មុនសម្រេចចិត្តបញ្ចប់ភាពនៅលីវ ត្រូវរៀនចេះរឿងទាំងនេះសិន

ការចាប់ដៃគ្នាកសាងជីវិតគូ មានសុភមង្គលគឺជាសេចក្ដីសុខផ្លូវចិត្តដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ប៉ុន្តែការសម្រេចចិត្តដ៏ធំមួយនេះគឺតម្រូវឱ្យយើងពិចារណាឱ្យបានច្បាស់ ចាស់ទុំជាងមុន ជាពិសេសចេះត្រៀមចិត្តទទួលយកបទពិសោធន៍ជីវិតថ្មី។ ដូច្នេះហើយមុនពេលសម្រេចចិត្តរៀបការគួរចេះប៉ុន្មានចំណុចខាងក្រោមនេះជាមុនសិន៖

១. រក្សាតម្លៃខ្លួនឯង

មុនសម្រេចចិត្តចាប់ដៃគ្នាចូលរោងការ យើងគួរតែ​ចេះឱ្យតម្លៃ និងមើលថែខ្លួនឯងឱ្យបានច្រើន។ ប្រសិនបើយើងទោរទន់ទៅលើដៃគូខ្លាំងពេក ទំនាក់ទំនងមួយនេះក៏ពិបាកនឹងបន្តទៅមុខទៀត ដោយសារតែវានឹងធ្វើឱ្យមានអារម្មណ៍ថាមានសម្ពាធ និងបាត់បង់ភាពជាខ្លួនឯងជាដើម។ ជាឧទាហរណ៍ ប្រសិនបើគេស្រឡាញ់យើងពិតប្រាកដ គេនឹងទទួលស្គាល់ និងស្រឡាញ់អ្វីដែលជាខ្លួនយើង ហើយមិនតម្រូវឱ្យមនុស្សដែលខ្លួនស្រឡាញ់កែប្រែអ្វីមួយឡើយ។

២. រក្សាចំណងមិត្តភាព

មុនរៀបការអ្វីដែលត្រូវចេះរក្សាមួយទៀតគឺចំណងមិត្តភាព។ ពួកគេគឺជាមួយចំណែកក្នុងជីវិតអាចជួយផ្ដល់កម្លាំងចិត្ត ជាទីប្រឹក្សា និងជាបងប្អូនដែលរងចាំស្ដាប់ហើយផ្ដល់យោបល់នៅពេលយើងត្រូវការ។ លើសពីនេះ ប្រសិនបើយើងកាត់ផ្ដាច់មិត្តភាព នោះប្រៀបដូចជាយើងរស់នៅលើកោះដាច់ស្រយាលមួយម្នាក់ឯងដូច្នោះដែរ។

៣.​ កែប្រែទម្លាប់មួយចំនួន

ទម្លាប់ពេលនៅលីវ និងទម្លាប់ពេលមានគ្រួសារអាចនឹងមានភាពខុសគ្នាខ្លាំង ជាពិសេសការចំណាយតែម្ដង។ ពេលនៅខ្លួនមួយយើងអាចចំណាយលើអ្វីដែលខ្លួនស្រឡាញ់ ឬតាមចិត្តបានដោយមិនចាំបាច់គិតច្រើននោះទេ។ ប៉ុន្តែពេលមានគ្រួសារ ទំនួលខុសត្រូវនឹងមានកាន់តែច្រើន ដូច្នេះហើយខ្ទង់ចំណាយក៏កាន់តែខ្ពស់ដូចគ្នា។ ប្រសិនបើគ្រប់គ្រងការចំណាយមិនទាន់បានល្អគឺកុំទាន់សម្រេចចិត្តលឿនពេកអី។

៤. រឹងមាំ និងជឿជាក់លើខ្លួនឯង

ក្រោយរៀបការហើយយើងមិនអាចមើលឃើញថានៅថ្ងៃអនាគតនឹងមានរឿងអ្វីកើតឡើងនោះទេ ភាពរឹងមាំ និងការជឿជាក់លើខ្លួនឯងចាំបាច់ត្រូវតែមានជានិច្ច។ មាន ន័យ​ថាយើងអាចមានភាពរីករាយ ហ៊ានប្រឈម ដោះស្រាយបញ្ហាបានគ្រប់ស្ថានភាពដោយមិនពឹងផ្អែកលើអ្នកដទៃនោះទេ។ ជាមួយគ្នានេះ ជំនឿចិត្តលើខ្លួនឯងក៏មិនអាចអត់បាននោះទេ ត្រូវចងចាំថាជីវិតយើងមានផ្លូវដើររហូត។

៥. មានការងារច្បាស់លាស់ និងគោលដៅជីវិត

មិនថាយើងរៀបការជាមួយដៃគូដែលមានកម្រិតលទ្ធភាពប៉ុណ្ណានោះទេ យើងមិនគួរបោះបង់ការងារ និងគោលដៅក្នុងជីវិតឡើយ។ ប្រសិនបើមិនអាចធ្វើការផ្សេងៗបាន ហោចណាស់យើងត្រូវមានជំនួញតូចមួយក្នុងដៃដែរ។ ការធ្វើបែបនេះគឺជាចំណែកជួយសម្រួលបន្ទុក និងទប់លំនឹងសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ។ ចំពោះគោលដៅក្នុងជីវិតចាំបាច់ត្រូវតែមាន បើទោះបីជាយើងមានមនុស្សជាទីស្រឡាញ់ត្រូវមើលថែមែន តែយើងក៏ត្រូវរស់នៅជាខ្លួនឯងដែរ។

៦. គ្រប់គ្រងអារម្មណ៍ប្រចណ្ឌ

មិនមានអ្នកណាម្នាក់នៅលើលោកយើងនេះចូលចិត្តឱ្យគេប៉ះពាល់របស់ដែលខ្លួនស្រឡាញ់នោះទេ ជាពិសេសដៃគូជិវិត។ ប៉ុន្តែការប្រចណ្ឌរករឿងដោយគ្មានហេតុផល ហួងហែងជ្រុលខ្លាំងពេក និងតាមស្អិតពេកនឹងធ្វើឱ្យដៃគូមានអារម្មណ៍ធុញទ្រាន់ដែលនេះមិនមែនជាសញ្ញាល្អនោះទេ។ ដូច្នេះត្រូវរៀនចេះគ្រប់គ្រងការគិតខ្លួនឯង ស្ដាប់ហេតុផល និងព្យាយាមដោះស្រាយបញ្ញាដោយសន្តិវិធី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម