ទើសចិត្តចង់រិះគន់តែខ្លាចគេអន់ចិត្ត មិនដឹងធ្វើម៉េច? សាកវិធីអស់នេះលមើល

មិនថាក្នុងជីវិតឯកជន ឬការធ្វើការងារ មនុស្សគ្រប់រូបចៀសមិនផុតឡើយពីការសាងកំហុសៗ នានា គ្រាន់ថាអ្នកខ្លះច្រើន និងអ្នកខ្លះតិចប៉ុណ្ណោះ។ ក្នុងនោះដែរ នៅពេលដែលមានរឿងកើតឡើង ក៏មានមនុស្សខ្លះចាប់ផ្ដើមស្ដីបន្ទោស គិតតែពីចាប់កំហុស តែក៏មានអ្នកខ្លះចង់រិះគន់បញ្ចេញគំនិតល្អៗ ជួយដែរ។ មែនទែនទៅ ពេលខ្លះឃើញគេធ្វើមិនត្រឹមត្រូវ មិនល្អ ចង់ប្រាប់តែមិនដឹងធ្វើយ៉ាងម៉េច និយាយទៅខ្លាចគេអន់ចិត្ត។ តោះសាកល្បងវិធីខាងក្រោមទាំងអស់គ្នា៖

១. ផ្ដោតតែមួយរឿង

បើគេធ្វើខុសរឿងអ្វី ព្យាយាមផ្ដោតលើតែរឿងមួយ ហើយរកវិធីដោះស្រាយ កុំលើករឿងច្រើនឬ កំហុសផ្សេងៗ កាលពីមុន មកវាយប្រហារក្នុងពេលតែមួយ អ្នកនឹងធ្វើឲ្យភាគីម្ខាងទៀតកាន់តែមានសម្ពាធ និងមានអារម្មណ៍ថាខ្លួនឯងមិនបានការ។

២. កុំនិយាយបែបផ្ចាញ់ផ្ចាល់

ដឹងថាគេធ្វើខុស មិនជួយ តែបែរជាព្យាយាមជាន់ពន្លិច និយាយស្ដីដោយប្រើសម្ដីបែបឌឺដងលេបខាយ  កាយវិការបែបមិនសូវពេញចិត្ត។ បើធ្វើចរិតបែបនេះ គេលែងចង់ក្បែរតែម្ដង។ អ្នកគួរតែប្រើពាក្យឲ្យសមរម្យពេលនិយាយស្ដី និងរក្សាភាពថ្លៃថ្នូរបស់ខ្លួន កុំរិះគន់ ឬនិយាយបែបមើលងាយ កុំធ្វើឲ្យភាគីម្ខាងទៀត មានអារម្មណ៍ថា អ្នកមិនមែនកំពុងជួយទេ តែបែរជាកំពុងរុញគេឲ្យធ្លាក់ទឹកថែម។

៣. កុំប្រាប់ថាគេធ្វើខុស

អ្នកគួរតែកុំនិយាយចាក់ដោតគេត្រង់ៗ ពេក ដូចជា «អ្នកធ្វើរឿងនេះខុសហើយ ធ្វើមិនកើតទេ គេមិនដែលធ្វើអ៊ីចឹងទេ» ឬនិយាយបែបស្ដីបន្ទោស  ព្រោះធ្វើបែបនេះ បង្ហាញថាអ្នកកំពុងតែជាន់បន្ថែមពីលើមនុស្សដែលកំពុងមានទុក្ខហើយ។​ ពេលខ្លះសម្ដីនិយាយមិនចេះគិតរបស់អ្នកអាចសម្លាប់មនុស្សបាន អ្នកគួរតែផ្លាស់ប្តូរភាសារបស់អ្នកទៅជា «បើធ្វើបែបនេះ ឬរឿងនេះ គឺប្រសើរជាង.. ខ្ញុំគិតថា អ្នកធ្វើបែបនេះ ប្រហែលជាល្អជាង ឬផ្លាស់ប្ដូរទៅធ្វើអញ្ចេះ ប្រហែលជាគ្រាន់បើជាង»។

៤. សរសើរ

សរសើរយ៉ាងម៉េច បើធ្វើខុសនឹង?​

ត្រូវចាំថា មនុស្សម្នាក់ៗ មិនមែនធ្វើខុសគ្រប់រឿងនោះទេ គេប្រហែលជាអាចអន់ត្រង់ចំណុចមួយ ប៉ុន្ដែគេអាចធ្វើរឿងផ្សេងៗ ទៀតបានយ៉ាងល្អ។ ដូច្នេះ គួរសរសើរថា «អ្នកធ្វើកន្លែងនេះ បានល្អណាស់ តែត្រង់ចំណុចនេះ ដូចមិនទាន់គ្រប់នៅស្ទើរនៅឡើយ» ឬ «លើកមុនឃើញធ្វើអញ្ចេះល្អ តែលើកនេះដូចជាខ្វះៗ អ្វីម៉្យាង» និងផ្សេងៗ ទៀត។

នោះមនុស្សដែលអ្នកកំពុងរិះគន់ នឹងដឹងដោយខ្លួនឯងថា អូ ប្រហែលជាចំណុចនេះ ខ្ញុំនៅអន់ មិនទាន់ធ្វើបានល្អ ហើយគេនឹងប្រឹងប្រែងកែលំអបន្ថែម។

៥.​ ដំណោះស្រាយ

ចង់រិះគន់ ស្ដីឲ្យអ្នកដទៃ តែបែរជាគ្មានដំណោះស្រាយ។ ការធ្វើបែបនេះ គេនឹងគិតថាអ្នកជាមនុស្សគ្មានទំនួសខុសត្រូវ ព្រោះនៅសុខៗ មករិះគន់  និយាយថាឲ្យសមីខ្លួនគេ សុទ្ធតែអញ្ចេះអញ្ចោះ គិតតែពីស្ដីថាឲ្យ ដល់សួរ បែរជាស្ងាត់មាត់ឈឹង។ បើអ្នកពិតជាចង់ជួយដោយចិត្តស្មោះស និងចង់ឲ្យមនុស្សម្នាក់រីកចម្រើនពិតមែន ត្រូវរិះគន់ក្នុងន័យស្ថាបនា ជួយគិតពីដំណោះស្រាយ ថាតើអ្នកអាចជួយគេបានអ្វីខ្លះ? ចុះបើរឿងកើតឡើងហើយត្រូវធ្វើបែបណាទើបឲ្យវាប្រសើរឡើងវិញ? ​ត្រូវព្យាយាមគិតថា តើមានវិធីអ្វីល្អជាងនេះដែរ ឬអត់?

កុំគិតតែពីចង់រិះគន់ រកដំណោះស្រាយឲ្យផង នោះទើបមនុស្សដែលអ្នករិះគន់ បានដឹងថា អូ ខ្ញុំពិតជាធ្វើមិនល្អមែន សាកធ្វើតាមគំនិតដែលគេណែនាំសិន ក្រែងមានប្រសិទ្ធភាព និងប្រសើរជាងមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ