Jennifer Lopez រងពាក្យបណ្ដឹងពីបទរំលោភកម្មសិទ្ធិបញ្ញា ក្រោយបង្ហោះរូបខ្លួន​ឯង ដែល Paparazzi លួចថត

Jennifer Lopez ប្រឈមមុខនឹងពាក្យបណ្ដឹងទាមទារប្រាក់សំណង ក្រោយតារាអាមេរិករូបនេះបានបង្ហោះរូបខ្លួនឯងចូលរួមក្នុងពិធីជប់លៀងមួយនៅឯហូលីវូដ ដោយជាងថតរូប និងទីភ្នាក់ងារ Paparazzi ដែលបានថតរូបទាំងនោះ បានអះអាងថា នាងមិនបានស្នើសុំការអនុញ្ញាតប្រើប្រាស់រូបនោះឡើយ។

ត្រឡប់ទៅកាលពីខែមករា ឆ្នាំ២០២៥វិញ តារាស្រីវ័យ ៥៥ឆ្នាំរូបនេះបានចែករំលែករូបថតនៅលើគណនីបណ្ដាញសង្គម Instagram និង X នៅពេលដែលនាងបានធ្វើដំណើរទៅដល់មុខ Amazon MGM Studios និង Vanity Fair Party ក្នុង​ទីក្រុង Los Angeles ដើម្បីចូលរួមកម្មវិធីជប់លៀងមួយ។

ជាក់ស្ដែង រូបថតទាំងនោះគឺជារូបថតដែលជាងថតពីទីភ្នាក់ងារ Backgride គឺលោក Edwin Blanco បានថត និងអះអាងថា ខ្លួនគឺជាម្ចាស់ និងមានសិទ្ធិគ្រប់គ្រងទៅលើរូបថត ២សន្លឹកនោះ។ ទន្ទឺមគ្នានឹងបញ្ហានេះ ទីភ្នាក់ងារ និងជាងថតបានសម្រេចដាក់ពាក្យបណ្ដឹងរៀងខ្លួនទៅលើ Jennifer Lopez ដោយម្នាក់ៗទាមទារប្រាក់សំណង ១៥ម៉ឺនដុល្លារអាមេរិកសម្រាប់រូបថតមួយសន្លឹក។

ដើមបណ្ដឹងបានលើកហេតុផលថាថា៖ “ការប្រើប្រាស់រូបភាពដោយគ្មានការអនុញ្ញាតរបស់លោកស្រី Lopez គឺជាការផ្សាយពាណិជ្ជកម្ម ដែលមានគោលបំណងចង់ផ្សព្វផ្សាយខ្លួនឯង។ តួយ៉ាង លោកស្រីបានប្រើប្រាស់រូបថត ដើម្បីបង្ហាញពីអ្នកដែលច្នៃម៉ូដសម្លៀកបំពាក់ និងគ្រឿងអលង្ការរបស់នាង ដើម្បីផ្សព្វផ្សាយពីអ្នកពាក់ព័ន្ធលើសម្លៀកបំពាក់ និងម៉ាកយីហោដែលជាដៃគូជាមួយលោកស្រី”។

ផ្អែកតាមសារព័ត៌មាន BBC បានឱ្យដឹងថា​ ថ្វីបើ Jennifer Lopez គឺជាសាមីខ្លួនក្នុងរូបទាំងនេះក្ដី តែលោកស្រីមិនមានសិទ្ធិប្រើប្រាស់ដោយគ្មានការអនុញ្ញាតឡើយ។ ជាក់ស្ដែង ប្រភពដដែលបានពន្យល់ថា បុគ្គលដែលបានបង្ហាញនៅក្នុងរូបថតមិនមែនជាម្ចាស់កម្មសិទ្ធិបញ្ញាឡើយ ជាធម្មតាសិទ្ធិនេះនឹងធ្លាក់ទៅលើជាងថត ឬក្រុមហ៊ុនដែលបានផ្ដិតយករូបទាំងនោះ បន្ថែមដោយសិទ្ធិសម្រេចថា នរណាអាចប្រើប្រាស់រូបនេះ និងត្រូវបង់ថ្លៃប៉ុន្មានសម្រាប់សិទ្ធិប្រើប្រាស់។​

គួរឱ្យដឹងផងដែរថា មុននឹងឈានដល់ដំណោះស្រាយតាមផ្លូវច្បាប់ ទីភ្នាក់ងារ Backgride គឺលោក Edwin Blanco ក៏ធ្លាប់បានទាក់ទងទៅតំណាងរបស់ Jennifer Lopez រួចទៅហើយ និងទទួលបានការយល់ព្រមក្នុងការចាយប្រាក់ប្រើប្រាស់រូបថត។ ក៏ប៉ុន្តែមកទល់នឹងពេលបច្ចុប្បន្ន តារាស្រីពហុជំនាញរូបនេះ នៅមិនទាន់បានចុះហេត្ថលេខាលើកិច្ចព្រមព្រៀងនោះទេ។  

សូមរំឭកផងដែរថា ក្រៅពីម្ចាស់បទ On the Floor នៅមានសិល្បករជាច្រើនរូបទៀត ដូចជា Dua Lipa, Gigi Hadid និង Khloe Kardashian ក៏ធ្លាប់ជួបប្រទះនឹងបញ្ហាតែមួយនេះដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *