គេហទំព័របរទេសយកចម្រៀង វណ្ណដា ទៅចុះផ្សាយ ថែមទាំងសរសើរពេញៗមាត់

«ពិត​ណាស់ ​តារា​ចម្រៀង​រ៉េប​​ល្បី​ជា​ច្រើន​សុទ្ធ​តែ​ចេញ​មក​ពី​ប្រទេស​កម្ពុជា។ ក្នុង​ចំណោម​នោះ វណ្ណដា ជា​តារា​ចម្រៀង​រ៉េប​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ព្រម​ទាំង ​ជា​តារា​រ៉េប​ខ្មែរ​មួយ​រូប​ដែល​តែង​បង្ហាញ​វប្បធម៌​ប្រទេស​កំណើត​របស់​ខ្លួន​នៅ​ក្នុង​បទ​ចម្រៀង»។ នេះជា caption​វីដេអូរបស់​គេហទំព័រ a1234music បង្ហោះ​លើ Instagram។

ឃ្លា​ខាង​លើ​នេះ​ត្រូវ​បាន​ផេក​បរទេស​មួយ​ដែល​មាន​ឈ្មោះ​ថា a1234misic សរសេរ​បង្ហោះ​នៅ​លើ​វីដេអូ​បទ​ចម្រៀង «សុវណ្ណ​ភូមិ» របស់ វណ្ណដា នៅ​ក្នុង​បណ្ដាញ​សង្គម Instagram កាល​ពី​២​ថ្ងៃ​មុន។ នៅ​ក្នុង​ការ​បង្ហោះ​មួយ​នេះ​ដែរ​មាន​ការ​សរសេរ​រៀប​រាប់​ពី​តារា​ចម្រៀង​រ៉េប វណ្ណដា ថា «​លោក​ជា​តារា​ចម្រៀង​រ៉េប​មួយ​រូប​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​តារា​ជា​ច្រើន​នៅ​កម្ពុជា។ ដោយ​ឡែក តារា​រ៉េប​វ័យ ២៧ ឆ្នាំ​រូប​នេះ​តែង​បង្ហាញ​វប្បធម៌​ប្រទេស​កំណើត​នៅ​ក្នុង​បទ​ចម្រៀង​របស់​លោក​ថែម​ទៀត​ផង»។

តាម​រយៈ​ការ​លើក​ឡើង​បែប​នេះ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម IG ជា​ច្រើន​បាន​ចូល​ខមិន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ម្ចាស់​អាល់ប៊ុម​ត្រី​វិស័យ​រូប​នេះ​ដោយ​មាន​មតិ​ខ្លះបានពោលសរសើរពីសមត្ថភាពនិង​ស្នាដៃចម្រៀងរបស់តារាប្រុសវ័យ ២៧ ឆ្នាំ ខណៈ​ខ្លះ​ទៀត​ក៏​មាន​ការ​លើក​ឡើង​ថា​ កម្រិត​នៃ​ការ​ប្រើប្រាស់​សំឡេង​របស់​តារា​រ៉េប​រូប​នេះ​នៅ​មាន​កម្រិត​ តែ​ទោះ​ជា​យ៉ាង​នេះ​លោក​គឺ​តារា​រ៉េប​ល្បី​ឈ្មោះ​១​រូប​ដែល​ក្ដោប​បាន​តំណែង​លេខ១​ក្នុង​ចិត្ត​មហាជន​ដែរ។ ​

យ៉ាង​ណា​មិញ វណ្ណដា ក៏​ត្រូវ​បាន​មហាជន​ពោល​សរសើរ​ចំពោះ​ការ​ខិតខំ​នា​ពេល​កន្លង​មក​ចំពោះ​ការ​ផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា​ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន​ជា​រឿយៗ​​នៅ​ក្នុង​បទ​ចម្រៀង។ ដោយ​ឡែក​បទ​ចម្រៀង «សុវណ្ណ​ភូមិ» របស់​លោក​ដែល​ទើប​ចេញ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ស្ទើរ​គ្រប់​បណ្ដាញ​សង្គម​ទាំង YouTube, FB, IG និង TikTok។

គិត​ត្រឹម​ថ្ងៃ​នេះ​បទ «សុវណ្ណ​ភូមិ» របស់ វណ្ណដា នៅ​តែ​បន្ត​កាន់កាប់តំណែង​លេខ​១ ​ដោយ​ទទួល​បាន​ចំនួន​អ្នក​ចុច​ចូល​ទស្សនា​ជាង ​៣ ​លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម YouTube និងជិត ១០ លានដងលើ FB page ផ្លូវការ ។​

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា វណ្ណដា ជា​តារា​ចម្រៀង​រ៉េប​មួយ​រូប​ដែល​ចាប់​ផ្ដើម​ប្រឡូក​សិល្បៈ​ក្នុង​ឆ្នាំ ២០១៦ ជាមួយ​ស្នាដៃ​បទ​ចម្រៀង​ដំបូង​បង្អស់​ដែល​មាន​ចំណង​ជើង​ថា «គេ​ជា​អ្នក​ណា»។ «គេជាអ្នកណា» ជាចំណុចចាប់ផ្តើម និងជាការបើកទំព័រចូលវិស័យសិល្បៈរបស់តារាចម្រៀងរូបរ៉េបនេះ៕

រូបភាព៖ Vann Da – វណ្ណដា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *