មនុស្សស្រីទាល់តែស្គម ទើបគេថាស្អាត ចុះមនុស្សធាត់វិញ?

មនុស្សភាគច្រើនឲ្យតម្លៃទៅលើរូបសម្រស់ខាងក្រៅយ៉ាងខ្លាំង រហូតដល់មានការបែងចែក និងគោលគំនិតថា ទាល់តែអ្នកមានរាងអក្សរ S ជើងស្រឡូនទើបស្អាត ឯមនុស្សធាត់វិញ ហ៊ើយដើរទៅណាក៏ទើសទែងគេ មិនស្អាត។ អ្នកខ្លះមិនត្រឹមតែគិតលើរូបសម្រស់ ថែមទាំងវាយតម្លៃលើចំណេះដឹងគេ គិតថាគេមិនចេះអ្វី ធ្វើអ្វីក៏មិនកើតទៀត ធ្វើមិនបានល្អដូចអ្នកដទៃ។ ដូច្នេះហើយ មនុស្សដែលធាត់ គឺចៀសមិនផុតឡើយពីការត្រូវគេ Bully និងទទួលរងពាក្យសម្ដីមើលងាយផ្សេងៗ។

តាមពិតទៅ មិនមានអ្វីយកមកវាស់វែងថា​ទាល់តែមនុស្សស្រីស្គមទើបស្អាត ហើយស្រីម៉ាប់ៗ អាក្រក់ នោះទេ គ្រាន់តែមនុស្សខ្លួនឯងជាអ្នកកំណត់វាប៉ុណ្ណោះ។ ចុះអ្វីទៅជាភាពស្រស់ស្អាតពិតប្រាកដ?

មនុស្សស្រីដែលស្អាតពិតប្រាកដជាមនុស្សមានភាពឯករាជ្យ មានគោលគំនិតជារបស់ខ្លួន ចេះគោរពឲ្យតម្លៃ និងជួយយកអាសារអ្នកដទៃ ស្មោះត្រង់ ចេះគិតគូរៀបចំទុកដាក់ មិនអាត្មានិយម យកចិត្តគេដាក់ចិត្តខ្លួនឯង មិនពុតត្បុត  ពោលគឺមិនសំដៅទៅលើរូបរាងស្គម ឬធាត់នោះទេ។ បើនិយាយពីរូបរាង មនុស្សម្នាក់ៗ មានភាពស្អាតជារបស់ខ្លួន។

ភាពស្រស់ស្អាតពីខាងក្នុងនឹងនៅជាមួយអ្នករហូត ខុសពីភាពស្រស់ស្អាតខាងក្រៅនៅជាមួយអ្នកមិនបានយូរឡើយ។ ដូច្នេះហើយ នារីម៉ាប់ៗ កុំចុះចាញ់នឹងសម្ដី Bully របស់អ្នកដទៃ ត្រូវខំប្រឹងប្រែងអភិវឌ្ឍខ្លួន បញ្ចេញសមត្ថភាពដែលខ្លួនឯងមាន រកខ្លួនឯងឲ្យឃើញ។

តែបញ្ជាក់បន្ដិចណា៎ សម្រាប់មិត្តនារីម៉ាប់ៗ ក៏មិនគួរបណ្ដោយខ្លួនឯងឲ្យធាត់ជ្រុលពេកដែរ ត្រូវគិតគូរពីសុខភាពខ្លួនឯង ព្រោះដូចដឹងស្រាប់បើធាត់ខ្លាំងពេកគឺងាយឈឺ និងប្រឈមមុខនឹងជំងឺផ្សេងៗ ដូចជាទឹកនោមផ្អែមជាដើម ដូច្នេះបើមិនសម្រកទម្ងន់ក៏ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីបញ្ចេញជាតិពុលក្នុងខ្លួនដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន