១៥ឆ្នាំកន្លងផុត ឈិនឡុង ត្រលប់មកបង្ហាញក្បាច់គុនម្ដងទៀតក្នុងរឿង “Karate Kid” វគ្គថ្មី

រយៈពេល ១៥ ឆ្នាំបន្ទាប់ពីបង្ហាញមុខជាមួយភាពយន្ត “The Karate Kid” លើកដំបូងជាមួយនឹងតារាសម្ដែង Jaden Smith នៅពេលនេះកំពូលតារាភាពយន្តហុងកុង Jackie Chan ហៅ ឈិន ឡុងបានត្រលប់មកសម្ដែងភាពយន្តក្បាច់គុនរបស់ហូលីវូដនេះម្ដងទៀត។

កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅនេះ តារាសម្ដែងពីភាពយន្ត “Karate Kid: Legends” រួមមានតារាជើងចាស់ Jackie Chan, តារាសម្ដែងអាមេរិក Ralph Macchio និងតារាសម្ដែងវ័យក្មេង Ben Wang បាននាំយកខ្សែភាពយន្ត Action ថ្មីរបស់ពួកគេទៅសម្ពោធបញ្ចាំងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ តារា​សម្ដែង​ទាំង​បី​បាន​ចូលថត​រូប​នៅ​ទីលាន Trafalgar ក្នុង​ទីក្រុង​ឡុងដ៍ ខណៈ​អ្នក​គាំទ្រ​ជាច្រើនបានមកប្រមូលផ្ដុំដើម្បីស្វាគមន៍ និងជួបផ្ទាល់ជាមួយពួកគេ។

នៅក្នុងភាពយន្តនេះ តារាសម្ដែង Ben Wang បានដើរតួជាអ្នកប្រដាល់ក្បាច់គុនកុងហ្វូពីទីក្រុងប៉េកាំងឈ្មោះ Li Fong ដែលបានផ្លាស់ទៅរស់នៅទីក្រុងញូវយ៉កជាមួយម្តាយ ហើយក្រោយមកក៏បានហាត់រៀនក្បាច់គុនកុងហ្វូជាមួយលោកគ្រូ Han ដែលសម្ដែងដោយ ឈិន ឡុង និងលោកគ្រូ Daniel LaRusso ដែលសម្ដែងដោយ Ralph Macchio។

បើទោះជាឈានចូលវ័យ ៧១ឆ្នាំហើយក្ដី ប៉ុន្តែតារាសម្ដែង Jackie Chan បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីសម្ពោធកាលពីថ្ងៃអង្គារនោះថា លោកនៅតែចង់សម្ដែងនិងផលិតភាពយន្ត Action ដែលមានថាមពលវិជ្ជមាន ប៉ុន្តែមិនមែនគ្រាន់តែមានឈុតវាយតប់ ឬបាញ់ប្រហារច្រើននោះទេ។

សម្រាប់តារាសម្ដែង​ Ralph Macchio វិញគឺបានសម្ដែងភាពយន្ត “The Karate Kid” ចំនួន ៤ វគ្គហើយចាប់តាំងពីឆ្នាំ១៩៨៤ ស្របពេលតារាសម្ដែង Ben Wang ធ្លាប់ត្រូវបានគេស្គាល់តាមរយៈភាពយន្តមុនៗដូចជា “American Born Chinese” និង “Mean Girls”។

ជាភាគទី៦ នៃសែស្រឡាយភាពយន្ត “Karate Kid” ភាពយន្ត “Karate Kid: Legends” នឹងចាក់​បញ្ចាំងផ្លូវការ​ក្នុងរោងភាពយន្តទូទាំងសាកលលោកចាប់ពីថ្ងៃទី៣០ ខែឧសភា។ ចង់ដឹងថារឿងថ្មីនេះនឹងល្អមើលខ្លាំងដូច Version ជាមួយ Jaden Smith ឬយ៉ាងណា មានតែរង់ចាំទស្សនាទាំងអស់គ្នា!


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

Leave a Reply

Your email address will not be published.Required fields are marked *