កម្មវិធីប្រកួត “ហោរទាយ” Battle of Fates របស់កូរ៉េ បង្ហាញពីកំណើននៃកម្មវិធីកម្សាន្តបែបជំនឿអរូបិយ

កម្មវិធីប្រកួត “ហោរទាយ” Battle of Fates របស់កូរ៉េខាងត្បូងកំពុងតែទទួលបានការពេញនិយមក្នុងចំណោមទស្សនិកជន ស្របពេលដែលវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង បាននាំយកជំនឿអរូបិយមកធ្វើជាកម្មវិធីកម្សាន្តជាបន្តបន្ទាប់ នាំឱ្យមានការបញ្ចេញមតិផ្សេងគ្នា។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times នៅថ្ងៃទី៤ ខែមីនា នេះ។

ចាប់តាំងពីខែកុម្ភៈមក កម្មវិធី Battle of Fates បានប្រមូលផ្ដុំគ្រូទាយចំនួន ៤៩នាក់មិនថាជា អ្នកទាយបៀ Tarot គ្រូទាយបាតជើង និងគ្រូអូមអាមតាមបែបជំនឿរបស់កូរ៉េ ឱ្យមកចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសាប្លែកៗ ដើម្បីបង្ហាញពីឫទ្ធិអំណាចរបស់ខ្លួន។

ក្នុងវគ្គនីមួយៗ បេក្ខភាពត្រូវប្រកួតប្រជែងគ្នាតាមរយៈវិញ្ញាសាដូចជា ទាយពីមូលហេតុនៃការស្លាប់របស់បុគ្គលដែលស្លាប់ទៅហើយតាមរយៈឈ្មោះ និងថ្ងៃខែឆ្នាំកំណើត​​ ទស្សន៍ទាយស្វែងរកមនុស្សដែលមានសំណាងធ្លាប់ឈ្នះឆ្នោត និងការទស្សន៍ទាយពីឆាកជីវិតបច្ចុប្បន្ន តាមរយៈរូបភាពពីកុមាររបស់មនុស្សម្នាក់ជាដើម។

សារព័ត៌មាន The Korea Times បានសរសេរថា សន្ទុះនៃការនាំយកអបិយជំនឿមកធ្វើជាកម្មវិធីកម្សាន្តនេះ គឺកើតឡើងក្រោយពីភាពជោគជ័យនៃភាពយន្តរឿង Exhuma ក៏ដូចជាគំនូរជីវចល KPop Demon Hunters។  បច្ចប្បន្ន កម្មវិធីកម្សាន្តប្រភេទតែមួយ ដូចជា Fortune Tellers’ Love, Shinpal Talk Show: A Strange Story និងរឿងភាគ The Haunted Palace កំពុងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនគ្រប់វ័យ។

ពីជំនឿនៅទីជនបទ បច្ចុប្បន្ននេះ ការទស្សន៍ទាយគឺជាការកម្សាន្តមួយ ដែលជនជាតិកូរ៉េមិនគ្រាន់តែចំណាយប្រាក់ដើម្បីមើលជោគវាសនាប៉ុណ្ណោះទេ តែថែមទាំងតាមដានវីដេអូ Vlogs ពីជីវិតប្រចាំថ្ងៃរបស់គ្រូអូមអាម និងគ្រូទាយ រហូតធ្វើឱ្យគ្រូទាំងនោះបានក្លាយជា បុគ្គលមានឥទ្ធិពល ឬ Influencer ទៀតផង។

អ្នកវិភាគវប្បធម៌ លោក Jung Duk-hyun បានកត់សម្គាល់ថា រូបភាពចាស់ៗនៃគ្រូអូមអាមដែលមើលទៅគួរឱ្យខ្លាច និងអាថ៌កំបាំង ត្រូវបានជំនួសដោយគ្រូអូមអាមជំនាន់ Millennials និង​ជំនាន់ Z ដែលមានទំនោរអាចផ្ដល់ភាពកក់ក្ដៅ និងស្និទ្ធស្នាលបាន។

លោកយល់ថា មូលហេតុដែលធ្វើឱ្យជនជាតិកូរ៉េខាងត្បូងនិយមស្វែងរកការទស្សន៍ទាយ កើតចេញពីការដែលបច្ចុប្បន្នមនុស្សបានរស់នៅក្នុងពិភពដែលពោរពេញដោយ AI និងបច្ចេកវិទ្យាឆ្លាតវៃ តែខ្វះការយល់ចិត្ត។ ដូច្នេះ គ្រូទាយ ឬគ្រូអូមអាមទាំងនេះ គឺជាជម្រើសមួយដើម្បីជួយដោះសា្រយភាពឈឺចាប់ ការសោកស្តាយ និងទុក្ខសោកជាដើម។

ដោយឡែក លោក Baek Kwang-hun នាយកមជ្ឈមណ្ឌលទំនាក់ទំនងវប្បធម៌ បានព្រមានថា ការយកជំនឿអរូបិយមកធ្វើជាការកម្សាន្តមានហានិភ័យខ្ពស់ ខណៈអាចនាំឱ្យមនុស្សងាយជឿ ដោយខ្វះការពិចារណា។

លោកពន្យល់ថា៖ “និន្នាការនេះអាចធ្វើឱ្យមនុស្សបាត់បង់ការប្រុងប្រយ័ត្នចំពោះជំនឿអរូបិយ អាចជំរុញឱ្យមានការចំណាយលុយកាក់ ហើយក៏អាចជះឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកដែលជឿជំនឿទាំងនេះផងដែរ។ យើងត្រូវការការយល់ដឹង និងការត្រិះរិះពិចារណាឱ្យបានច្បាស់លាស់ ដើម្បីការពារកុំឱ្យវាក្លាយជាការជឿស៊ប់ ឬងប់ងុលខ្លាំងពេក”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *