ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

សម្រាប់អ្នកទស្សនាហើយ សុទ្ធតែបានលើកឡើងដូចៗ ថា ភាពយន្ដមួយនេះគឺមានគុណភាព ដែលមានការសម្ដែងដ៏ល្អឥតខ្ចោះ អមជាមួយសាច់រឿងដ៏ជក់ចិត្ដ ស្ទើរតែមិនហ៊ានដកដង្ហើមកំឡុងពេលទស្សនា ជាពិសេសអ្នកទស្សនាទាយមិនដឹងពីសាច់រឿងឡើយ រហូតទាល់តែដល់ទីបញ្ចប់ទើបភ្ញាក់ខ្លួនតែម្ដង។ សម្រាប់រឿងនេះ ត្រូវបានគេលើកឡើងថា ផលិតឡើងដោយការយកចិត្ដទុកដាក់ រាប់ចាប់តាំងពីសម្លៀកបំពាក់ ការតុបតែងខ្លួន កាយវិការ និងការនិយាយស្ដី។

Exhuma ជាភាពយន្ដមានការចូលរួមសម្ដែងដោយតារាស្រី Kim GoEun, តារាប្រុស Lee Dohyun, Choi MinShik, Yoo HaeJin, Jeon JinKi, Kim Jae Chul និងផ្សេងៗ ជាច្រើនទៀត។ រឿងនេះបានដឹកនាំសម្ដែងដោយលោក Jang JaeHyeon ដែលធ្លាប់បានដឹកនាំរឿងល្បីដូចជា The Sixth Finger, The Priest និង 12th Assistant Daecon។ គិតត្រឹមពាក់កណ្ដាលខែ ៤ ឆ្នាំ ២០២៤ ភាពយន្ដ Exhuma អាចរកប្រាក់ចំណូលច្រើនជាង ៩០ លានដុល្លារអាមេរិក ធ្វើឲ្យរឿងនេះក្លាយជារឿងរបស់ប្រទេសកូរ៉េខាងត្បូងមួយដែលទទួលបានជោគជ័យខ្លាំងនៅដើមឆ្នាំ​ ២០២៤។

ភាពជោគជ័យបានធ្វើឲ្យភាពយន្ដ Exhuma ត្រៀមខ្លួនឡើងទៅដណ្ដើមពានរង្វាន់ធំៗ ចំនួន ៨ នៅកម្មវិធី Baeksang Arts Awards លើកទី ៦០។ កម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៤ ខាងមុខ។ ពានរង្វាន់នោះរួមមានដូចជា Best Film, Best Director លោក Jang JaeHyun, Best Actor តារាប្រុស Choi MinShik, Best Actress តារាស្រី Kim GoEun, Best Supportin Actor តារាប្រុស Yoo HaeJin, Best New Actor តារាប្រុស Lee DoHyun, Best Scenario លោក Jang JaeHyun និង Best Technical Direction ផ្នែកសំឡេង លោក Kim Byun In។ ទន្ទឹមនេះ Exhuma ក៏ក្លាយជាភាពយន្ដទទួលបានការឈរឈ្មោះដណ្ដើមពានរង្វាន់ច្រើនជាងគេបំផុត ក្នុងកម្មវិធីពានរង្វាន់ Baeksang Arts Awards ឆ្នាំ ២០២៤ ផងដែរ។

តោះរង់ចាំមើលទាំងអស់គ្នា តើ Exhuma នឹងយកពានត្រឡប់ទៅផ្ទះវិញបានចំនួនប៉ុន្មាន?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ