G-Dragon និង Stray Kids បានក្លាយជាអ្នកឈ្នះពានរង្វាន់ធំនៅក្នុងថ្ងៃទីពីរនៃពិធីប្រគល់ពានរង្វាន់ MAMA ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា នៅពហុកីឡដ្ឋាន Kai Tak ក្នុងទីក្រុងហុងកុង បន្ទាប់ពីអ្នកឈ្នះពានរង្វាន់ធំថ្ងៃទី ១ គឺ Rosé និង ENHYPEN។
ក្រុម Stray Kids បានឈ្នះពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំ ខណៈសមាជិកក្រុមបាននិយាយទាំងទឹកភ្នែកថា “វានៅតែមិនគួរឱ្យជឿសម្រាប់យើង” និងបានអរគុណគ្នាទៅវិញទៅមកសម្រាប់ការស៊ូទ្រាំជាច្រើន។ ពួកគេបានបន្ថែមថា ជ័យជម្នះនេះនឹងជំរុញឱ្យពួកគេ “ខិតខំធ្វើការបន្ថែមទៀត”។

G-Dragon បានទទួលពានរង្វាន់សិល្បករប្រចាំឆ្នាំ ព្រមជាមួយពានរង្វាន់ការសម្ដែងក្បាច់រាំល្អបំផុតសម្រាប់សិល្បករប្រុសទោល និងពានសិល្បករប្រុសល្អបំផុតផងដែរ។ ការទទួលបានពានរង្វាន់ពីអាយដលយូរអង្វែងរបស់ខ្លួនគឺ Chow Yun-fat ក្នុងអំឡុងពេលខួបលើកទី ៣០ របស់ Mnet បានធ្វើឱ្យពេលវេលាកាន់តែមានអត្ថន័យ។ G-Dragon ក៏បានសន្យាជាមួយអ្នកគាំទ្រផងដែរថា៖ “ឆ្នាំក្រោយគឺជាខួបលើកទី ២០ របស់ Big Bang – ខ្ញុំនឹងត្រលប់មកវិញជាមួយមិត្តភក្តិរបស់ខ្ញុំ ដើម្បីកុំឱ្យឯកោ”។
ក្រុមនារី aespa ក៏ទទួលបានពានរង្វាន់ចំនួនបួនផងដែរ រួមទាំងពានក្រុមនារីល្អបំផុត ពានក្បាច់រាំល្អបំផុត និងការសម្តែងក្បាច់រាំល្អបំផុតសម្រាប់ក្រុមនារី ខណៈពេលដែល SEVENTEEN បានឈ្នះពានរង្វាន់ចំនួនបី រួមទាំងពានក្រុមបុរសល្អបំផុត និងការសម្តែងក្បាច់រាំល្អបំផុតសម្រាប់ក្រុមបុរស។
ទោះបីជាមានការព្រួយបារម្ភបន្ទាប់ពីមានហេតុការណ៍អគ្គិភ័យអាផាតមិនដ៏ធំមួយនៅហុងកុងក៏ដោយ ក៏ព្រឹត្តិការណ៍ MAMA បានបន្តប្រព្រឹត្តដោយមានការកាត់បន្ថយកម្មវិធីមួយចំនួន និងបានបរិច្ចាគប្រាក់ចំនួន ៣.៥ ពាន់លានវ៉ុន (ប្រហែល ២.៤ លានដុល្លារអាមេរិក) សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនិងស្ដារស្ថានការណ៍ឡើងវិញ។ សិល្បករជាច្រើនដែលចូលរួម រួមទាំង Stray Kids, IVE និង aespa ក៏បានចូលរួមបរិច្ចាគផងដែរ។ ការសម្តែងដែលបានគ្រោងទុកជាច្រើន – ដូចជាការសម្ដែងឈុត Saja Boys ដែលមានសមាជិកមកពីក្រុមផ្សេងៗ RIIZE, TWS, BOYNEXTDOOR និង ZEROBASEONE ត្រូវបានលុបចោលដើម្បីគោរពដល់រយៈពេលកាន់ទុក្ខរបស់ទីក្រុងនេះ។

ខាងក្រោមនេះគឺបញ្ជីឈ្មោះអ្នកឈ្នះរង្វាន់ពីកម្មវិធី MAMA ថ្ងៃទីពីរ៖
សិល្បករឆ្នើមប្រចាំឆ្នាំ៖ G-Dragon
អាល់ប៊ុមប្រចាំឆ្នាំ៖ Stray Kids – “KARMA”
ក្រុមចម្រៀងនារីឆ្នើម៖ aespa
ក្រុមចម្រៀងបុរសឆ្នើម៖ SEVENTEEN
ការសម្ដែងក្បាច់រាំល្អបំផុតសម្រាប់ក្រុមនារី៖ aespa – “Whiplash”
ការសម្តែងក្បាច់រាំល្អបំផុតសម្រាប់តារាប្រុសទោល៖ G-Dragon – “TOO BAD (feat. Anderson .Paak)”
សិល្បករថ្មីពេញនិយម៖ izna
ការសម្ដែងក្បាច់រាំល្អបំផុត៖ aespa – “Whiplash”
សិល្បករ Visa Super Stage៖ TXT
សិល្បករនារីឆ្នើម៖ Rosé
សិល្បករបុរសឆ្នើម៖ G-Dragon
សិល្បករ K-Beauty Olive Young៖ Hearts2Hearts
ចក្ខុវិស័យតន្ត្រីប្រចាំឆ្នាំ៖ “KPop Demon Hunters”
សិល្បករអាស៊ីឆ្នើម៖ JO1
សិល្បករជោគជ័យគួរកត់សម្គាល់ (Breakthrough)៖ ALLDAY PROJECT
ជម្រើស KCONers ទូទាំងពិភពលោក៖ ZEROBASEONE
បទចម្រៀងល្អបំផុត៖ HUNTR/X – “Golden” (“KPop Demon Hunters” OST)
ការសម្តែងក្បាច់រាំល្អបំផុតសម្រាប់តារាស្រីទោល៖ Jennie – “like JENNIE”
ការសម្ដែងក្បាច់រាំល្អបំផុតសម្រាប់ក្រុមបុរស៖ SEVENTEEN – “THUNDER”
ការសម្តែងចម្រៀងទោលល្អបំផុត៖ Rosé – “toxic till the end”
ការសម្តែងចម្រៀងក្រុមល្អបំផុត៖ DAVICHI – “Stitching”
ការសម្តែងក្រុមតន្រ្តីល្អបំផុត៖ DAY6 – “Maybe Tomorrow”
ការសម្តែងចម្រៀងរ៉េប និងហ៊ីបហបល្អបំផុត៖ BIG Naughty – “MUSIC (feat. Lee Chanhyuk)”
វីដេអូចម្រៀងល្អបំផុត៖ Jennie – “ZEN”
ការសហការល្អបំផុត៖ Rosé និង Bruno Mars – “APT.

ខាងក្រោមនេះគឺបញ្ជីឈ្មោះអ្នកឈ្នះរង្វាន់ពីកម្មវិធី MAMA ថ្ងៃទីមួយ៖
ជម្រើសអ្នកគាំទ្រប្រចាំឆ្នាំ៖ ENHYPEN
បទចម្រៀងប្រចាំឆ្នាំ៖ Rosé និង Bruno Mars – “APT.”
ជម្រើសអ្នកគាំទ្រសម្រាប់តារាប្រុសទាំង ១០៖ Baekhyun, SEVENTEEN, Jin, ENHYPEN, G-Dragon, j-hope, NCT DREAM, RIEZE, Stray Kids, ZEROBASEONE
ជម្រើសអ្នកគាំទ្រសម្រាប់តារាស្រីទាំង ១០៖ Irene, IU, ILLIT, aespa, BABYMONSTER, Hearts2Hearts, i-dle, ITZY, LE SSERAFIM, TWICE
សមិទ្ធផលដ៏បំផុសគំនិត៖ Super Junior
បទចម្រៀង Global Trend៖ IVE – “REBEL HEART”
សិល្បករថ្មីឆ្នើម៖ CORTIS, Hearts2Hearts
ក្រុមបុរសពេញនិយម៖ BOYNEXTDOOR
ក្រុមនារីពេញនិយម៖ IVE
សិល្បករពេញនិយមសកល TELASA ៖ ENHYPEN
អ្នកសម្ដែងពេញនិយមសកល៖ IVE























Account
Security
Favourite Content