ចង់រៀបការហើយមានសុភមង្គល មនុស្សស្រីគួរជៀសវាងបុរសមកពីគ្រួសារ ៣ ប្រភេទនេះ

មនុស្សស្រីការសម្រេចចិត្តបញ្ចប់ភាពនៅលីវមិនមែនជារឿងតូចតាចដែលអាចធ្វេសប្រហែសបាននោះទេ។ ការពិចារណាជ្រើសរើសនរណាម្នាក់ជាដៃគូជីវិត មែនទែនទៅមិនត្រឹមតែផ្ដោតសំខាន់ទៅលើអត្តចរិត ​និងបុគ្គលិកលក្ខណៈរបស់ដៃគូប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវគិតទៅដល់ស្ថានភាពគ្រួសាររបស់គេផងដែរ។ ជាក់ស្ដែងថ្ងៃនេះ AMS Infotainment នឹងចែករំលែកជូនប្រិយមិត្តពីបុរសដែលមកពីគ្រួសារទាំង ៣ ប្រភេទគួរជៀសវាងប្រសិនបើអាច៖

១. នៅក្រោមការគ្រប់គ្រងរបស់ឪពុក​ម្ដាយជ្រុល

នៅក្នុងជីវិតពិតឪពុកម្ដាយមួយចំនួនធំមិនបានកំណត់ព្រំដែននៃការគ្រប់គ្រងទៅលើកូន​ប្រុសបានច្បាស់លាស់នោះទេ ដោយពួកគាត់សម្អាងទៅលើហេតុផលជាច្រើនផ្សេងៗគ្នា។ ជាក់ស្ដែងពួកគាត់តែងតែចង់អន្ដរាគមន៍ជ្រុល ជ្រៀតជ្រែក និងសម្រេចចិត្តទៅលើគ្រប់យ៉ាងក្នុងជីវិតកូនជានិច្ច មិនថាកូនរៀបការ​មានគ្រួសារហើយនោះទេ។​ ប្រសិនបើមនុស្សស្រីណាម្នាក់សម្រេចចិត្តរៀបការជាមួយបុរសប្រភេទនេះ មិនយូរនោះទេអាពាហ៍ពិពាហ៍នឹងជួបប្រទះតែងជម្លោះប្ដីប្រពន្ធ ឬអាចឈានដល់ផ្លូវបែកផងដែរ។

២. អសីលធម៌

នាពេលបច្ចុប្បន្ន មនុស្សភាគច្រើនបានគិតថាបុគ្គលិកលក្ខណៈរបស់ឪពុកម្ដាយមិ​នសូវជាសំខាន់ណាស់ណាទេ ព្រោះគិតថាក្រោយរៀបការពួកគេនឹងមិនរស់នៅជាមួយឪពុកម្ដាយក្មេកឡើយ។ ប៉ុន្តែគួរចងចាំថាបរិយាកាសគ្រួសារគឺមានឥទ្ធិពលខ្លាំងទៅលើកុមារ ដូច្នេះហើយពួកគេនឹងមានបុគ្គលិកលក្ខណៈទៅដូចមនុស្សចាស់ជាមិនខាន។​ ជាឧទាហរណ៍ ប្រសិនបើឪពុកម្ដាយរបស់ដៃគូ​អ្នក​តែងតែមានអាកប្បកិរិយាមិនល្អ និងអសីលធម៌ នោះកូនប្រុសរបស់ពួកគាត់ក៏មិនខុសពីគ្នាឡើយ។

ដូច្នេះមុនពេលសម្រេចចិត្តថានឹងជ្រើសរើសមនុស្សម្នាក់នោះជាដៃគូជីវិត គប្បីគួរគិតឱ្យបានច្បាស់ជាមុនសិន ព្រោះពេលខ្លះពួកគេអាចកំពុងព្យាយាមលាក់បាំងអត្តចរិតពិតរបស់ខ្លួនក៏ថាបានដែរ។

៣. សុខភាពមិនមានល្អ

ជាការពិតសុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃខ្លាំងបំផុតក្នុងជីវិត។ មិនខុសនោះទេក្រោយរៀបការហើយ មនុស្សស្ទើរទាំងអស់នឹងផ្ដោតទៅលើជីវិតគ្រួសារផ្ទាល់ខ្លួនខ្លាំងជាងមុន។ ប៉ុន្តែប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ក្នុងគ្រួសារមានសុខភាពទន់ខ្សោយ ឬឈឺរ៉ាំរ៉ៃ គ្រួសារទាំងមូលនឹងត្រូវទទួលរងបន្ទុកហិរញ្ញវត្ថុ និងប្រឈមជាមួយនឹងការអស់កម្លាំងចិត្តផងដែរ។ ដូច្នេះប្រសិនបើខ្លួនឯងមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមមុខជាមួយនឹងការលំបាកនោះទេ គួរតែគិតគូរឱ្យម៉ត់ចត់សិន ដើម្បីជៀសវាងការស្ដាយក្រោយ និងជម្លោះក្នុងគ្រួសារនៅថ្ងៃអនាគត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។