រៀនធ្វើជាមនុស្សចេះ ៥ បង្ហាញ ៣ ទើបជាអ្នកឆ្លាត

សព្វថ្ងៃមនុស្សមួយចំនួនឈ្លក់វវង្វេងនឹងភាពជោគជ័យនិងសមិទ្ធផលដែលខ្លួនបានសាងច្រើនពេកជាហេតុធ្វើឱ្យពួកគេភ្លេចខ្លួនហើយគិតថាមានតែឯងអស្ចារ្យ អ្នកដទៃមិនបានមួយចំណិតខ្លួនឡើយ។ មិនតែប៉ុណ្ណោះភ្លើងអំនួតដែលឆេះក្នុងខ្លួនយូរទៅក៏ក្លាយជាមិនចេះស្ដាប់នរណា ខ្លាចគេល្អជាង និងលើសពីនេះថែមទាំងនិយាយបំភ្លើសការពិតពីសមត្ថភាពរបស់ខ្លួនទៀតដើម្បីឈ្នះគេ។

មែនទែនទៅនៅពេលដែលអ្នកបង្ហាញពីភាពក្រអើតក្រទម មិនចេះអោនលំទោន និងគិតថាអ្វីក៏ខ្លួនចេះជាងមនុស្សជុំវិញនោះអ្នកនឹងបាត់បង់ឱកាសរៀនសូត្រល្អជាច្រើនៗ។ មិនតែប៉ុណ្ណោះ ចរិតរបស់អ្នកនឹងនាំទុកដល់ខ្លួនបាត់អស់អ្នករាប់រកព្រោះអ្នកចេះមិនចង់ក្បែរ អ្នកស្ទើរភ្លើងមិនហ៊ានលូក។

ផ្ទុយមកវិញ មនុស្សដែលឆ្លាតពិតប្រាកដជាមនុស្សដែលមិនឆ្មើងឆ្មៃនិងមិនមើលស្រាលពីសមត្ថភាពអ្នកជុំវិញខ្លួន។ ពួកគេជាមនុស្សដែលសម្ងំរៀនសូត្រគ្រប់ពេលវេលាបើទោះជាត្រង់ចំណុចនោះគេចេះហើយក៏មិនខ្មើតវាយឫកធំឡើយ ពួកគេនឹងរងចាំស្ដាប់ពីមតិឬគំនិតរបស់អ្នកជុំវិញខ្លួនដើម្បីដោះដូរគ្នាបង្កើនចំណេះខ្លួនមួយកម្រិតទៀត។

ជាធម្មតាពួកគេជាប្រភេទមនុស្សដែលចេះ ៥ តែបង្ហាញមកក្រៅតែ ៣ ប៉ុណ្ណោះឬអាចនិយាយបានថាមិនបញ្ចេញចំណេះឬអួតពីខ្លួនលើសពីអ្វីដែលខ្លួនមានទេ។ បើមិនសួរចំគឺមិនព្រមឆ្លើយតែម្ដងព្រោះពួកគេដឹងច្បាស់ថាបើទោះខ្លួនឆ្លាតប៉ុណ្ណាក៏នៅតែមិនចេះគ្រប់ជ្រុងជ្រោយដែរនៅតែត្រូវរៀនសូត្របន្ថែមរាល់ថ្ងៃ។ ណាមួយមនុស្សសម័យនេះក៏មិនមែនល្ងង់ទាំងអស់ដែរ បើអួតជ្រុលខុសពីការពិតពេកហើយចំអ្នកគេដឹងច្បាស់ជាបាក់មុខជាមិនខាន។

មួយវិញទៀតក៏មិនចូលចិត្តនិយាយច្រើនតែអត់ប្រយោជន៍ដល់ពេលគឺបង្ហាញសកម្មភាពតែម្ដង។ បន្ថែមពីនេះ ពួកគេគិតថាចេះ ៥ បង្ហាញ ៣ ក៏ជាការទុកផ្លូវក្រោយមួយសម្រាប់ខ្លួនឯងដោយសារ ២ ដែលមិនបានបង្ហាញចេញមកអាចជាអាវុធឬសម្រាប់ការពារខ្លួននៅគ្រាអាសន្នណាមួយ។

ជារួមធ្វើជាមនុស្សដែលមានសតិកុំព្យាយាមនិយាយបំភ្លើសពីការពិត ឬកុហកព្រោះចង់ឲ្យអ្នកដទៃសរសើរ ត្រូវទទួលស្គាល់បើមិនចេះថាមិនចេះបើកចិត្តរៀនសូត្រនិងសាកល្បងធ្វើវា។ បើសិនជាអ្នកនៅតែបន្តអួតហួសមាឌអ្នកដែលខាតបត់គឺជារូបអ្នកម្នាក់គត់៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន