ឆ្នេរ​ស្ងប់ស្ងាត់​ទាំងនេះ​ល្អ​បំផុត​សម្រាប់​បោះតង់​ជួបជុំ​មិត្តភ័ក្ដិ និង​គ្រួសារ​នៅ​រដូវ​ក្ដៅ​

ខែ​ក្ដៅ​ជា​ពេល​វេលា​ដ៏​សក្ដិ​សម​បំផុត​សម្រាប់​លំហែ​នៅ​តាម​ឆ្នេរ​សមុទ្រ។ សៅរ៍​ អាទិត្យ​ចុងសប្ដាហ៍អាចចំណាយ​ពេល​​​ជា​មួយ​មិត្តភ័ក្ដិ ឬ​គ្រួសារ​បោះ​តង់ ​អាំង​សាច់ លេង​ទឹក​សមុទ្រ គយគន់​ថ្ងៃ​លិច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​រំសាយ ​អស់​ទុក្ខ​កង្វល់​បើ​បាន​ទៅ​លេង​ឆ្នេរ​ទាំង​នេះ​ដែល​មាន​ចម្ងាយ​មិន​សូវ​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​ក្រុង​ភ្នំពេញ។ ខាង​ក្រោម​នេះ​គឺ​ជា​ឆ្នេរ​ទាំង​៥ ដែល​ស្ងប់ស្ងាត់​ល្អ​បំផុត​សម្រាប់​បោះតង់​ជួបជុំ​មិត្តភ័ក្ដិ និង​គ្រួសារ​នៅ​រដូវ​ក្ដៅ​៖

១​ ឆ្នេរតាបារាំង

ឆ្នេរតាបារាំងជា​ឆ្នេរ​មួយ​ដែលមានឆ្នេរ​ខ្សាច់ដ៏ស្រស់ស្អាត​បំផុតមួយ​នៅ​កម្ពុជា។ ឆ្នេរតាបារាំងមាន​ខ្សាច់ស ខ្យល់បរិសុទ្ធ ​ទេសភាព​ស្រស់​ស្អាត ព្រម​ទាំងអាច​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ឬឡាន​ចូល​ទៅដល់ឆ្នេរ​បាន។ សម្រាប់​កន្លែង​ស្នាក់​អ្នក​អាច​បោះ​តង់​កន្លែង​ណា​ក៏​បាន​នៅ​តាម​បណ្តោយ​ឆ្នេរ​នោះ​ដោយ​គ្រាន់​តែ​បង់​ថ្លៃ​ការពារសុវត្ថិភាព​ចំនួន ១ម៉ឺនរៀល​​ក្នុង​មួយតង់។ តាមបណ្តោយឆ្នេរក៏​មានកញ្ចុះបាយ តូបអារហារ និងភេសជ្ជៈគ្រប់ប្រភេទ រួមជាមួយ Resort ផងដែរ។ ឆ្នេរតាបាំងមានទីតាំងស្ថិតនៅ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និង​មានចម្ងាយ ១៨៣ គីឡូមែត្រពីរាជធានីភ្នំពេញ។

២​ កោះកុងក្រៅ

កោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំកោះកាំពិ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយ​ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ ។ ទេសចរជាតិ និងអន្តរជាតិអាច​ធ្វើដំណើរ​ទៅកាន់​តំបន់​នេះ​បានតាមរយៈ​ផ្លូវទឹក ដោយចំណាយពេលប្រមាណ  ៥០​នាទី ទើបដល់កោះដ៏ធំមួយនេះ។ ស្ថិតនៅលើផ្ទៃទឹកសមុទ្រ​ដ៏ធំល្វឹងល្វើយ ដែលមាន​ព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និង​ជីវៈចម្រុះ​បាត​សមុទ្រ មានឆ្នេរខ្សាច់សក្បុសដែលភ្ញៀវទេសចរ​អាចបោះតង់សម្រាក​ជួប​ជុំថតរូបស្អាតៗបាន។​

៣ ឆ្នេរដូង

រូបភាព​ Septem9er

វាលលម្ហែឆ្នេរដូងគឺជាកន្លែងសម្រាប់សម្រាកលម្ហែអារម្មណ៍ដែលអាចឱ្យភ្ញៀវទេសចរអង្គុយគយគន់ទេសភាពដ៏ស្រស់ស្អាតនៃសមុទ្រខ្មែរ ប្រជុំកោះ និងព្រៃភ្នំនៃឧទ្យានជាតិកែបដ៏ស្រស់ត្រកាល។ ឆ្នេរដូងស្ថិតនៅឆកកំពង់សោម ទីតាំងជិត ឆ្នេរតាបារាំង និង​ពយយាយម៉ៅ។ ឆ្នេរមួយ​នេះមានដើមដូងនៅជាប់មាត់ឆ្នេរ ផ្ទាំងថ្ម មានខ្សាច់ស្អាត  ទិដ្ឋភាពជុំវិញ ផ្ទៃសមុទ្រ និង​ភ្នំនាព្រឹក ឡើងអ័ព្វពេញផ្ទៃភ្នំ គួរគួបឲ្យទស្សនា។

៤ឆ្នេរអង្កោល

ឆ្នេរអង្កោល គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែងមានទីតាំងមានទីតាំងស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ នៅទីនោះមានដើមដូងដុះតម្រៀបជាជួរ​​នៅតាមបណ្តោយឆ្នេរគួរអោយចង់គយគន់ និងជាម្លប់សម្រាប់ភ្ញៀវទេសចរអាចសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ មើលទឹករលក បោះតង់​ ស្ទូចត្រី មើលថ្ងៃលិច ហែលទឹកលេង អាំងសាច់ និងរត់លេងលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ទទួលទានគ្រឿងសមុទ្រស្រស់ៗនៅទីនោះផងដែរ។

៥ ឆ្នេរនេសាទ

ជាមួយទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ភ្ញៀវទេសចរអាចបោះតង់ក្រោមម្លប់ដើមដូងត្រជាក់ស្រូបយកខ្យល់អាកាស និងមុជទឹកកម្សាន្តរីករាយ។ ឆ្នេរនេសាទមានទីតាំងស្ថិត ក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទ ប្រហែល ១៦៥ គីឡូម៉ែត្រ និងប្រហែល ១៧០គ.ម ពីរាជធានីភ្នំពេញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម