បើមាន ៨ ចំណុចនេះមានន័យថាអ្នកល្មមរៀបការបានហើយ

នៅពេលមនុស្សយើងបានជួបជាមួយដៃគូជីវិតប្រាកដ នោះក៏ប្រហែលជាពេលដែលពួកគេគិតថាអាចកាន់ដែគ្នាចូលរោងការបានហើយ។ ប៉ុន្តែការចាប់ដៃគ្នាសាងជីវិតគូគឺជារឿងសំខាន់បំផុត ដូច្នេះយើងគួរតែត្រៀមខ្លួនឱ្យរួចរាល់ដើម្បីរៀបចំគម្រោងនៅថ្ងៃអនាគត។ ហើយប្រសិនបើចង់ដឹងថាឥឡូវនេះខ្លួនឯងអាចស្ថិតដំណាក់កាលរៀបការបាន ឬនៅ សាកសង្កេតមើល ៨ ចំណុចខាងក្រោមនេះ៖

១. ទំនុកចិត្ត និងអារម្មណ៍សុវត្ថិភាព

ទំនុកចិត្តគឺជារឿងសំខាន់សម្រាប់ទំនាក់ទំនងរវាងមនុស្សពីរនាក់។ ប្រសិនបើយើងចាប់ផ្ដើមមានទំនុកចិត្ត និងភាពជឿជាក់លើគ្នាពិតប្រាកដហើយ នោះវាអាចជាសញ្ញាមួយដែលបង្ហាញថាយើងបានត្រៀមខ្លួនហើយដើម្បីដើរផ្លូវរួមគ្នាហើយ។ មិនតែប៉ុណ្ណោះ អារម្មណ៍សុវត្ថិភាព​ និងភាពកក់ក្ដៅក៏ត្រូវបានរាប់ជាចំណុចខ្លះៗនៃការចាប់បង្កើតគ្រួសារដែរ។

២. មានគោលដៅច្បាស់លាស់

ការចាប់ដៃកសាងអនាគតរួមគ្នាចាំបាច់ត្រូវតែសួរខ្លួនឯងថាមានគោលដៅច្បាស់លាស់ ឬនៅ។ ជាមួយគ្នានេះដែរ វាជាការប្រសើរនៅពេលដែលយើងចេះគោរពការសម្រេចចិត្ត និងគាំទ្រគ្នាឱ្យសម្រេចគោលដៅនោះដើម្បីសុភមង្គលគ្រួសារ។  

៣. ជម្នះទុក្ខលំបាក

ក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗតែងតែមានទុក្ខលំបាកដែលត្រូវជម្នះរៀងៗខ្លួន។ មិនខុសគ្នាប៉ុន្មាននោះទេ គ្រាន់តែជីវិតគូត្រូវការការលើកទឹកចិត្ត ផ្ដល់យោបល់ នៅក្បែរគ្នា​ និងចាប់ដៃគ្នាដើម្បីតស៊ូជម្នះទុក្ខលំបាកទាំងនោះ។

៤. ការគាំទ្រពីគ្រួសារសងខាង

ការរៀបការមិនមែនជារឿងរបស់មនុស្សតែពីរនាក់ទេ វាក៏ជារឿងដែលទាក់ទងរវាងក្រុមគ្រួសារទាំងសងខាងផងដែរ។ នៅពេលដែលចាស់ទុំ និងសមាជិកគ្រួសារទាំងពីរគាំទ្រការសម្រេចចិត្ត ក៏ដូចជាពេញចិត្តនូវវត្តមានរបស់យើង នោះជាសញ្ញាមួយដ៏ល្អមែនទែន។ ប៉ុន្តែបើគាត់មិនទាន់ពេញចិត្តទេ ត្រូវព្យាយាមបង្ហាញពួកគាត់តាមរយៈទង្វើរបស់យើង។

៥. លំនឹងសេដ្ឋកិច្ច

ក្រោយរៀបការហើយ យើងមិនអាចរស់នៅពឹងលើឪពុកម្ដាយដូចកាលនៅលីវនោះទេ។ ដូច្នេះប្រសិនបើមានគម្រោងកសាងគ្រួសារហើយ ការចាប់ផ្ដើមរក្សាលំនឹងសេដ្ឋកិច្ចគឺរឿងសំខាន់ដែលគួរពិចារណាឱ្យបានដិតដល់ព្រោះយើងនឹងមានទំនួលខុសត្រូវបន្តបន្ទាប់ទៀត។

៦. គម្រោងពេលអនាគត

ចំណុចនេះក៏យើងមិនគួររំលងដែរ។ មុនពេលសម្រេចចិត្តចាប់ផ្ដើមជីវិតអាពាហ៍ពិពាហ៍ យើងគួរពិភាក្សាគ្នាថាមានគម្រោងអ្វីខ្លះនៅថ្ងៃអនាគតដូចជាការបង្កើតមុខរបរបន្ថែមជាដើម។ ប្រសិនបើយើងមិនបានរៀបចំគម្រោងឱ្យបានច្បាស់ជាមុននោះទេ ជីវិតយើងងាយនឹងមានភាពរញ៉េរញ៉ៃមែនទែន។

៧. ចិត្តធ្ងន់

ការរក្សាចិត្តឱ្យធ្ងន់ និងចេះយោគយល់អធ្យាស្រ័យគ្នាគឺមានសារៈសំខាន់ណាស់។ ប្រសិនយើងរក្សាចេះរក្សាចិត្តឱ្យធ្ងន់ ពេលមានបញ្ហាមួយខ្លាំងមួយខ្សោយ ទើបមិនងាយធ្វើឱ្យទំនាក់ទំនងមួយនេះបែកបាក់។

៨. ចេះទុកភាពផ្ទាល់ខ្លួន

ការតាមស្រឡាញ់ ប្រច័ណ្ឌ ហួងហែងច្រើនគឺជៀសមិនផុតឡើយ។ ប៉ុន្តែយើងក៏ព្យាយាមយល់ពីភាពផ្ទាល់ខ្លួនរបស់ដៃគូដែរ ហើយវាក៏ជាទង្វើមួយដែលបង្ហាញពីការជឿទុកចិត្តផង។ បើយើងបំពានភាពផ្ទាល់ខ្លួនរបស់ដៃគូពេក វានឹងសាងជាអារម្មណ៍មិនល្អ ឬអាចបង្កជាជម្លោះជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ