ថោង រ៉េត ជាស្រ្តីតែម្នាក់គត់ ធ្វើការដាក់ពង្រាយកាមេរ៉ាស្វ័យប្រវត្តិក្នុងព្រៃជ្រៅឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល

កន្លង​មក​យើង​ធ្លាប់​បាន​ឃើញ​រូបភាព​សត្វព្រៃ ដែល​ថត​បាន​ដោយ​កាមេរ៉ា​បង្កប់​ក្នុង​ព្រៃ ហើយ​ថ្ងៃ​នេះ​​សូម​ណែនាំ​ឲ្យ​ស្គាល់​ស្រ្តី​ខ្មែរ​តែម្នាក់​គត់ ដែល​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សត្វព្រៃ ដោយ​គ្មាន​ភាព​រុញរា​ឡើយ។

USAID មរតក​បៃតង បាន​បង្ហាញ​វត្តមាន ថោង រ៉េត ប្រធាន​ផ្នែក​ជីវចម្រុះ និង​វិទ្យាសាស្ត្រ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ CI គឺ​ជា​ស្ត្រី​តែ​ម្នាក់​គត់ ដែល​ធ្វើការ​ជាមួយ​ក្រុម​ស្រាវជ្រាវ​ដែល​បាន​ដាក់​ពង្រាយ​កាមេរ៉ា​ស្វ័យប្រវត្តិ ៦១ គ្រាប់​នៅ​ក្នុង​ព្រៃ​ជ្រៅ​នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល។

ថោង រ៉េត បាន​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ការងារ ដើម្បី​បណ្ដុះបណ្ដាល ដាក់​ពង្រាយ និង​សា​យក​វីដេអូ​ពី​កាមេរ៉ា​ស្វ័យ​ប្រវត្តិ​សម្រាប់​គម្រោង​នេះ។ អ្នកនាង​បាន​ឲ្យ​ដឹង​ថា «ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដែល​បាន​ឃើញ​សត្វ​ព្រៃ​ទាំងនេះ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ពោរពេញ​ទៅ​ដោយ​ក្ដី​សង្ឃឹម។ វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​បាន​ដឹង​ថា​នៅ​មាន​សត្វ​ព្រៃ​ជាច្រើន​នៅ​តំបន់​ទេសភាព​នេះ ហើយ​វា​ពិត​ជា​គួរ​ឲ្យ​រីករាយ​ណាស់​សម្រាប់​ខ្ញុំ ដែល​បាន​ឃើញ​ពួកវា​កំពុង​រស់នៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ តាមរយៈ​វីដេអូ​កាមេរ៉ា​ស្វ័យប្រវត្តិ​នេះ»។

អ្នកនាង​ក៏​បាន​បន្ថែម​ទៀត​ថា ក្នុង​នាម​ជា​អ្នក​អភិរក្ស​ម្នាក់ នាង​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​នឹង​ជួយ​ធានា​បាន​ការ​រស់រាន​បន្ត​របស់​សត្វព្រៃ​ដែល​កំពុង​រង​ការ​គំរាមកំហែង និង​ត្រូវ​បាន​ការពារ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ ក្នុង​បទ​សម្ភាសន៍​ជាមួយUSAID មរតក​បៃតង រ៉េត បាន​បញ្ជាក់​ទៀត​ថា «ខ្ញុំ​ជឿ​ថា​មនុស្ស​គ្រប់​រូប​មាន​តួនាទី​ក្នុង​ការ​ការពារសត្វព្រៃ។ យើង​ទាំងអស់​គ្នា​អាច​រួម​ចំណែក ដើម្បី​ស្វែង​យល់​បន្ថែម​ពី​សត្វព្រៃ បញ្ឈប់​ការ​ដាក់​អន្ទាក់ និង​ការ​បរិភោគ​សាច់​សត្វព្រៃ ព្រម​ទាំង​ការពារ​ជម្រក​ធម្មជាតិ​របស់​ពួកវា។ រួមគ្នា យើង​ពិត​ជា​អាច​ការពារ​សត្វ​ព្រៃ​របស់​យើង​បាន»៕

កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ ២០២២ ទី​ភ្នាក់​ងារ​ជំនួយ​អាមេរិក USAID បាន​ប្រកាស​អនុវត្ត​គម្រោង “USAID មរតក​បៃតង” ក្រោម​ថវិកា​សរុប ២៤ លាន​ដុល្លារ​អាមេរិក និង​មាន​រយៈពេល ៥ ឆ្នាំ៕

រូបភាព៖ USAID មរតក​បៃតង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន