កាលពីពេលថ្មីៗនេះក្រុមហ៊ុន HYBE Labels ដែលជាអាណាចក្រខេប៉ុបធំបំផុតនាពេលបច្ចុប្បន្នបានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆមាសទី១ រួមទាំងការរំពឹងទុកសម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៣។

របាយការណ៍ហិរញ្ញវត្ថុនេះមិនត្រឹមតែបង្ហាញពីព័ត៌មានសំខាន់ៗស្តីពីការលក់ និងប្រាក់ចំណេញប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ឱ្យអ្នកកាន់ភាគហ៊ុន និងអ្នកលេងអ៊ីនធឺណិតនូវការយល់ដឹងស៊ីជម្រៅអំពីជំហរបច្ចុប្បន្ន និងការរំពឹងទុកនាពេលអនាគតរបស់ក្រុមហ៊ុននេះ ជាពិសេសក៏បានបង្ហាញពីចំណូលការលក់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗរបស់ពួកគេដែរ។
ក្នុងសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៣ ក្រុមហ៊ុន Big Hit Music (គ្រប់គ្រង BTS) ទទួលបានប្រាក់ចំណេញប្រតិបត្តិការ ៥៦,៦ លានដុល្លារអាមេរិក, ក្រុមហ៊ុន HYBE Japan រកបាន ១៨,៦ លានដុល្លារ, ក្រុមហ៊ុន Pledis (គ្រប់គ្រង Seventeen) រកបាន ២០ លានដុល្លារ, ក្រុមហ៊ុន ADOR (គ្រប់គ្រង Newjeans) រកបាន ៨,៦ លានដុល្លារ (មិនបញ្ចូលចំណូលពីបទ Super Shy ទេព្រោះបទនេះចេញក្នុងខែសីហា) BELIFT LAB (គ្រប់គ្រង Enhypen) រកបាន ៧,១ លានដុល្លារ, Source Music (គ្រប់គ្រង LE SSEERAFIM) រកបាន ៤,៤ លានដុល្លារ (រាប់បញ្ចូលទាំងការចេញអាល់ប៊ុមជប៉ុនដំបូង និងអាល់ប៊ុម UNFORGIVEN)។ ទន្ទឹមនឹងការចំណេញ ក្រុមហ៊ុន KOZ បានខាតបង់ ៣,២ លានដុល្លារ ខណៈ HYBE Label Japan ខាតបង់ ៣,៨ លានដុល្លារ។
ពាក់ព័ន្ធរបាយការណ៍នេះ អ្នកលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិជាហូរហែដូចជា៖ “ប្រាក់ចំណេញភាគច្រើនបានមកពីសកម្មភាពទោលរបស់ BTS និងការប្រគំតន្ត្រីទោលរបស់ពួកគេ” “BTS នៅតែជាបងធំ ហើយ NewJeans ក៏អស្ចារ្យដែរ” “ចំណូលច្រើនសាហាវ” “BTS ញាក់” “Newjeans អេមណាស់ ខ្ញុំគិតថា ADOR គឺល្អសម្រាប់ការវិនិយោគ” ៕
























Account
Security
Favourite Content