អង្គការយុវជនចំនួន ៧ រួមគ្នាបង្កើតមហោស្រពថ្មីមួយ ដើម្បីជោគវាសនាសង្គមកម្ពុជា

«មហោស្រពយុវជន ដើម្បីសង្គម»  (Social Youth Festival) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងទី១៧ ខែធ្នូឆ្នាំ ២០២៣ នៅ Friends Futures Factory (F3) រាជធានីភ្នំពេញ។ នេះជាលើកទី១ហើយ ដែលមហោស្រពនេះ នឹងរៀបចំកម្មវិធីរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពយុវជន សាងបណ្តាញ រវាងអង្គការ និង ក្រុមយុវជន និងរំលេចស្នាដៃ និងសមិទ្ធិផលប្រចាំឆ្នាំរបស់អង្គការ និងយុវជន ទាំងនោះនៅកម្ពុជា។ 

លោក ស៊ុំ ស៊ីថែន អ្នកសម្របសម្រួលទូទៅ និងជាប្រធានប្រតិបត្តរបស់អង្គការភាពយន្តឈូករ័ត្ន បានលើកឡើងថា៖ «មហោស្រពនេះ ត្រូវបាន រៀបចំឡើង តាមគំនិតផ្តួចផ្តើម របស់អង្គការក្នុង ស្រុក ចំនួន៧ដែលផ្តោតការងារ លើយុវជន និងសង្គម។ ក្នុងនោះមានអង្គការមួយចំនួន បាន ចូលរួមវគ្គបណ្តុះបណ្តាលរួមគ្នាមួយ ដែលមានរយៈពេល៣ឆ្នាំ ដើម្បីស្តារលទ្ធភាពស្ថាប័នពី វិបត្តិកូវីដ១៩ ដែលរៀបចំដោយUSAID Cambodia នៅពេលនោះ។ បន្ទាប់ពីចប់វគ្គក្នុងឆ្នាំ២០២២ និងឆ្លងកាត់ការពិសោធន៍ខ្លះៗជាមួយភាគី ពាក់ព័ន្ធផ្សេងៗ អង្គការទាំងនោះក៏រក្សាគំនិត និង សម្រេចរៀបចំមហោស្រពនេះ ឱ្យកើតឡើង ទោះបីត្រូវកៀងកងថវិកាផ្ទាល់ខ្លួនក៏ដោយ។ គណៈកម្មការ«មហោស្រពយុវជន ដើម្បីសង្គម» បច្ចុប្បន្ន រួមមាន៖ 

១. មជ្ឈមណ្ឌលដើម្បីសម្រុះសម្រួលការវិវាទ នៅកម្ពុជា

២. មជ្ឈមណ្ឌល Advanced Centre for Empowerment

៣. អង្គការភាពយន្តឈូករ័ត្ន

៤. អង្គការយុវសន្តិភាព 

៥. សហគ្រាសសង្គម Growway Partner

៦. អង្គការ United Religions Initiatives

៧. ក្រុម CamASEAN Youth’s Future

ក្រៅពីនោះ មានកិច្ចសហការរៀបចំជាមួយក្រុម «សម្លេងជនជាតិដើមភាគតិច» និង ទីតាំងផ្តល់ជូនដោយ  F3។»

បើតាមលោក ម៉ៅ សាមឺឌី អ្នកគ្រប់គ្រងវគ្គចែករំលែករបស់មហោស្រព និងជាគ្រូបណ្តុះបណ្តាល ថ្នាក់ខ្ពស់ របស់ «អង្គការយុវសន្តិភាព»៖​ «មូលហេតុដែល «យុវសន្តិភាព» ចូលរួមរៀបចំ មហោស្រពនេះ គឺដើម្បីឱ្យយុវជនទាំងពីអង្គការយើង និងពីមជ្ឈដ្ឋានផ្សេង បានរៀនសូត្រ ពីការចែករំលែក ពីវាគ្មិនដែលនឹងស្ម័គ្រចិត្តផ្តល់បទបង្ហាញ និងបទពិសោធន៍ នៅថ្ងៃនោះ។ វគ្គនីមួយៗ មានផ្សេងៗគ្នា ហើយក៏ដំណាលគ្នាតាមបន្ទប់ពី៣ ទៅ៥ដែរ។ ដូច្នេះយុវជនដែល ចូលរួម អាចរើសប្រធានបទ និងម៉ោងដែលខ្លួនចាប់អារម្មណ៍ ទៅតាមពេលវេលារបស់ខ្លួន ពីព្រឹក ដល់រសៀល ដោយមិនចាំបាច់នៅសាលធំមួយកន្លែង១ថ្ងៃពេញនោះទេ។»

រីឯលោកស្រី សៀន សុខនី អ្នកគ្រប់គ្រង់ស្តង់ពិព័រណ៌ និងជាប្រធានក្រុមប្រឹក្សាយុវជន របស់មហោស្រព បានបញ្ជាក់ថា៖ «ក្រៅពីការចែករំលែកតាមថ្នាក់ យើងនៅមានការតាំងពិព័រណ៍ ស្នាដៃ និងសមិទ្ធិផលពីអង្គការដៃគូ និងក្រុមយុវជននានាជិត១០ស្តង់ ដើម្បីឱ្យអ្នកចូលរួមបាន ស្វែងយល់បន្ថែមពីការងារ និងសកម្មភាពស្ថាប័នទាំងនោះ និងអាចស្វែងរកឱកាសការងារ ឬ ហាត់ការ តាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ដោយសារនាងខ្ញុំ តំណាងឱ្យ ក្រុម«សម្លេងជនជាតិ ដើមភាគតិច» ក្រុមនាងខ្ញុំនឹងច្រៀង ក៏ដូចជាសម្តែងជូនទស្សនិកជន នៅរាត្រីថ្ងៃទី១ផងដែរ។»

មហោស្រពឆ្នាំនេះ ត្រូវបានសហការរៀបចំ និងរួមថវិកាប្រារព្ធធ្វើដោយ៖ ១.មជ្ឈមណ្ឌលដើម្បី សម្រុះសម្រួលការវិវាទ នៅកម្ពុជា ២. មជ្ឈមណ្ឌល Advanced Centre for Empowerment ៣. អង្គការភាពយន្តឈូករ័ត្ន ៤. អង្គការយុវសន្តិភាព ៥. សហគ្រាសសង្គម Growway Partner ៦. អង្គការ United Religions Initiatives ៧. ក្រុម CamASEAN Youth’s Future។ ក្រៅពីនោះ មាន កិច្ចសហការរៀបចំជាមួយក្រុម «សម្លេងជនជាតិដើមភាគតិច» និង ទីតាំងផ្តល់ជូនដោយ  F3។ ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេច សមិទ្ធិផលជំនាន់ទី១របស់ខ្លួន ដោយរលូន។ ដើម្បីចូលរួមស្មារតីនេះ លោកអ្នកអាចបរិច្ចាគមក មហោស្រព តាមរយៈ៖​ ABA – 007 352 525 – MEAS SAVATH, SUM SITHEN, AIN CHHEANGTOING ៕

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយដូចជា៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *