វិធីថែរក្សាទំនាក់ទំនងមិត្តភាព កុំឲ្យក្លាយជាស្នេហា

តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​មិត្តភ័ក្ដិ​ខ្លួនឯង ហើយ​បាន​សារភាព តែ​ត្រូវ​ម្ខាង​ទៀត រហូត​ធ្វើឲ្យ​មើល​មុខ​គ្នា​លែង​ចំ។ ជា​ដំបូន្មាន សម្រាប់​អ្នក​ដែល​មាន​មិត្តភក្ដិ​ខ្លួនឯង គួរ​មក​ដឹង​ពី​៥ យ៉ាង នេះ​ដើម្បី​ការពារ​មិត្តភាព​មិន​ឲ្យ​ក្លាយ​ទៅ​ជា​ស្នេហា ចៀសវាង​ខ្លាច​បាត់បង់​ទាំង ២ ក្នុង​ពេល​តែ​មួយ។

១. កំណត់​បន្ទាត់​រវាង​មិត្តភាព និង​ស្នេហា​


មិន​ថា​អ្នក និង​មិត្ត​ជិតស្និទ្ធ​ប៉ុណ្ណា​ទេ អ្នក​ត្រូវ​តែ​ព្យាយាម​រក្សា​មិត្តភាព​ឲ្យ​បាន​ល្អ​ជាមួយ​គាត់។ មាន​បន្ទាត់​តូច​មួយ​រវាង​មិត្តភាព និង​ស្នេហា​ហើយ អាច​ទុក​ចិត្ត​បាន​ខ្លះ ហើយ​ប្រសិនបើ​អ្នក​ជោគជ័យ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ភាព​ខុស​គ្នា​នោះ ការ​រក្សា​មិត្តភាព​របស់​អ្នក​នឹង​ក្លាយ​ជា​អមតៈ​បាន និង​មិន​ឲ្យ​អ្នក​ឈឺចាប់​ទៅ​ថ្ងៃ​មុខ។

២. ឧស្សាហ៍​ត្រួតពិនិត្យ​លើ​អារម្មណ៍​ខ្លួនឯង


អ្នក​ត្រូវតែ​តាមដាន​អារម្មណ៍​របស់​អ្នក​ពី​ពេល​មួយ​ទៅ​ពេល​មួយ។ ប្រសិនបើ​អ្នក​សង្កេត​ឃើញ​ថា អ្នក​បាន​ចាប់ផ្តើម​មាន​អារម្មណ៍​ខុស​ចំពោះ​មិត្ត នោះ​ត្រូវ​ឧស្សាហ៍​តឿ​ខ្លួនឯង​ថា ម្នាក់​នោះ​ត្រឹម​ជា​មិត្ត​មិនមែន​ស្នេហា កុំ​ឈាន​ជើង​ហួស​គំនូស​បន្ទាត់​ឲ្យ​សោះ។ រក្សា​ខ្លួន​អ្នក​ឲ្យ​មាន​វិន័យ និង​ឲ្យ​តម្លៃ​ចំពោះ​មិត្តភាព​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ប្រសើរ​ជាង​អារម្មណ៍​បែប​ស្នេហា។

៣. កុំ​ចែករំលែក​ពី​ជីវិត​របស់​អ្នក​ច្រើន​ពេក

មាន​មិត្តភ័ក្ដិ​នៅ​ក្បែរ​ខ្លួន​ធ្វើឲ្យ​ជីវិត​កាន់​តែ​ប្រសើរ ដើម្បី​ជួយ​អ្នក​កាត់​បន្ថយ​បញ្ហា និង​ស្ត្រេស។ ប៉ុន្តែ អ្នក​ត្រូវ​តែ​រក្សា​ការ​ពិនិត្យ​បន្តិច​លើ​អ្វី​ដែល​អ្នក​កំពុង​ចែករំលែក​ជាមួយ​ពួកគេ។ ស្ថានភាព​បែប​នេះ​អាច​កើត​ឡើង ក្រោយ​ពេល​ពឹងផ្អែក​ផ្នែក​អារម្មណ៍​ទាំងស្រុង​លើ​មិត្ត​ខ្លួនឯង​ច្រើន​ពេក រហូត​ក្លាយជា​ទន់ជ្រាយ និង​វិវត្តន៍​ទៅ​ជា​ស្នេហា​ដោយ​មិន​ដឹង​ខ្លួន។ ក្រោយ​ពេល​ដឹង​ខ្លួន អ្នក​ស្រលាញ់​គេ ដក​ខ្លួន​លែង​រួច​ទៅ​ហើយ។

៤. កុំ​ពាក់ព័ន្ធ​គ្រឿង​ស្រវឹង

មាន​ដឹង​អត់​ថា​មនុស្ស​ជាច្រើន​ធ្លោយ​មាត់ និយាយ​ពាក្យ​ក្នុង​ចិត្ត​ដែល​មិន​ហ៊ាន​និយាយ​មក​ជា​យូរ​ហើយ ដោយសារ​ស្ថានភាព​ស្រវឹង។ តែ​បើ​ពេល​ផឹក អ្នក​ត្រូវ​តែ​ដឹង​ពី​ដែន​កំណត់ ហើយ​ត្រូវ​ដឹង​ខ្លួន​ជានិច្ច​នូវ​អ្វី​ដែល​​កំពុង​ធ្វើ ឬ​និយាយ។ កុំ​បណ្តោយ​ឲ្យ​គ្រឿង​ស្រវឹង​និយាយ ព្រោះ​អ្វី​ដែល​បាន​និយាយ និង​ធ្វើ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង អាច​ធ្វើ​ឲ្យ​អ្នក​សោកស្តាយ​នៅ​ពេល​ក្រោយ។

៥. កុំ​និយាយ​អាក្រក់​ពី​អ្នក​ដទៃ​នៅ​មុខ​មិត្ត


កុំ​និយាយ​អាក្រក់​ពី​ដៃគូ​របស់​អ្នក​នៅ​ចំពោះ​មុខ​មិត្ត។ ពេល​ខ្លះ​ការ​និយាយ​ស្តី​អំពី​ទំនាក់ទំនង​របស់​អ្នក អាច​ផ្តល់​ការ​ណែនាំ​ខុស​ដល់​មិត្ត​របស់​អ្នក ដែល​អាច​នាំ​ទៅ​ដល់​ការ​វិវត្ត​នៃ​អារម្មណ៍​សម្រាប់​អ្នក​ទាំង​ពីរ។


មិន​ថា​អ្វី​ក៏​ដោយ ទំនួលខុសត្រូវ​ក្នុង​ការ​រក្សា​មិត្តភាព​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ គឺ​ស្ថិត​នៅ​ជាមួយ​អ្នក។ ទោះបីជា​ព្រឹត្តិការណ៍​ខ្លះ​នាំ​ឲ្យ​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​មិត្ត​អ្នក​ក៏​ដោយ នោះ​អ្នក​ទាំង​ពីរ​ត្រូវតែ​មាន​ភាព​ចាស់ទុំ​គ្រប់គ្រាន់​ក្នុង​ការ​និយាយ និង​ដោះស្រាយ​វា​ចេញ។ ការ​ធ្វើ​ដូច​មនុស្ស​ពេញ​វ័យ​គឺ​ជា​រឿង​ដំបូង​ដែល​ជួយ​ក្នុង​ការ​រក្សា និង​ការពារ​មិត្តភាព។ អ្នក​មិន​ត្រូវ​ភ្លេច​ថា ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​គឺជា​គន្លឹះ​នោះ​ទេ ហើយ​អ្វី​ៗ​អាច​ត្រូវ​បាន​តម្រៀប​ចេញ ដរាប​ណា​អ្នក​ទាំងពីរ​និយាយ​អំពី​វា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ