ភាគច្រើនមិនចាប់អារម្មណ៍ ៤ យ៉ាងបើចង់សេពគប់គ្នាបានយូរដាច់ខាតត្រូវតែធ្វើ  

ជាការពិតណាស់ប្រសិនបើគ្រាន់តែសេពគប់គ្នាគ្រាន់ត្រឹមចង់មានអ្នកកំដរនោះអ្នកមិនចាំបាច់ខ្វាយខ្វល់ច្រើនក៏បាន និយាយទៅធ្វើអ្វីស្រេចតែចិត្តអ្នកចុះ។ តែក្នុងករណីបើអ្នកច្បាស់ចិត្តហើយថាខ្លួនចង់រស់នៅជាមួយមនុស្សណាម្នាក់ឱ្យបានយូរ​ និងចង់សាងអនាគតរួមគ្នារឿង ៤ យ៉ាងដែលអ្នកត្រូវធ្វើដាច់ខាត៖

១. យល់ដឹងពីទុក្ខលំបាករបស់គ្នា

ស្រឡាញ់តែមួយមុខគឺមិនគ្រប់គ្រាន់ទេ វាទាមទារឱ្យអ្នកចេះយល់ពីគ្នាផងដែរ។ ការយល់ពីទុក្ខលំបាករបស់គ្នាទៅវិញទៅមកក៏ជារឿងសំខាន់មួយដែលធ្វើឱ្យទំនាក់ទំនងរបស់អ្នករក្សាបានយូរ។ អាចនិយាយបានថាពេលខ្លះវាជារឿងតូចៗ ដែលអ្នកមើលរំលង ពេលដៃគូរបស់អ្នកមកពីធ្វើការហត់ អ្នកក៏ជួយរៀបចំអីវ៉ាន់ផ្សេងៗរបស់គេ កុំឱ្យគេកាន់តែហត់។ ពេលខ្លះដើរផ្សារ អ្នកក៏ជួយកាន់ឥវ៉ាន់គ្នា មើលថែគ្នាទៅវិញទៅមកពេលដែលឈឺមិនទុកគ្នាចោល។ ហើយពេលខ្លះទៀត ដឹងថាម្ខាងទៀតកំពុងស្ដ្រេសអ្នកក៏ជួយធ្វើសរសៃ ឬសួរនាំផ្សេងៗ ដើម្បីជាមតិយោបល់ជួយគិតគ្នារកដំណោះស្រាយជាដើម។ល។

. ចាត់ទុកសងខាងជាមនុស្សអាទិភាព

នៅពេលដែលស្រឡាញ់គ្នាទាំងសងខាងតែងតែសង្ឃឹមថាភាគីម្ខាងទៀតនឹងប្រាប់គេពីរឿងសំខាន់ ឬការសម្រេចចិត្តណាមួយដល់ខ្លួនមុនគេ។ ដូច្នេះបើអ្នកសេពគប់គ្នា មានរឿងអ្វីអ្នកគួរតែប្រាប់ ពិភាក្សា ឬសួរនាំគ្នាជាមុនសិនមុនសម្រេចចិត្ត ឬធ្វើអ្វីមួយ នោះទើបភាគីម្ខាងទៀតមានអារម្មណ៍គេពិតជាមនុស្សសំខាន់សម្រាប់អ្នក។ កុំសម្រេចចិត្តឆុងៗ ឆាំងៗ តែឯង ពេលខ្លះកាលដែលធ្វើរឿងអ្វីមួយមិនបានសួរនាំអ្នកដទៃ ជាពិសេសមនុស្សសំខាន់របស់អ្នកក៏ជាបញ្ហាមួយធ្វើឱ្យទំនាក់ទំនងប្រេះស្រាំដែរ។

. ចេះអត់ឱននិងមិនប្រកាន់រឿងតិចតួច

អ្នកគួរតែរៀនចេះមើលរំលងរឿងខ្លះ ព្រោះមនុស្សកើតមកមិនគ្រប់ ១០ ឬល្អឥតខ្ចោះទេ។      មនុស្សដែលអ្នកសេពគប់ច្បាស់ជាមានចំណុចខ្លាំង និងចំណុចខ្សោយ។ ជាក់ស្ដែង គេអាចនឹងមិនសូវចូលចិត្តនិយាយសម្ដីផ្អែមលួងលោមអ្នក       ប៉ុន្ដែគេតែងតែបារម្ភនិងយកចិត្តទុកដាក់អ្នក។ ដូច្នេះកុំប្រកាន់នឹងរឿងដែលគេមិនចេះនិយាយលួងលោមអ្នកអី   ត្រូវគិតពីចំណុចល្អផ្សេងទៀតដែលគេបានធ្វើចំពោះអ្នកវិញ។

. ចេះសរសើរលើកចិត្តនិងកែតម្រូវ

បើទោះជាពេញចិត្ត ឬមិនពេញចិត្តចំពោះអ្វីដែលភាគីម្ខាងទៀតធ្វើ ជាដំបូងបើអាចអ្នកគួរសួរហេតុផលជាមុនសិនកុំភ្លាមទៅស្ដីរករឿងគេភ្លាម។ ឧទាហរណ៍៖ សង្សាររបស់អ្នកទិញរបស់ដែលថ្លៃឱ្យអ្នក តែអ្នកជាមនុស្សមិនសូវចូលចិត្តចំណាយ ត្រូវចាំកុំព្យាយាមស្ដី ឬនិយាយច្រំដែលថាគេខ្ជះខ្ជាយ គួរតែអរគុណចំពោះទឹកចិត្តរបស់គេ។ បើខ្លាចគេចំណាយច្រើនទៀត គ្រាន់តែប្រាប់ថាលើកក្រោយទិញល្មមៗទៅបានហើយ អ្វីក៏អ្នកពេញចិត្តដែរឱ្យតែជារបស់ដែលគេជូន។

មួយវិញទៀត បើឃើញគេបង្កើតកំហុសត្រូវជួយចេះកែតម្រូវ កុំអាងអីចេះតែស្ដី ឬបន្ទោស  ព្រោះគ្មាននរណាចង់បង្កើតកំហុសនោះទេគ្រាន់តែពេលខ្លះជ្រុលមួយពេលប៉ុណ្ណោះ។   

មែនទែនទៅ នៅពេលដែលអ្នកចេះធ្វើរឿងខាងលើទាំងអស់នេះភាគីម្ខាងទៀតពិតជាមានអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាពពេលបានក្បែរអ្នក ហើយទំនាក់ទំនងរបស់អ្នកទាំងពីរនឹងកាន់តែប្រសើរជាងមុនស្អិតល្មួតមិនងាយប្រេះស្រាំទៅណាទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ