ទម្រង់សិល្បៈបុរាណខ្មែរល្ខោនបាមោជ្ជទ័យដែលស្ទើរតែបាត់បង់ត្រូវបានគាស់កកាយឡើងមកវិញតាមរយៈទស្សនីយភាពរឿង “កុលាបប៉ៃលិន”។ ចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីបន្តថែរក្សាកុំឱ្យសិល្បៈបុរាណមួយនេះបាត់បង់។

ល្ខោនបាមោជ្ជទ័យ ឬប្រាមោទ្យទ័យ គឺជាទម្រង់ល្ខោនច្រៀងបែបទំនើបមួយ ដែលបានកើតឡើងនៅដើមសតវត្សរ៍ទី២០ ក្រោយសង្គ្រាមលោកលើកទី១ ចន្លោះឆ្នាំ ១៩១៤-១៩១៨ ប៉ុន្តែគួរឱ្យស្ដាយដែលទម្រង់ល្ខោនមួយនេះមិនសូវបានលើកយកមកផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង និងយកមកសិក្សាស្រាវជ្រាវបន្ថែម។
ដោយឡែក ថ្មីៗនេះនាយកដ្ឋានសិល្បៈទស្សនីយភាពបានគាស់កកាយ និងពាំនាំល្ខោនបុរាណមួយនេះមកផ្សព្វផ្សាយឡើងវិញ តាមរយៈទស្សនីយភាពរឿង «កុលាបប៉ៃលិន» ដែលត្រៀមនឹងចាក់បញ្ចាំងរយៈពេល ៤ ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃ ២៣ ដល់២៦ មករា ឆ្នាំ ២០២៥ នៅសាលសន្និសីទចតុម្មុខ ចាប់ពីម៉ោង ៥៖៣០ នាទីល្ងាចតទៅ។






សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចូលរួម ក៏ដូចជាគាំទ្រសិល្បៈបុរាណបាមោជ្ជទ័យរឿង “កុលាបប៉ៃលិន” អាចទំនាក់ទំនងបានតាមលេខទូរស័ព្ទ 081 336 182/061 335 182/097 335 331 0 (តេឡេក្រាម) ក្នុងតម្លៃសំបុត្រចូលរួម ២ ម៉ឺនរៀល និង ៤ ម៉ឺនរៀល មិនត្រឹមតែបានទស្សនាទស្សនីយភាពល្ខោនបាមោជ្ជទ័យ ដ៏កម្រមួយនេះ អ្នកចូលរួមក៏បានទស្សនាពិព័រណ៍សិប្បកម្មខ្មែរផងដែរ៕
ប្រភពរូបភាព ៖ នាយកដ្ឋានសិល្បៈទស្សនីយភាព

























Account
Security
Favourite Content