រយៈពេល ១៥ ឆ្នាំបន្ទាប់ពីបង្ហាញមុខជាមួយភាពយន្ត “The Karate Kid” លើកដំបូងជាមួយនឹងតារាសម្ដែង Jaden Smith នៅពេលនេះកំពូលតារាភាពយន្តហុងកុង Jackie Chan ហៅ ឈិន ឡុងបានត្រលប់មកសម្ដែងភាពយន្តក្បាច់គុនរបស់ហូលីវូដនេះម្ដងទៀត។

កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅនេះ តារាសម្ដែងពីភាពយន្ត “Karate Kid: Legends” រួមមានតារាជើងចាស់ Jackie Chan, តារាសម្ដែងអាមេរិក Ralph Macchio និងតារាសម្ដែងវ័យក្មេង Ben Wang បាននាំយកខ្សែភាពយន្ត Action ថ្មីរបស់ពួកគេទៅសម្ពោធបញ្ចាំងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ តារាសម្ដែងទាំងបីបានចូលថតរូបនៅទីលាន Trafalgar ក្នុងទីក្រុងឡុងដ៍ ខណៈអ្នកគាំទ្រជាច្រើនបានមកប្រមូលផ្ដុំដើម្បីស្វាគមន៍ និងជួបផ្ទាល់ជាមួយពួកគេ។



នៅក្នុងភាពយន្តនេះ តារាសម្ដែង Ben Wang បានដើរតួជាអ្នកប្រដាល់ក្បាច់គុនកុងហ្វូពីទីក្រុងប៉េកាំងឈ្មោះ Li Fong ដែលបានផ្លាស់ទៅរស់នៅទីក្រុងញូវយ៉កជាមួយម្តាយ ហើយក្រោយមកក៏បានហាត់រៀនក្បាច់គុនកុងហ្វូជាមួយលោកគ្រូ Han ដែលសម្ដែងដោយ ឈិន ឡុង និងលោកគ្រូ Daniel LaRusso ដែលសម្ដែងដោយ Ralph Macchio។
បើទោះជាឈានចូលវ័យ ៧១ឆ្នាំហើយក្ដី ប៉ុន្តែតារាសម្ដែង Jackie Chan បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីសម្ពោធកាលពីថ្ងៃអង្គារនោះថា លោកនៅតែចង់សម្ដែងនិងផលិតភាពយន្ត Action ដែលមានថាមពលវិជ្ជមាន ប៉ុន្តែមិនមែនគ្រាន់តែមានឈុតវាយតប់ ឬបាញ់ប្រហារច្រើននោះទេ។

សម្រាប់តារាសម្ដែង Ralph Macchio វិញគឺបានសម្ដែងភាពយន្ត “The Karate Kid” ចំនួន ៤ វគ្គហើយចាប់តាំងពីឆ្នាំ១៩៨៤ ស្របពេលតារាសម្ដែង Ben Wang ធ្លាប់ត្រូវបានគេស្គាល់តាមរយៈភាពយន្តមុនៗដូចជា “American Born Chinese” និង “Mean Girls”។
ជាភាគទី៦ នៃសែស្រឡាយភាពយន្ត “Karate Kid” ភាពយន្ត “Karate Kid: Legends” នឹងចាក់បញ្ចាំងផ្លូវការក្នុងរោងភាពយន្តទូទាំងសាកលលោកចាប់ពីថ្ងៃទី៣០ ខែឧសភា។ ចង់ដឹងថារឿងថ្មីនេះនឹងល្អមើលខ្លាំងដូច Version ជាមួយ Jaden Smith ឬយ៉ាងណា មានតែរង់ចាំទស្សនាទាំងអស់គ្នា!
























Account
Security
Favourite Content