មកមើលពីទម្លាប់គេងប្លែកៗរបស់តារាខេប៉ុប ៥ ដួងនេះ

មិនថាមនុស្សធ្វើការធម្មតា ឬតារាល្បីៗលំដាប់ពិភពលោកនោះទេសុទ្ធតែមានទម្លាប់គេងរៀងៗខ្លួន។ ជាក់ស្ដែងដូចជាតារាខេប៉ុប ៥ ដួងនេះ៖

១. V ក្រុម BTS

ជាញឹកញាប់ V ត្រូវបានមិត្តរួមក្រុមលាតត្រដាងពីទម្លាប់គេងរបស់លោកគឺលោកបានលើកជើងទាត់ និងស្រែកពេលកំពុងគេង។ នៅក្នុងបទសម្ភាសមួយ RM ដែលជាប្រធានក្រុមក៏បាននិយាយថា V មានទម្លាប់គេងបើកភ្នែកផងដែរ។

២. Cha Eunwoo ក្រុម ASTRO

នៅក្នុងបទសម្ភាសន៍ជាមួយ TopStarNews ASTRO បានបង្ហាញពីទម្លាប់នៃការគេងរបស់សមាជិករួមទាំង Cha Eunwoo ផងដែរ។ JinJin ប្រធានក្រុមក៏បានបង្ហើបថា Eunwoo និយាយជាមួយខ្លួនឯងច្រើនពេលគេង។ លោក​បាន​បន្ថែម​ថាមានពេលមួយ Eunwoo ធ្លាប់បាន​​និយាយ​ភាសាអង់គ្លេស​ដូចជា “ជំរាបសួរ” និង “អរគុណ” ហើយក៏​មាន​ទម្លាប់​សើច​ពេល​គេង​ដែរ។

៣. Changbin ក្រុម Stray Kids

ចំពោះតារាប្រុសកើតឆ្នាំ ១៩៩៩ រូបនេះក៏មានទម្លាប់គេងប្លែកដែរ ពោលគឺលោកចូលចិត្តនិយាយនៅក្នុងសុបិន ឬមមើសួររបស់របរអ្វីមួយទៀតផង។ លើសពីនេះ លោកក៏តែងតែគេងឱបតុក្កតា Munchlax Pokémon plush ដែលមានឈ្មោះថា Gyu ផងដែរ។ បើមិនបានគេងឱប Gyu លោកច្បាស់ជាគេងមិនលក់ពេញមួយយប់ជាមិនខាន។

៤. Chenle ក្រុម NCT

សម្រាប់ Chenle សមាជិកក្រុម NCT ឯណេះវិញក៏មានទម្លាប់មិនខុសពី Changbin ប៉ុន្មានដែរដែលលោកចូលចិត្តនិយាយក្នុងសុបិន ជាពិសេសនិយាយភាសាចិនតែម្ដង។

៥. Jaehyun ក្រុម NCT

បើងាកមកមើលតារាប្រុសវ័យ ២៦ ឆ្នាំរូបនេះវិញគឺពេលគេងលោកចូលចិត្តឱបភួយជាប់ទ្រូងដែលកាយវិការមួយនេះធ្វើ​ឱ្យអ្នកគាំទ្រ និងសមាជិករួមក្រុមគិតថាគួរឱ្យស្រឡាញ់មែនទែន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

ស្ទីលតុបតែងខ្លួនរបស់តារាប្រុស Tian Xuning ស្រស់សង្ហាប្លែកទាក់ចិត្តអ្នកលេងអ៊ីនធឺណេត និងបណ្ដាញផ្សាយសារព័ត៌មានជាច្រើន

តារាសម្ដែងប្រុស Tian Xuning បានបង្ហាញខ្លួនក្នុងការផ្សាយផ្ទាល់របស់ប្រេន Desman ជាមួយនឹងការលេងស្ទីលយ៉ាងស្រស់សង្ហារប្លែកភ្នែកដូចកម្លោះហុងកុង

រឿងភាគ “Teach You A Lesson” កំពុងល្បីផ្ទុះ ខណៈរងការរិះគន់ចម្រូងចម្រាសពីសំណាក់គ្រូបង្រៀនកូរ៉េ

ភាពយន្តភាគ "Teach You A Lesson" កំពុងក្លាយជារឿងដ៏ល្បីជាងគេប្រចាំខែមិថុនា ដោយអាចឡើងដល់ចំណាត់ថ្នាក់លេខ ១ លើតារាងមាតិកាសកលរបស់ Netflix ក្នុងរយៈពេលត្រឹម ៣ ថ្ងៃក្រោយចាក់ផ្សាយ ខណៈទទួល

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​