ចង់រស់នៅសុខសប្បាយ គ្មានទុក្ខកង្វល់ត្រូវរក្សា “៥ កុំ” ក្នុងជីវិតឱ្យបាន

ក្ដីសុខរបស់មនុស្សម្នាក់ៗមិនអាចពឹងផ្អែលលើព្រេងវាសនាតែមួយមុខនោះទេ មានសុខ និងទុក្ខគឺយើងខ្លួនឯងជាអ្នកកំណត់ជីវិតថានឹងត្រូវរស់នៅជាមួយវាដោយរបៀបណា។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្ត​ «៥ កុំ» ដែលគួរតែចងចាំ ប្រសិនបើប្រាថ្នាចង់បានជីវិតមួយពោរពេញក្ដីសុខ៖

១. កុំព្យាយាមចង់បានភាពឥតខ្ចោះ

មនុស្សពូកែមិនមែនមានន័យថាយើងត្រូវតែធ្វើខ្លួនឱ្យខ្លាំង និងល្អឥតខ្ចោះនោះទេ។ នៅពេលដែលយើងចំណាយពេលទៅលើការធ្វើអ្វីមួយ ដើម្បីតែភាពឥតខ្ចោះខ្លាំងពេកនោះយើងច្បាស់ជាបាត់បង់​ឱកាសផ្សេងទៀត ធ្វើឱ្យការងារយឺតយ៉ាវ ថែមទាំងអាចក្លាយជាសម្ពាធផ្លូវចិត្តផងដែរ។ ផ្ទុយទៅវិញយើងគួរតែព្យាយាមធ្វើអ្វីមួយឱ្យបានជោគជ័យមិនចាំបាច់គិតដល់ភាពឥតខ្ចោះនោះទេ គ្រាន់តែចាំពាក្យថាធ្វើឱ្យប្រសើរឡើងបានហើយ។ ជាពិសេសមិនត្រូវរក្សាទុករឿងបរាជ័យពីអតីតកាលនៅខួរក្បាលនោះទេ ព្រោះវាបានកន្លងហួសទៅហើយ។

២. កុំរឹងមាំពេក

ភាពរឹងមាំជាវិធីមួយអាចធ្វើឱ្យយើងអាចទទួលបានការគោរពកោតសរសើរពីអ្នកដទៃមែន ប៉ុន្តែមិនមានន័យថាវាគឺវិធីដែលអាចធ្វើជីវិតរបស់យើងមានក្ដីសុខឡើយ។ ដូច្នេះហើយចូររំលឹកខ្លួនថាប្រសិនបើជួបរឿងអ្វីមួយដែលចង់យំគឺត្រូវយំចេញមក ហើយបើចង់សើចក៏សើចចេញមក។ មិនមានអ្នកណាម្នាក់មានសិទ្ធិវិនិច្ឆ័យលើយើងនោះទេ ដោយសារនេះគឺជាធម្មជាតិរបស់មនុស្សដែលមានពីកំណើត។

៣. កុំបិទខ្លួនឯង

ជីវិតមានក្ដីសុខគឺមិនចាំបាច់ទាល់តែរៀន ឬមើលគម្រូពីបុគ្គលជោគជ័យ និងអ្នកដែលមានទ្រព្យសម្បត្តិច្រើន ឋានៈយសសក្ដិខ្ពង់ខ្ពស់នោះទេ។ ប៉ុន្តែយើងក៏អាចរៀនពីមនុស្សជុំវិញខ្លួនមិនថាពួកគេមានស្ថានភាពបែបណា ឬក្នុងឋានៈណាមួយឡើយ។ អាចនិយាយបានពេលខ្លះពួកគេសឹងតែមានជីវិតរីករាយជាងមនុស្សដែលយើងគិតថាអស្ចារ្យទៅទៀត។ ដូច្នេះត្រូវរំលឹកខ្លួនឯងថាក្ដីសុខគឺមិនស្ថិតនៅលើទ្រព្យក្រៅខ្លួននោះទេ។

៤. កុំរង់ចាំ

នៅពីក្រោយភាពជោគជ័យ និងភាពរីករាយរបស់មនុស្សម្នាក់គឺតែងតែកើតឡើងពីការខិតខំប្រឹងប្រែងទាំងអស់។ ជាឧទាហរណ៍ប្រសិនបើចង់បានរាងស្អាត ច្បាស់ណាស់គឺយើងត្រូវតែហាត់ប្រាណ និងកំណត់របបអាហារ។ ដូច្នេះត្រូវចងចាំឱ្យមែនទែនថាមានតែយើងខ្លួនឯងនោះទេជាអ្នកផ្លាស់ប្ដូរវាសនារបស់ខ្លួនឯង។ ជាពិសេសមិនត្រូវរង់ចាំឱ្យអ្វីមួយរត់មករកយើងជាដាច់ខាត ព្រោះនេះគឺក្នុងជីវិតពិតមិនមែនខ្សែភាពយន្ដ ឬការស្រមើស្រមៃ។

៥. កុំពន្យារពេល

ការពន្យារពេលទុកឱ្យខ្លួនឯងនៅវិនាទីចុងក្រោយច្បាស់ណាស់នឹងធ្វើឱ្យជីវិតមានតែភាពតានតឹង និងថប់បារម្ភប៉ុណ្ណោះ។ ដូច្នេះហើយយើងគួរតែរៀនទម្លាប់កំណត់ថ្ងៃគោលដៅណាមួយឡើងវិញ ចំពោះកិច្ចការមិនថាតូចធំប៉ុណ្ណានោះទេ ព្រោះនៅពេលដែលយើងអាចសម្រេចបាននឹងធ្វើឱ្យយើងចាប់ផ្ដើមធូរស្បើយ និងមានអារម្មណ៍ធូរស្រាលជាងមុនទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *