មនុស្សប្រុសមិនសង្ហាក៏ដោយ ឱ្យតែមាន ៦ ចំណុចនេះគឺមានមន្តស្នេហ៍ខ្លាំងបំផុតក្នុងកែវភ្នែកមនុស្សស្រី

១. បុរសជោគជ័យ

ជាការពិត ស្ត្រីជាច្រើនត្រូវបានទាក់ទាញដោយបុរសដែលទទួលបានជោគជ័យ និងមានឋានៈសង្គម។ មនុស្សស្រីតែងតែស្វែងរកបុរសដែលអាចផ្តល់ មើលថែ និងការពារពួកគេក៏ដូចជាកូនរបស់ពួកគេ ដោយយល់ថាបុរសដែលមានអាជីពស្ថិតស្ថេរ និងស្ថានភាពហិរញ្ញវត្ថុរឹងមាំនឹងធានាបាននូវជីវិតគ្រួសារកាន់តែប្រសើរ។ ក្រៅពីនេះ បុរសដែលមានឋានៈខ្ពស់ក្នុងសង្គមនឹងមានអំណាចការពារមនុស្សស្រីរបស់ខ្លួនពីបញ្ហាជាច្រើន។ ផ្ទុយ​ទៅ​វិញ បុរស​ដែល​គ្មាន​អ្វី​នៅ​ក្នុង​ដៃ​នឹង​ពិបាក​ក្នុង​ការ​ផ្គត់ផ្គង់ និង​ការពារ​គ្រួសារ​របស់​ខ្លួន។

២. ​ចាស់​ទុំ​

បុរសសង្ហាដែលមានចរិតកូនក្មេង តែងរករឿងប្រច័ណ្ឌ និងខឹងច្រឡោតនឹងធ្វើឱ្យមនុស្សស្រីលែងហ៊ាននៅជិត។ ជារឿយៗមនុស្សស្រីត្រូវបានទាក់ទាញដោយបុរសដែលមានភាពអត់ធ្មត់និងចាស់ទុំគ្រប់គ្រាន់ដើម្បីជាបង្អែកដ៏រឹងមាំសម្រាប់ពួកគេក្នុងដំណើរជីវិត។ បុរសបែបនេះផ្តល់នូវអារម្មណ៍សុវត្ថិភាពហើយក្លាយជាដៃគូដែលអាចទុកចិត្តបាន។

៣. ចេះកំប្លែង

មនុស្សប្រុសអាចយកឈ្នះបេះដូងមនុស្សស្រីដែលខ្លួនតាមញ៉ែកាន់តែងាយបើគេអាចធ្វើឱ្យនាងសើចនិងញញឹមបាន។ នៅពេលដែលមនុស្សស្រីញញឹម នាងនឹងមានអារម្មណ៍ល្អ និងបើកចំហជាងមុន។ បុរសឆ្លាតនឹងដឹងពីរបៀបធ្វើឱ្យបរិយាកាសជុំវិញខ្លួនគេសប្បាយនិងមានថាមពលវិជ្ជមាន ដូច​សុភាសិត​មួយ​ឃ្លា​ថា​៖ «​មនុស្ស​ឆ្លាត​មិនប្រាកដថា​កំប្លែង​ តែ​មនុស្ស​កំប្លែង​ប្រាកដ​ជា​ឆ្លាត​»​។ ស្នេហាតែងតែចាប់ផ្តើមពីទីនេះ ព្រោះបុរសដែលឆ្លាត និងកំប្លែងតែងតែចេះបង្កើតបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ ហើយមិនដែលធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ធុញទ្រាន់ឡើយ។ នេះ​ជា​ប្រភេទ​បុរស​ដែល​មនុស្ស​ស្រី​ពិត​ជា​ចូល​ចិត្ត។

៤. ឧស្សាហ៍ព្យាយាម និងទទួលខុសត្រូវ

គ្មាននារីណាម្នាក់ចូលចិត្តបុរសខ្ជិល និងអសមត្ថភាពនោះទេ។ មនុស្សបែបនេះមិនអាចបង្កើតអាជីពដែលរឹងមាំ ជីវិតមានតែពាក្យបញ្ហា បើ​រៀបការ​ហើយ ជីវិត​គូក៏​នឹង​ច្របូកច្របល់ ហើយ​ងាយ​ឈាន​ដល់​ការ​បែក​គ្នា​។ លើសពីនេះ អារម្មណ៍នៃទំនួលខុសត្រូវគឺជាអ្វីដែលស្ត្រីត្រូវការបំផុតពីបុរស។ ជារឿយៗពួកគេចាប់អារម្មណ៍នឹងបុរសដែលសុខចិត្តសារភាពកំហុស និងមានទំនួលខុសត្រូវពេញលេញចំពោះកាតព្វកិច្ចជាមេគ្រួសាររបស់ពួកគេ។

៥. មានសីលធម៌ និងស្មោះត្រង់

បុរស​ដែល​ក្រអឺតក្រទម ហួសហេតុ និង​បង្ហាញ​ពី​ភាព​អួតអាងនឹង​ធ្វើ​ឱ្យមនុស្សស្រី​មាន​អារម្មណ៍​ថាមិន​ស្រួល។ ផ្ទុយទៅវិញបុរស​ដែល​មាន​ភាពជឿជាក់ ប៉ុន្តែទន់ភ្លន់ និងស្មោះ​ត្រង់ជាមួយដៃគូរបស់ខ្លួនទើប​ជា​អ្វី​ដែល​មនុស្ស​ស្រី​ស្រឡាញ់ និង​គោរព។ បុរស​ដែល​មាន​ទេព​កោសល្យ​ពិត​ប្រាកដ និង​មាន​សីលធម៌​ល្អ នឹងមិន​ត្រូវ​ការ​របស់​ខាងក្រៅ​ដើម្បី​លើក​កម្ពស់​តម្លៃ​ខ្លួន​ឯង​ឡើយ។ សម្រស់ខាងក្នុងគឺជាចំណុចទាក់ទាញបំផុតដែលទាក់ទាញមនុស្សស្រី។

៦. បុរសយល់ចិត្ត

ជីវិតមនុស្សស្រី ទោះបីបានរៀបការជាមួយបុរសដែលខ្លួនស្រលាញ់ ក៏មិនអាចគេចពីសម្ពាធ បានឡើយ ទាំងរឿងការងារ គ្រួសារ និងកូនៗ។ ដូច្នេះហើយនាងតែងតែចង់បានពេលវេលារ៉ូមែនទិកខ្លះពីដៃគូជីវិត ដែលជួយឱ្យនាងអាចបំភ្លេចទុក្ខកង្វល់ និងភាពនឿយហត់បាន។ នេះហើយ​ជា​ប្រភេទ​បុរស​ដ៏​ទាក់ទាញ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្រី​ចូល​ចិត្ត និង​ចាប់​អារម្មណ៍ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *