើប្រាស់គ្រឿងញៀនទេ។ ខ្ញុំសូមជូនពរឱ្យនាងសុខសប្បាយ”។

ទន្ទឹមគ្នានេះ តារាស្រីវ័យ ៤១ឆ្នាំក៏បានឈប់តាមដានគណនីរបស់មិត្តរួមក្រុមរូបនេះ ខណៈដែលសមាជិកដទៃទៀតគឺ CL និង Minzy នៅតែបន្តជា Follower របស់​ Park Bom ដូចដើម។

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពី Park Bom បានបង្ហោះសំបុត្រសរសេរដោយដៃមួយកាលពីថ្ងៃទី២ ខែមីនា ដើម្បីបកស្រាយអំពីបញ្ហារឿងថ្នាំពេទ្យកាលពីអតីតកាលរបស់ខ្លួន។ តារាខេប៉ុបវ័យ ៤១ឆ្នាំបានទម្លាយថា នាងបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ Attention Deficit Disorder (ADD) និងបានបញ្ជាក់យ៉ាងច្បាស់ថា ថ្នាំដែលនាងប្រើប្រាស់មិនមែនជាសារធាតុញៀនខុសច្បាប់នោះទេ។

យ៉ាងណាមិញ ក្នុងសំណេរដដែលនោះ Park Bom បានលើកឡើងថា ខ្លួនត្រូវបានគេ “មួលបង្កាច់ថាជាអ្នកប្រើប្រាស់ថ្នាំញៀន” ដើម្បីបិទបាំងការប្រើប្រាស់គ្រឿងញៀនរបស់ Sandara Park។

ទាក់ទិននឹងការចោទប្រកាន់នេះ តំណាងរបស់ Sandara Park បានឆ្លើយតបវិញថា ការអះអាងទាំងនេះគឺ “គ្មានមូលដ្ឋាន” ខណៈដែលសាមីខ្លួនក៏បានចេញមុខបដិសេធផ្ទាល់នៅថ្ងៃបន្ទាប់។

ភាពរកាំរកូសនេះបានបង្កឱ្យមានការវែកញែកយ៉ាងខ្លាំងលើបណ្តាញសង្គមជុំវិញទំនាក់ទំនងរបស់មិត្តរួមក្រុមទាំង ២រូប។ សារព័ត៌មាន The Korea Times បានចុះផ្សាយថា អ្នកគាំទ្រខ្លះបានបង្ហាញការយល់ស្របចំពោះការសម្រេចចិត្តរបស់ Sandara Park ។ ចំណែកអ្នកខ្លះទៀតបានបង្ហាញការព្រួយបារម្ភចំពោះសុខភាពរបស់ Park Bom ដោយនិយាយថា នាងហាក់ដូចជាត្រូវការការសម្រាកព្យាបាល ហើយគួរតែឈប់ប្រើបណ្តាញសង្គមមួយរយៈ ដើម្បីផ្ដោតលើការព្យាបាលសុខភាពឡើងវិញ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

TXT ចាប់ដៃគូជាមួយ UNICEF បើកយុទ្ធនាការដើម្បីសុខភាពផ្លូវចិត្ត

នៅថ្ងៃទី ២៩ ខែមេសានេះ ក្រុមខេប៉ុប Tomorrow X Together បានចូលរួមក្នុងសន្និសីទសារព័ត៌មានសម្រាប់យុទ្ធនាការសកល “Together for Tomorrow” ដែលបានប្រារព្ធឡើងនៅសាល Blue Hall នៃគណៈកម្មាធិការ

ម្ចាស់ឆានែល YouTube “Sojang” ត្រូវតុលាការបញ្ជាឱ្យសងប្រាក់ ១១ ម៉ឺនដុល្លារដល់ SM Entertainment ជុំវិញវីដេអូបរិហារកេរ្តិ៍សិល្បករជាច្រើន

ម្ចាស់ឆានែល YouTube "Sojang" ដែលជាឆានែលបង្ហោះព័ត៌មានចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយដ៏ល្បីបំផុតមួយក្នុងវិស័យ K-pop ត្រូវបានតុលាការបញ្ជាឱ្យបង់ប្រាក់ចំនួន ១៧០ លានវ៉ុន (ប្រហែល ១១៥ ០០០ ដុល្លារ

Ariana Grande ត្រៀមបញ្ចេញអាល់ប៊ុមថ្មី “Petal” នៅថ្ងៃទី ៣១ ខែកក្កដា

Ariana Grande ​ត្រៀមបញ្ចេញអាល់ប៊ុមទី ៨ ក្រោមឈ្មោះថា “Petal” នៅថ្ងៃទី ៣១ ខែកក្កដា ខាងមុខ ដោយអាល់ប៊ុមថ្មីនេះ នឹងរៀបរាប់រឿងរ៉ាវជីវិតដែលធំធាត់ឡើង តាមរយៈស្លាកស្នាមប្រេះស្រាំ។

ការប្រគំតន្ត្រីរបស់ BTS ជំរុញឱ្យភ្ញៀវទេសចរបរទេសស្នាក់នៅកូរ៉េយូរជាងធម្មតា ខណៈនាំចំណូលកាន់តែច្រើន

ទិន្នន័យពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញថា ភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកកាន់ប្រទេសកូរ៉េ ដើម្បីចូលរួមការប្រគំតន្ត្រី BTS បានស្នាក់នៅក្នុងប្រទេសរយៈពេលយូរជាង និងចំណាយប្រាក់ច្រើនជាងភ្ញៀវ

ត្រឹម ១៥ ម៉ោង វីដេអូ សុភ័ក្រ កុសុម៉ា បង្ហាញការមានផ្ទៃពោះលើកទី២ មានអ្នកគាំទ្រច្រើនលើសលប់

តារា​ស្រី សុភ័ក្រ កុសុម៉ា និង​ស្វាមី​រូប​សង្ហា ញញឹម​បិទ​មាត់​មិន​ជិត​ក្រោយ​បាន​ដឹង​ថា​បាន​ក្លាយ​ជា​ឪពុកម្ដាយរបស់​កូន​នៅ​ក្នុង​ផ្ទៃ។ វត្តមាន​របស់គភ៌​​នៅ​ពេល​នេះ បាន​ឆក់​យក​ស្នាម​ញញឹម​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មិន​តិច​នាក់​នោះ​ទេ។

ចេញយូរកាន់តែល្បី! Eunhyuk សមាជិកក្រុម Super Junior ក៏ស្គាល់ និង Challenge បទ «Pop out»

បើ​ទោះ​ជា​បទ «Pop out» របស់ N.John ដែលជា​តារា​ខ្មែរ​​​កំពុង​ប្រកប​អាជីព​នៅ​អាមេរិក បាន​ទម្លាក់​បទ​នោះ​យូរ​គួរ​សម​មក​ហើយ តែ​ឥទ្ធិពល​នៅ​មិន​ទាន់​សាប​ឡើយ​ ដោយ​មាន​តារា​ប្រុស​ស្រី​ល្បី​ៗ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ច្រើន​បាន​លេង

Taylor Swift ដាក់ពាក្យចុះបញ្ជីពាណិជ្ជកម្មលើ «សំឡេង និងរូបភាព» នាងដើម្បីការពារការបំពានដោយ AI

កំពូលតារាចម្រៀងអាមេរិក Taylor Swift ទើបតែចាប់ផ្តើមចំណាត់ការតាមផ្លូវច្បាប់ក្នុងការដាក់ពាក្យសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម (Trademark) ដើម្បីការពារសំឡេង និងអត្តសញ្ញាណរបស់នាងនៅក្នុងយុគសម័យដែល AI

ម្ចាស់មកុដ Miss Planet International 2025 កញ្ញា Sydney Marith បាន Casting កម្មវិធី Victoria’s Secret

កញ្ញា Sydney Marithម្ចាស់​មកុដ Miss Planet International 2025 បាន​បង្ហាញ​វីដេអូ​សម្រាប់​ដាក់​ពាក្យ Casting កម្មវិធី Victoria's Secret ដើម្បី​អាច​មាន​ឱកាស​អាច​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​សម្រាប់​ប្រេន​ខោអាវ​ក្នុង​ដ៏​ល្បី​របស់​ពិភពលោក

ADOR បញ្ជាក់ថា NewJeans កំពុងផលិតចម្រៀងថ្មី ត្រៀមសម្រាប់ការត្រឡប់មកវិញ

ក្រោយពីមានអ្នកគាំទ្របានប្រទះឃើញ Hanni Haerin និង Hyein ក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបង្កឱ្យមានការសង្ស័យពីការវិលត្រឡប់មកវិញរបស់ NewJeans ទីភ្នាក់ងារ ADOR បានបញ្ជាក់ថា ក្រុមនេះ

ក្រៅពីប្រគេនដី ៤ ហិចតាហើយ ហេង វិសាល ស្រីនា និងគ្រួសារ បរិច្ចាគប្រាក់ ១ ម៉ឺន​ដុល្លារពីលើថែមទៀត

កាលពី​មួយ​ខែ​មុន ពោល​ថ្ងៃ ២៧ ខែ​មីនា ឆ្នាំ ២០២៦ អ្នក​ផលិត​មាតិកា​ដ៏​ល្បី ហេង វិសាល និង​ភរិយា ព្រម​ទាំង​គ្រួសារ​បាន​ប្រកាស​ប្រគេន​ដី ៤ ហិកតា​ដល់​សង្ឃ ដើម្បី​កសាង​ជា​កន្លែង​បដិបត្តិវិបស្សនា ដោយ​មិន​ទាន់​បាន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *