តំបន់ទេសចរណ៍ ៥ ក្នុងខេត្តរតនគិរី ដែលកំពុងតែមានសក្ដានុពល

ចង់​ទៅ​លេង​ខេត្ត​រតនគិរី តែ​មិន​ដឹង​ថា​គួរ​ទៅ​លេង​នៅ​កន្លែង​ណា​ត្រូវ​អត់​? មិន​បាច់​បារម្ភ​ទៀត​ទេ សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​កន្លែង​ថ្មី​ៗ ប្លែកៗ បែប​ធម្មជាតិ​ៗ AMS សូម​ណែនាំ​តំបន់​ទេសចរណ៍​មួយ​ចំនួន​នៅ​ទី​នោះ ដែល​កំពុង​តែ​មាន​សក្ដានុពល​ខ្លាំង និង​មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ច្រើន​កុះករ។

ខេត្ត​រតនគិរី​មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ប្រមាណ ២០ កន្លែង ដែល​កំពុង​ទាក់ទាញ​ទេសចរ​ទៅ​កម្សាន្ត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ តំបន់​ទេសចរណ៍​ធម្មជាតិ​ទាំង​នោះ​មាន​ដូច​ជា៖ បឹង​យក្ស​ឡោម ទឹក​ជ្រោះកាចាញ ភ្នំឥស្សីបតមៈ (ស្ថិត​ក្នុង​ក្រុងបាលុង) ទឹក​ជ្រោះ​ចាអ៊ុង វាល​ថ្ម​រំប្លង់ (ស្ថិត​ក្នុង​ស្រុក​អូរជុំ) ទឹក​ជ្រោះ​កាទៀង ទឹកជ្រោះ​អូរស៊ិនលែរ៍ ទឹក​ជួរ​តាតតៃ បឹង​លំកុដ យក្ស​ឱម យក្ស​ការ៉ា ជម្រក​សត្វ​ព្រៃ (ស្ថិត​ក្នុង​ស្រុក​លំផាត់) ឧទ្យាន​ជាតិ​វីរជ័យ (ស្ថិត​ក្នុង​ស្រុក​តាវែង និង​វើនសៃ) ទឹកជួរ​ទឹង (ស្ថិត​ក្នុង​ស្រុក​តាវែង) និង​កោះ​សំពៅ​ (ស្ថិត​ក្នុង​ស្រុកកូនមុំ)។

ថ្វីត្បិត​តែ​ខេត្ត​នេះ​មាន​តំបន់​ទេសចរណ៍​រហូត​ដល់ ២៤ កន្លែង​​ក៏​ដោយ ប៉ុន្តែ​​តំបន់​ទេសចរណ៍​ដែល​មាន​ភាព​ទាក់​ទាញ​ខ្លាំង និង​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​ជាង​គេ​ក្នុង​មួយ​ឆ្នាំ​ៗ មាន ៥ កន្លែង ដូច​ខាង​ក្រោម៖

. បឹង​យក្សឡោម

«បឹង​យក្សឡោម»​ មាន​ផ្ទៃ​ទឹក​ពណ៌​ខៀវ​ស្រងាត់ ទឹក​ត្រជាក់​ថ្លា​ឆ្វង់ ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ដែល​បាន​កើត​ឡើង​ដោយសារ​បន្ទុះ​ភ្នំ​ភ្លើង​តាំង​ពី​រាប់​រយ​ឆ្នាំ​មុន​មក​ម្ល៉េះ។ បឹង​យក្សឡោម​ មាន​រាង​មូល​ដែល​មាន​អង្កត់​ផ្ចិត​ប្រវែង ៧៥០ ​ម៉ែត្រ ជម្រៅ ៤៨ ម៉ែត្រ មាន​ចម្ងាយ​ប្រមាណ ៥ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​រតនគិរី។

ទីតាំង៖ ឃុំ​យក្សលោម ស្រុកបានលុង ខេត្តរតនគិរី

រូបភាព៖

២. ទឹកជ្រោះ​អូរ​ស៊ិនលែរ៍

ទឹកជ្រោះ​ធម្មជាតិ « អូរ​ស៊ិន​លែរ៍» ឬ ទឹកជ្រោះ ៧ ជាន់ មាន​ទីតាំង​ស្ថិត​នៅ ភូមិ៣ ឃុំ​កាឡែង ស្រុក​លំផាត់ ខេត្ត​រតន​គីរី និង​មាន​ចម្ងាយ​ប្រហែល ២៤ គីឡូម៉ែត្រ​ពី​វិមាន​ឯករាជ្យ​ក្រុង​បាន​លុង។

រូបភាព៖

៣. ទឹកជ្រោះចាអ៊ុង

«ទឹកជ្រោះ​ចា​អ៊ុង​» ហូរ​ធ្លាក់​ពីលើ​ភ្នំ​ស្វាយ​ដែល​នៅ​ជិត​ក្រុង​បាន​លុង​។ ទឹកជ្រោះ​នេះ​មាន​កម្ពស់​២៥​ម៉ែត្រ និង​ព័ទ្ធជុំវិញ​ដោយ​វល្លិ និង​រុក្ខជាតិ​ដុះ​ឡើង​ជា​ច្រើន​។ ទេសភាព​មាន​ភាព​ស្រស់​ស្អាត​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ផ្សែង​ទឹក​បង្កើត​ដោយ​ទឹកធ្លាក់​បុក​ជាមួយ​ព្រៃឈើ បង្កើត​ជា​ឥន្ទធនូ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ​។​ វា​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​កុលសម្ព័ន្ធ​ភ្នំ​គ្រឹង ភូមិ​ចា​អ៊ុង ស្រុក​អូរ​ជុំ​។

រូបភាព៖

៤. ទឹកជ្រោះកាចាញ

«ទឹកជ្រោះ កាចាញ» ឬ​ក៏​គេ​ច្រើន​ហៅ​ថា ទឹក​ធ្លាក់​កាចាញ មាន​ទីតាំង​ស្ថិត​នៅ ភូមិ​កាចាញ ឃុំ​កាចាញ ស្រុក​បានលុង ខេត្ត​រតនគីរី និង​មាន​ចម្ងាយ​ប្រហែល ៧ គីឡូម៉ែត្រ ពី​វិមាន​ឯករាជ្យ​ក្រុង​បាន​លុង។

រូបភាព៖

៥. ទឹកជួរតាតតៃ

«ទឹក​ជួរ​តាតតៃ» ជា​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​កាឡែង ស្រុក​លំផាត់ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៣៤គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​រតនគិរី នៅ​ទីនេះ​មាន​សក្ដានុពល​ទេសចរណ៍​សំខាន់​ៗ​ដូចជា​ទឹកជួរ និង​ទន្លេ​ស្រែ​ពក។ នៅ​ទីនេះ ភ្ញៀវ​ទេសចរ​អាច​បរិភោគ​ត្រី​ទន្លេ ធ្វើ​ការ​សម្រាក គយគន់​ទេសភាព និង​ងូត​ទឹក​លេង​កម្សាន្ត។

រូបភាព៖

គួរ​បញ្ជាក់​ផង​ដែរ​ថា ខេត្ត​រតនគិរី គឺ​ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​៥៨៨​គីឡូម៉ែត្រ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្ត​ក​ន្ទូ​ម និង​ខេត្ត​យ៉ា​ឡាយ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ខាងលិច​ជាប់​នឹង​ខេត្ត​ស្ទឹងត្រែង ខាងជើង​ជាប់​នឹង​ខេត្ត​អត្ត​ពឺ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ និង​ត្បូង​ជាប់​នឹង​ខេត្ត​មណ្ឌលគិរី ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ