ENHYPEN បង្កើតកំណត់ត្រាដ៏អស្ចារ្យម្ដងទៀតជាមួយចំនួន Pre-order ដ៏លើសលប់នៃអាល់ប៊ុមថ្មី “DESIRE: UNLEASH”

ក្រុមចម្រៀងបុរស ENHYPEN បានបញ្ចេញអាល់ប៊ុមខ្នាតតូចទី ៦ របស់ពួកគេមានចំណងជើងថា “’DESIRE: UNLEASH” នៅថ្ងៃទី៥ ខែមិថុនានេះ ព្រមទាំងបានចេញ MV សម្រាប់បទចម្រៀងនាំមុខគឺបទ “Bad Desire (With or Without You)”។

តាមរយៈអាល់ប៊ុមថ្មីនេះ ENHYPEN បានបង្ហាញឱ្យឃើញម្តងទៀតនូវសមត្ថភាពលក់អាល់ប៊ុមដ៏ខ្លាំងក្លារបស់ខ្លួន ខណៈមុននេះមួយថ្ងៃគឺកាលពីថ្ងៃទី៤ ខែមិថុនា ទីភ្នាក់ងារពួកគេគឺក្រុមហ៊ុន Belift Lab បានប្រកាសថាអាល់ប៊ុមថ្មីនេះមានការកុម្ម៉ង់ទិញទុកមុន ឬ Pre-order រហូតដល់ជាង ២,១៨ លានច្បាប់។

ចំនួននេះធ្វើឱ្យ ENHYPEN អាចសម្រេចការលក់លើសពីរលានច្បាប់សម្រាប់អាល់ប៊ុមចំនួន ៣ ជាប់ៗគ្នា បន្ទាប់ពីអាល់ប៊ុមខ្នាត​តូច​មុនទី ៥​របស់​ពួក​គេ ‘Orange Blood’ អាច​លក់​បាន​លើស​ពី ២ លាន​ច្បាប់​កាល​ពី​ឆ្នាំ​មុន។

ជាមួយសន្ទុះនៃការគាំទ្រកើនឡើងឥតឈប់ឈរក្នុងប៉ុន្មានឆ្នាំចុងក្រោយ អាល់ប៊ុមខ្នាតពេញទីពីររបស់ពួកគេមានចំណងជើងថា ‘ROMANCE: UNTOLD’ បានកត់ត្រាការលក់ចំនួន ២,៣៤ លានច្បាប់ក្នុងសប្តាហ៍ដំបូងបន្ទាប់ពីចេញផ្សាយកាលពីខែកក្កដាឆ្នាំមុន។ គិតតែក្នុងឆ្នាំ ២០២៣ ក្រុមចម្រៀងដែលមានសមាជិក ៧ នាក់មួយនេះអាចលក់អាល់ប៊ុមចម្រៀងរបស់ខ្លួនសរុបចំនួន ៥,៤៥ លានច្បាប់។

អាល់​ប៊ុមចុងក្រោយរបស់ពួកគេ​រួម​មានបទចម្រៀងថ្មី ៦ បទ ​ដោយក្រៅពីបទចម្រៀង “Bad Desire” និងបទ “Helium” ដែលសមាជិក Jay បានចូលរួមក្នុងការផលិត និពន្ធទំនុកច្រៀង និងលេងហ្គីតា គឺនៅមានបទផ្សេងៗទៀតដូចជា “Flashover” “Outside” “Loose” “Too Close” ​។

សូមបញ្ជាក់ថា ENHYPEN នឹងចាប់ផ្តើមការ Comeback របស់ពួកគេដោយនឹងឡើងសម្តែងបទ “Bad Desire (With or Without You” ក្នុងកម្មវិធី ‘M! Countdown’ របស់ប៉ុស្តិ៍ Mnet នៅថ្ងៃទី ៥ ខែមិថុនា។ នៅយប់ថ្ងៃដដែល ពួកគេនឹងរៀបចំកម្មវិធី Comeback Showcase នៅ KBS Arena ដោយនឹងមានការផ្សាយផ្ទាល់ព្រឹត្តិការណ៍នេះសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *