បន្លែ​ទាំង​ ៧​មុខថែរទាំ​សួត​របស់​អ្នក​ឲ្យ​រឹង​មាំ​តតាំង​ជា​មួយ​វីរុស​កូវីដ​១៩

នៅ​កំឡុង​ពេល​ដែល​យើង​កំពុង​តែ​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​រាតត្បាត​យ៉ាង​ធំ​សម្បើម​ពី​មេរោគ​កូវីដ​ ១៩​មក​តាំង​ពី​ដើម​ឆ្នាំ​ ២០២០ មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ងាក​មក​ចាប់​អារម្មណ៍​ជា​មួយ​នឹង​ការ​ថែរក្សា​សុខភាព​កាន់​តែ​ខ្លាំង​ឡើង​។ យើង​អាច​មើល​ថែ​សួត​ឲ្យ​រឹង​មាំ​បាន​ អាច​តតាំង​ជា​មួយ​នឹង​វីរុស​ផ្សេងៗ​បាន​ដោយ​ការ​រើស​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ដែល​មាន​សារប្រយោជន៍​ដល់​សួត។ ឥឡូវ​នេះ​យើង​មក​មើល​វិធី​មើល​ថែ​រាងកាយ​ងាយៗ​ដោយ​ការ​ទទួល​ទាន​បន្លែ​ដែល​ជួយ​បំប៉ន​ដល់​សួត​។

១.​ ខ្ទឹមស

ខ្ទឹមស​គឺ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​ជួយ​ថែ​បំប៉ន​សួត​របស់​អ្នក​បាន​យ៉ាង​ល្អ។ ខ្ទឹមស​មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ដែល​មាន​អាការ​ផ្សេងៗ​ដូច​ជា​ រោគហឺត​ រលាក​ផ្លូវ​ដង្ហើម​ ព្រម​ទាំង​អាច​ជួយ​បង្ការ​ជំងឺ​មហារីក​សួត​បាន​មួយ​កម្រិត​ផង​ដែរ។ ខ្ទឹមស​ជួយ​បណ្ដេញ​ជាតិ​ពុល​ និង​មេរោគ​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ ធ្វើ​ឲ្យ​សួត​ដំណើរ​ការ​បាន​ល្អ។

២.​ រមៀត

ប្រជាជន​កម្ពុជា​ប្រាកដ​ជា​បាន​ដឹង​យ៉ាង​ច្បាស់​ក្នុង​ការ​នាំ​យករមៀតមក​ធ្វើ​ជា​ថ្នាំ​ព្យាបាល​មេរោគ​សើស្បែក​ និង​ស្នាម​ផ្សេងៗ​នៅ​តាម​ដង​ខ្លួន។ គុណ​សម្បត្តិ​ខាង​ព្យាបាល​រោគ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រមៀត​គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ដល់​សួត​។ រមៀតមាន​សារប្រយោជន៍​យ៉ាង​ខ្លាំង​​​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ធ្វើ​ការ​របស់​សួត​និង​បង្ការ​ជំងឺ​ផ្សេងៗ​ដូច​ជា​៖​ ជំងឺ​ហឺត​ រលាក​ផ្លូវ​ដង្ហើម​ អាការៈ​ក្អក​ពិបាក​ដក​ដង្ហើម​ និង​ ជំងឺ​រលាក​សួត​រាំ រៃ។

៣.​ ខ្ញី

ខ្ញី​ជា​បន្លែ​មួយ​ប្រភេទ​ដែល​យក​ទៅ​ធ្វើ​ម្ហូប​ និង​ភេសជ្ជៈ​បាន​ជា​ច្រើន​មុខ​និង​មាន​រស​ជាតិ​ឆ្ងាញ់​ក្លិន​ប្រហើរ។ ក្រៅ​ពី​នេះ​ខ្ញី​ក៏​ជា​ប្រភេទ​ឱសថ​ដែល​មាន​គុណ​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សួត​។ ខ្ញី​ជួយ​ការពារ​សួត​ពី​ការ​កកើត​ជំងឺ​ផ្សេងៗ​ និង​ជួយ​បង្ការ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បាន​យ៉ាង​ល្អ។

៤. ខ្ទឹម​បារាំង

​ខ្ទឹម​បារាំង​ត្រូវ​បាន​នាំ​យក​មក​ចម្អិន​នៅ​ក្នុង​មុខ​ម្ហូប​ជា​ច្រើន​​។​ ក្រៅ​ពី​រស​ជាតិ​ក្លិន​ឈ្ងុយ​ និង​វីតាមីន​ដែល​ធ្វើ​ឲ្យ​ការ​ទទួល​ទាន​មាន​រស​ជាតិ​ឆ្ងាញ់​ហើយ​នោះ​ខ្ទឹម​បារាំង​​ក៏​ត្រូវ​បាន​នាំ​យក​មក​ធ្វើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ផ្ដាសាយ​ផង​ដែរ។ ក្រៅ​ពី​នេះ​ខ្ទឹម​បារាំង​អាច​ជួយ​បង្ការ​ការ​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ ជំងឺ​ចាញ់​អាកាសធាតុ​ និង​ជួយ​សម្រួល​ប្រព័ន្ធ​ធ្វើ​ការ​របស់​សួត។

៥.​ Beetroot

​​​Beetroot ក៏​ជា​បន្លែ​មួយ​ប្រភេទ​ទៀត​ដែល​មាន​គុណ​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​សួត​។​ Beetroot​ ជួយ​សម្រួល​ចរន្ត​ឈាម​ និង​ស្រូប​យក​អុកស៊ីហ្សែន​ក្នុង​សរសៃ​ឈាម​នៅ​ក្នុង​សួត​ និង​ជួយ​កាត​ពារ​ប្រព័ន្ធ​ធ្វើ​ការ​របស់​សួត​បាន​យ៉ាង​ល្អ។

៦.​ បន្លែ​ពណ៌​បៃតង

​​​​បន្លែ​ពណ៌​បៃតង​គឺ​មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​រាងកាយ​ទាំង​មូល​។​ បន្លែ​ពណ៌​បៃតង​សម្បូរ​ទៅ​ដោយ​វីតាមីន​ A, C, E, K, បូក​រួម​ទាំង​ជាតិ​ដែក​ និង​ប៉ូតាស្យូម​។ វីតាមីន​ C ដែល​មាន​នៅ​ក្នុង​បន្លែ​ពណ៌​បៃតង​ជួយ​ការពារ​រាង​កាយ​ពី​ការ​កើត​​ផ្សេងៗ​ជា​ច្រើន​មុខ។ ក្រៅ​ពី​នេះ​វីតាមីន​ C និង​​វីតាមីន​ E បាន​ធ្វើ​ការ​រួម​គ្នា​ជួយ​បង្ការ​ជំងឺ​រលាក​សួត​បាន​ទៀត​ផង។

៧.​ ស្ពៃ​ក្អោប​ពណ៌​ស្វាយ

​ស្ពៃ​ក្អោប​ពណ៌​ស្វាយ​គឺ​ជា​បណ្ដុំ​ Anthocyanin ដែល​ប្រទាក់​ក្រឡា​ជា​មួយ​នឹង​ការ​ធ្វើ​ការ​របស់​សួត។​ ក្រៅ​ពី​នេះ​ស្ពៃ​ក្អោប​ពណ៌​ស្វាយ​សម្បូរ​ទៅ​ដោយ​ជាតិ​ Fiber​ ប្រសិន​បើ​យើង​ទទួល​ទាន​ជាតិ​ Fiber បាន​ច្រើន​នឹង​មាន​ផល​ល្អ​ដល់​សួត​ជាង​អ្នក​ដែល​មិន​បាន​ទទួល​ទាន​ជាតិ​ Fiber​។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ