សេង រដ្ឋា ពីតួឯក មកនៅត្រឹមតួរងក៏បាន ឱ្យតែថ្មី ប្លែក សម្រាក់ទស្សនិកជន

អតីត​បវរកញ្ញា​រាង​ខ្ពស់​ស្រឡះ សម្បុរ​ស្រអែម​ស្រស់ សេង រដ្ឋា ត្រូវ​គេ​ដឹង​ថា ទើប​បោះ​ជំហាន​ចូល​វិស័យ​ភាពយន្ត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែរ​ទេ តែ​ក្តោប​បាន​តំណែង​តួឯក​ស្រី​ជា​ក្នុង​រឿង «បាប​ស្នេហ៍​អតីត» របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន។ បន្ទាប់​ពី​លេច​មុខ​ជា​តួឯក​ក្នុង​រឿង​នេះ​ហើយ ស្រាប់​តែ​ថ្មី​ៗ​នេះ ស្រី​ស្រស់​សោភា​នេះ​ក៏​លេច​មុខ​ក្នុង​រឿង «ស្នេហ៍​ឥត​ព្រាង» ថែម​មួយ​ទៀត ប៉ុន្តែ​ក្នុង​រឿង​ថ្មី​នេះ នាង​ត្រូវ​គេ​មើល​ឃើញ​ថា មិន​ស្ថិត​ក្នុង​តំណែង​តួឯក​ស្រី​ទៀត​ទេ ប៉ុន្តែ​ត្រឹម​តួ​រង​ប៉ុណ្ណោះ។

តាម​ការ​ឱ្យ​ដឹង​ពី​សាមី​ខ្លួន រឿង «បាប​ស្នេហ៍​អតីត» ជា​ស្នាដៃ​ភាពយន្ត​ភាគ​ទូរទស្សន៍​ទី​១ ចំណែក​រឿង «ស្នេហ៍​ឥត​ព្រាង» ជា​រឿង​ភាគ​ទូរទស្សន៍​ទី​២ ហើយ​ក្រៅ​ពី​នេះ​គឺ​នាង​ធ្លាប់​ចូល​រួម​ថត​រឿង​អប់រំ​ខ្លី​ៗ​ផ្សេង​ៗ​ច្រើន​គួរ​សម​ដែរ។

តារា​ស្រី​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់ធំ​រូប​នេះ ហាក់​មិន​កង្វល់​ពី​ការ​ធ្លាក់​តំណែង​ពី​តួឯក​ស្រី​មក​ជា​តួរង ថា​នឹង​ធ្វើ​ឱ្យ​ធ្លាក់​ប្រជាប្រិយ​ភាព​របស់​នាង​នោះ​ទេ ព្រោះ​នាង​មាន​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន និង​មាន​វត្ថុ​បំណង​សម្រាប់​ខ្លួនឯង ដោយ​វត្ថុ​បំណង​នោះ​គឺ នាង​ចង់​ឱ្យ​តែ​បាន​អ្វី​ដែល​ថ្មី ហើយ​ប្លែក​សម្រាប់​ចក្ខុ​ទស្សនិកជន បើ​ទោះ​បី​ជា​នាង​ត្រូវ​សម្ដែង​ជា​តួរង​ក៏​សុខចិត្ត​ដែរ និង​មិន​ខ្វល់​ថា​ត្រូវ​សម្ដែង​ជា​តួអង្គ​បែប​ម៉េច​ឡើយ សុំ​ឱ្យ​តែ​អាច​សម្ដែង​បាន​គ្រប់​រសជាតិ គ្រប់​តួ​អង្គ​គឺ​គ្រប់គ្រាន់​ហើយ។

សេង រដ្ឋា បាន​ឲ្យ​ដឹង​ថា «មុន​ទទួល​រឿង​ថត​គឺ​ខ្ញុំ​គិត​សិនទោះ​បី​ជា​រឿង​ទី​១ខ្ញុំ​ជា​តួអង្គ​ឯករឿង​ទី​២​មិនមែន​ជា​តួ​អង្គ​ឯកប៉ុន្តែ​សាច់​រឿង​ហ្នឹង​ជា​សាច់​រឿង​ដែល​ខ្ញុំ​ចង់​លេងចង់​ធ្វើហើយ​ពេញ​ចិត្ត។មនុស្ស​ខ្ញុំ​គឺ​ចង់​បាន​អ្វី​ដែល​ថ្មីព្រោះ​គិត​ថា​បើ​សិន​ជា​តួឯក​រហូត​វា​អាច​នឹង​ដូច​ជា​ដដែល​ៗ​ពេកអ៊ីចឹងចង់​ផ្លាស់ប្ដូរ​ទៅ​ជា​តួអង្គ​បន្ទាប់​ពី​ឯកតាមរយៈ​តួអង្គ​ចរិត​រៀង​កាចមាន​ចរិត​បែប​មាន​គំនុំគំកួនមិនមែន​ជា​តួឯកហើយ​ឯក​រហូត។ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​ប្លែកធ្លាប់​មាន​បំណង​ចង់​ធ្វើ​ជា​តួ​ខ្មោចតែ​ទៅ Casting តួ​ខ្មោច​អត់​ទាន់​ជាប់ចង់​ឱ្យ​ខ្លួនឯង​សម្ដែង​ជា​តួអង្គ​មួយ​ដែល​ប្លែកដែល​មើល​ទៅ​មិនមែន​ជា​ខ្ញុំគឺ​ជា​តួអង្គ​ផ្សេង​ទាំង​មុខ​មាត់​ទាំង​អីទោះ​បី​មុខ​មាត់​អាក្រក់​ឬ​អីឬ​ម៉េច​ក៏​ដោយគឺ​ចង់​ឱ្យ​ខ្លួនឯង​ជួប​អ្វី​ដែល​ថ្មីអត់​ចង់​ឱ្យ​មាន​ដដែល ឱ្យ​ទស្សនិកជន​គាត់​មើល​មក​ឃើញ​ថា ហ៊ឹម! នៅ​តែ​ស្រី​ស្អាត​ៗចង់​ទៅ​ជា​មនុស្ស​ឆ្កួតទៅ​ជា​បិសាចអ៊ីចឹង​ទៅ»

ឆ្លង​កាត់​បទពិសោធន៍​សម្ដែង​ប៉ុន្មាន​រឿង​ទៅ​ហើយ​ក៏​ពិតមែន តែ សេង រដ្ឋា នៅ​តែ​មើល​ឃើញ​ចំណុច​ខុស​ឆ្គង​របស់​ខ្លួនឯង​មួយ​ចំនួន ប៉ុន្តែ​នាង​សន្យា​ថា​នឹង​ព្យាយាម​កែប្រែ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​ពេល​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ