៥​ចំណុច​សម្រាប់​រម្លឹក​ខ្លួន​ឯង ​បើ​សិន​ជា​មាន​អារម្មណ៍​ថា​ខ្លួន​មិន​ល្អ​គ្រប់​គ្រាន់

ការ​សង្ស័យ​និង​ការ​គិត​ច្រើន​គឺ​ជា​ធម្មជាតិ​របស់​មនុស្ស​ ហើយ​ពេល​ខ្លះ​ការ​រំពឹង​ខ្ពស់​ពេក​ដែល​កើត​ឡើង​ដោយ​ឯកឯង​បាន​ធ្វើ​ឲ្យ​អ្នក​ចាប់ផ្ដើម​មាន​ការសង្ស័យ​ទៅ​លើ​ខ្លួន​ឯង​ដោយ​សារ​តែ​អាជីព​ការងារ​ដែល​អ្នក​រំពឹង​មិន​បាន​សម្រេច ទំនាក់ទំនង​ដែល​អ្នក​រំពឹង​ថា​នឹង​នៅ​ជា​មួយ​អ្នក​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​បរាជ័យ ឬ​ក្ដី​ស្រមៃ​ចាប់​ផ្ដើម​ស្រពិចស្រពិល​ជាដើម។ ទោះបី​ជា​ក្នុង​ហេតុ​ផល​អ្វី​ក៏ដោយ​សូម​ចង​ចាំ​ថា​អ្នក​មិន​មែន​មិនល្អ​គ្រប់​គ្រាន់​ដូច​ការ​គិត​របស់​អ្នក​នោះ​ទេ។ ខាងក្រោម​នេះ​គឺ​ជា​ហេតុផល​ ៥​យ៉ាង​សម្រាប់​លើក​ទឹកចិត្ត​ និង​រម្លឹក​ខ្លួន​ឯង​ពេល​ដែល​មាន​អារម្មណ៍​ថា​មិន​ល្អ​គ្រប់គ្រាន់។

១ អ្វីៗ​ត្រូវ​ការ​ពេល​វេលា

រឿង​ល្អ​កើត​ឡើង​ក្នុង​ពេល​ដែល​ត្រឹម​ត្រូវ​មួយ​។ អ្នក​មិន​អាច​បង្ខំ​ឲ្យ​ជើង​របស់​អ្នក​ជា​សះស្បើយ​បន្ទាប់​ពី​រត់​ដួល​បាន​មួយ​ម៉ោង​នោះ​ទេ ការ​អភិវឌ្ឍន៍​ខ្លួន​ត្រូវ​ការ​ពេល​វេលា ភាព​ជោគជ័យ​ក៏​ត្រូវ​ការ​ពេល​វេលា អ្វីៗ​ត្រូវ​ការ​ពេល​វេលា​។ ដូច្នេះ​ហើយ​បើ​សិន​ជា​អ្វី​មួយ​ដែល​អ្នក​បាន​រំពឹង​មិន​អាច​សម្រេច​បាន​តាម​ការ​គ្រោង​ទុក​ក៏​មិន​មែន​ដោយ​សារ​អ្នក​មិន​ល្អ​គ្រប់​គ្រាន់​នោះ​ទេ​តែ​អាច​មក​ពី​ពេល​វេលា​ដែល​មិន​ត្រឹមត្រូវ​ ឬ​ធ្វើ​វា​ដោយ​ខុស​ពេល​។

២ គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ

នៅ​ពេល​ដែល​អ្នក​ឈប់​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ អ្នក​នឹង​ចាប់​ផ្ដើម​មើល​ទៅ​មនុស្ស​គ្រប់​គ្នា​ក្នុង​ផ្លូវ​វិជ្ជមាន ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ចាប់​ផ្ដើម​យល់​ថា​យើង​គ្រប់​គ្នា​ជា​មនុស្ស​ដូចគ្នា​ដែល​កំពុង​ខិត​ខំ​ជម្នះ​បញ្ហា​ផ្សេងៗ​គ្នា​នៅ​ក្នុង​ជីវិត​រៀង​ខ្លួន។ ពេល​ខ្លះ​អ្នក​ឲ្យ​តម្លៃ​ខ្ពស់​ពេក​ទៅ​លើ​រឿង​អ្វី​មួយ ឬ​នរណា​ម្នាក់​ទើប​ធ្វើ​ឲ្យ​អ្នក​គិត​ថា​ខ្លួន​មិន​សក្ដិសម ដូច្នេះ​ហើយ​ត្រូវ​តែ​រំលឹក​ខ្លួន​ឯង​ថា​អ្នក​មាន​តម្លៃ និង​ល្អ​គ្រប់​គ្រាន់​ហើយ​ឈប់​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ និង​ងាក​មក​ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​ខ្លួន និង​ពុះពារ​ដើម្បី​អ្វី​ដែល​ខ្លួន​ចង់​បាន​នៅ​ក្នុង​ជីវិត។

២ អ្នក​ធ្លាប់​ឆ្លង​កាត់​រឿង​អ្វី​ខ្លះ​កាលពី​អតីតកាល

ពេល​ដែល​បញ្ហា​មក​ដល់​អ្នក​ស្ទើរ​តែ​ភ្លេច​អ្វីៗ​គ្រប់យ៉ាង​ទៅ​ហើយ​ដោយ​សារ​តែ​អ្នក​ផ្ដោត​ទៅ​លើ​វា​ខ្លាំង​ពេក។ ពេល​ខ្លះ​អ្នក​ស្ទើរ​តែ​ភ្លេច​ពី​អ្វី​ដែល​ខ្លួន​ធ្លាប់​បាន​ឆ្លង​កាត់​ទៀត​ផង​ បើ​ទោះបី​ជា​ឧបសគ្គ​ដែល​អ្នក​កំពុង​ជួប​វា​ធំ​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​បាន​ជួប​ក៏​ដោយ វា​ពិបាក​ក្នុង​ការ​ដោះស្រាយ​យ៉ាង​ណា​ក៏​ដោយ អ្នក​គួរ​គិត​ពី​រឿង​អស្ចារ្យ​ដែល​អ្នក​ធ្លាប់​សម្រេច​បាន​ រឿង​ពិបាក​ៗ​ដែល​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​យ៉ាង​ហោច​ណាស់​អ្នក​ក៏​ធ្លាប់​ដោះស្រាយ​វា​ដោយ​ជោគជ័យ​ ហើយ​អ្វី​ដែល​អ្នក​កំពុង​ប្រឈម​មុខ​នេះ​ក៏​អ្នក​អាច​ដោះស្រាយ​វា​បាន​ដូចគ្នា​។

៣ អ្នក​អាច​ចាប់​ផ្ដើម​ជា​ថ្មី

បរាជ័យ​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ជីវិត​ទេ ពេល​ខ្លះ​មិន​មែន​ដោយ​សារ​អ្នក​មិន​ល្អ​គ្រប់​គ្រាន់​នោះ​ទេ​វា​អាច​មក​ពី​អ្នក​ធ្វើ​ខុស​កាលៈទេសៈ អ្នក​ជ្រើស​រើស​អាជីព​ការងារ​ខុស អ្នក​ជ្រើស​រើស​ជំនាញ​សិក្សា​ផ្ទុយ​ពី​ចំណង់​ចំណូល​ចិត្ត​ជា​ដើម។ ក៏​ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ចាប់​ផ្ដើម​សា​ជា​ថ្មី វា​មិន​ហួស​ពេល​ឡើយ​ដរាប​ណា​អ្នក​មិន​បោះបង់ ហើយ​អ្នក​ក៏​ល្អ​គ្រប់​គ្រាន់​ក្នុង​ការ​ចាប់​ផ្ដើម​ដូច​គ្នា​ដែរ។

៥ អ្នក​ល្អ​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ត្រឹម​ត្រូវ

សម្រាប់​មនុស្ស​ដែល​មិន​ឲ្យ​តម្លៃ​អ្នក​មិន​ថា​អ្នក​ព្យាយាម​យ៉ាង​ណា​នោះ​ទេ​ក៏​គ្មាន​ថ្ងៃ​គ្រប់​គ្រាន់​ឡើយ។ ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​ឲ្យ​តម្លៃ​អ្នក​ អ្នក​តែង​តែ​គ្រប់គ្រាន់​សម្រាប់​ពួក​គេ។ ឧទាហរណ៍​នៅ​ក្នុង​

​ទំនាក់ទំនង​មិន​ថា​ជា​មិត្តភាព ឬ​ស្នេហា​នោះ​ទេ​។ វា​ទាម​ទារ​ឲ្យ​មនុស្ស​ពីរ​អ្នក​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ឲ្យ​ទំនាក់ទំនង​មួយ​នោះ​ដើរ​ទៅ​មុខ​ ក៏​ប៉ុន្តែ​បើ​សិន​ជា​អ្នក​ជា​មនុស្ស​តែ​ម្នាក់​ខិត​ខំ​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​អ្នក​មិន​គ្រប់​គ្រាន់​សម្រាប់​គេ​ទេ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ