ចង់ដឹងស្នេហាមានសង្ឃឹមអត់? មើលតាមប្រវែង​ម្រាមកូនដៃដឹងច្បាស់

អ្នកទាំងអស់គ្នាមានធ្លាប់លួច crush អ្នកណាម្នាក់អត់? តែមិនដឹងម៉េចបានពេលខ្លះសារភាពហើយក៏បរាជ័យ បើមិនសារភាពក៏បរាជ័យដល់ថ្នាក់ពេលខ្លះអង្គុយឆ្ងល់ខ្លួនឯង។ បើថាអស់វិធីហើយ សាកមកមើលតាមវិធីមើលម្រាមកូនដៃខាងក្រោមនេះវិញមើលក្រែងបានផលខ្លះ៖

១. ចុងម្រាមកូនដៃស្មើថ្នាំងដៃលើនៃម្រាមដៃនាង

អ្នកដែលមានម្រាមដៃបែបនេះជាមនុស្សដែលក្លាហាន ចូលចិត្តនិយាយច្រើន ទៀងត្រង់ ឃើញម៉េចនិយាយអ៊ីចឹង និងគ្មានល្បិចកិច្ចកលទេ។ ប្រសិនបើអ្នកមានឱកាសនៅជាមួយមនុស្សដែលអ្នកលួចស្រឡាញ់កុំអៀន ឬក៏ឈឺក្បាលវិលមុខច្រើនពេក គ្រាន់តែតាំងចិត្តបញ្ចេញនូវភាពល្អស្មោះសរក្នុងចិត្តមក។ ម្យ៉ាងទៀត អ្នកក៏អាចរកឱកាសណាមួយដូចជាកម្មវិធីជួបជុំ ឬកម្មវិធីខួបកំណើតបង្ហាញអារម្មណ៍ពិតរបស់អ្នកជាមួយទំនុកចិត្តនិងស្នាមញញឹមទៅគាត់តែម្ដងទៅ។

២. ចុងម្រាមកូនដៃលើសថ្នាំងដៃលើនៃម្រាមដៃនាង

អ្នកជាមនុស្សឈ្លាសវៃ មានទំនុកចិត្តនិងស្ទាត់ជំនាញក្នុងទំនាក់ទំនងបំផុត។ ចំណុចល្អទាំងនេះហើយជាឱកាសល្អដើម្បីបង្ហាញអារម្មណ៍ និងអត្តចរិតធម្មជាតិរបស់អ្នកឱ្យគាត់ឃើញ។ សាកល្បងធ្វើជាមនុស្សដែលចាប់ផ្ដើមការសន្ទនាជាមួយគាត់មុនហើយបង្កើតបរិយាកាសល្អទៅ។ បែបនេះអាចនឹងជាសញ្ញាល្អក្នុងការចាប់ផ្ដើមទំនាក់ទំនងមួយនេះហើយ។

៣. ចុងម្រាមកូនដៃក្រោមថ្នាំងដៃលើនៃម្រាមដៃនាង

អ្នកដែលមានម្រាមដៃបែបនេះជាមនុស្សអៀនច្រើន និងមិនហ៊ាននិយាយអ្វីច្រើនទេបើទោះបីជាអ្នកចូលចិត្តគាត់ខ្លាំងកម្រិតណាក៏ដោយ។ ប៉ុន្តែអ្នកក៏ជាមនុស្សដែលចាំសង្កេតមើលប្រតិកម្មរបស់គាត់ចំពោះអ្នកទៅវិញ។ ប្រសិនបើអាកប្បកិរិយា​របស់គាត់ខុសពីអ្វីដែលអ្នកគិត នោះអ្នកនឹងតែងតែខកចិត្តហើយចុះចាញ់យ៉ាងងាយបំផុត។ ក្នុងករណីដែលអ្នកមិនទាន់ស្គាល់គាត់ច្បាស់តែគាត់បែរជាមកសារភាពស្នេហ៍ហើយអ្នកព្រមទទួលយក ជាលទ្ធផលអ្នកនៅតែខូចចិត្តដដែល។ ដូចនេះដើម្បីឱ្យទំនាក់ទំនងនេះដើរទៅមុខ អ្នកគួរតែរកមនុស្សណាម្នាក់ដែលអ្នកទុកចិត្តធ្វើជាមេអណ្ដើកទៅទើបស្នេហាដែលអ្នកប្រាថ្នានោះមានឱកាសជោគជ័យកាន់តែច្រើន។

ដូចនេះប្រិយមិត្តនៅក្នុងប្រភេទម្រាមដៃមួយណាដែរ? កុំចាំយូរពេក ខ្លាចបាត់បង់ឱកាស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន