ភាពស្ថិតស្ថិរនៃជីវិតគូអាស្រ័យលើកត្តាច្រើនយ៉ាងទាំងកត្តាអត្តចរិត ភាពស្មោះត្រង់រវាងភាគីទាំងសង្ខាង និងកត្តារួមផ្សំខាងក្រៅដូចជារឿងលុយកាក់ និងទំនាក់ទំនងគ្រួសារជាដើម។ សម្រាប់បុរសល្អម្នាក់ ក្រោយរៀបការ គេនឹងគិតគូរក្ដីសុខក្នុងគ្រួសារជាអាទិភាព ហើយនឹងមិនបណ្ដោយឱ្យរឿង ៤យ៉ាងនេះកើតលើប្រពន្ធរបស់ខ្លួននោះឡើយ។
១) វាយដំ
ការវាយប្រពន្ធខ្លួនជាមនុស្សកំសាករួចទៅហើយ តែបើទុកឲ្យអ្នកដទៃវាយប្រពន្ធនោះរឹតតែកំសាក។ ប្រសិនបើគេពិតជាស្រឡាញ់ និងគោរពប្រពន្ធរបស់គេមែននោះ គេប្រាកដជាមិនអនុញ្ញាតឲ្យអ្នកដទៃប៉ះប្រពន្ធរបស់គេឡើយ សូម្បីតែមួយសរសៃសក់។ សូម្បីតែពេលមានជម្លោះក្នុងគ្រួសារ ហើយឪពុកម្តាយស្រែកខ្លាំងៗ ចង់លើកដៃប្រដៅប្រពន្ធ ប្តីច្បាស់ជាក្រោកឈរការពារប្រពន្ធមិនខាន។
ពេលប្រពន្ធប្រព្រឹត្តខុសដោយអយុត្តិធម៌នៅខាងក្រៅ ប្តីច្បាស់ជាមិនទុកឲ្យប្រពន្ធត្រូវគេជេរប្រមាថជាដាច់ខាត។ ព្រោះសម្រាប់បុរស ប្រពន្ធដែលត្រូវគេសម្លុត គឺឈឺចាប់ជាងការធ្វើបាបខ្លួនឯងទៅទៀត។
២) ជេរប្រមាថ
ការត្រូវគេជេរប្រមាថ គឺឈឺចាប់ដូចគេវាយដំ។ ដូច្នេះក្នុងនាមជាប្តីដែលស្រលាញ់ប្រពន្ធ ច្បាស់ជាមិនបណ្តោយឲ្យប្រពន្ធរងគ្រោះបែបនេះឡើយ ។ ពេលប្រពន្ធអន់ចិត្ត ប្តីប្រាកដជាក្រោកឈរការពារ និងទប់ស្កាត់ទង្វើបែបនេះ។
៣) ខាំក្រោយខ្នង
ក្នុងនាមជាប្ដីដែលជឿជាក់ និងស្រលាញ់ប្រពន្ធ ពេលមានអ្នកណាមកបង្កាច់បង្ខូចប្រពន្ធដោយចេតនា ឬអចេតនា នៅចំពោះមុខអ្នក នោះអ្នកមិនត្រូវជឿភ្លាមៗឡើយ ហើយកុំងាកមកគិតខុសលើប្រពន្ធវិញឲ្យសោះ។ នៅពេលនេះ អ្នកត្រូវតែក្រោកឈរការពារ ប្រកាសយ៉ាងក្លាហាននូវទស្សនៈផ្ទាល់ខ្លួនថា ប្រពន្ធគឺជាមនុស្សដែលខ្លួនស្រលាញ់បំផុត និងទុកចិត្តបំផុត។
ចំណែកប្រភេទបុរសដែលស្តាប់ការកុហកអ្នកដទៃអំពីប្រពន្ធ ហើយបន្ទោសប្រពន្ធនោះ គឺពិបាកក្នុងការថែរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យមានស្ថិរភាពណាស់។
៤) មើលងាយ
ក្នុងនាមជាបុរសដែលស្រលាញ់ប្រពន្ធ អ្នកតែងតែចង់ឲ្យប្រពន្ធក្លាយជាមនុស្សដែលមានទំនុកចិត្ត ហើយក្នុងពេលតែមួយនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់មើលងាយប្រពន្ធឡើយ។ សូម្បីតែគ្រួសាររបស់អ្នក រហូតដល់មិត្តភ័ក្តិ អ្នកត្រូវបង្ហាញអាកប្បកិរិយាយ៉ាងច្បាស់ថា នាងមានសារៈសំខាន់ខ្លាំងណាស់ និងមានន័យខ្លាំងណាស់សម្រាប់អ្នក ហើយមិនអនុញ្ញាតឲ្យមើលងាយនាងឡើយ៕



























Account
Security
Favourite Content