មានសង្សារពូកែសង្ស័យ គួរ​ដោះ​ស្រាយ​ដោយ​វិធី ៧ យ៉ាង​នេះ​ទើប​ស្នេហា​រឹងមាំបាន

ទទួលស្គាល់ថាពេលខ្លះ អ្នកក៏ស្ដ្រេសដែរ ពេលដែលមានសង្សារពូកែសង្ស័យ ចូលចិត្តដេញដោលតាមសួរនាំគ្រប់ពេលវេលា។ តែបើហ៊ានតែប្រហែស ធ្វើរឿងប៉ះទង្គិចចិត្តនោះ ច្បាស់ជាកាន់តែស្ដ្រេសលើសដើម ព្រោះថាឈ្លោះគ្នា ខឹងគ្នា។ តោះវិធីខាងក្រោមនេះ ប្រហែលជាអាចជួយ ប្រិយមិត្ត មួយចំនួនដែលកំពុងស្មុគស្មាញពិបាកចុះសម្រុងជាមួយសង្សារដែលពូកែសង្ស័យ៖

.យកចិត្តគេដាក់ចិត្តខ្លួនឯង

មែនទៅអ្នកមិនមែនជាគេ អ្នកមិនធ្លាប់ដឹងថាគេ ធ្លាប់បានឆ្លងកាត់រឿងអ្វីខ្លះនោះឡើយ ពេលខ្លះមុននឹងមកសេពគប់ជាមួយអ្នក គេប្រហែលជាធ្លាប់ជួបស្នេហាមិនសមប្រកប ជួបរឿងឈឺចាប់ផ្សេងៗ។ ដូច្នេះសាកស្រមៃថាខ្លួនអ្នកឈរនៅកន្លែងរបស់គេវិញ តើអ្នកចង់ឲ្យភាគីម្ខាងទៀតធ្វើបែបណាដាក់អ្នក? ច្បាស់ណាស់ ថាចង់ឲ្យគេយកចិត្តទុកដាក់ និងទុកអ្នកសំខាន់ដូចគ្នា។

ពេលខ្លះគេសួរ ព្រោះតែបារម្ភ ព្រោះតែស្រឡាញ់ និងខ្លាចបាត់បង់អ្នកប៉ុណ្ណោះ។ គិតដល់ចំណុចនេះ អ្នកប្រហែលជាអាចធ្វើចិត្តបានខ្លះ និងមិនសូវខឹង ឬធុញថប់ចិត្តឡើយ។

. កុំធ្វើខ្លួនឲ្យគេសង្ស័យ

តាមពិតអ្នកគ្មានបានក្បត់ចិត្ត ឬលួចមានអ្នកថ្មីទេ ប៉ុន្ដែទង្វើ និងកាយវិការមិនប្រក្រតីរបស់អ្នកអាចធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍មិនស្រួល ហើយចាប់ផ្ដើមសង្ស័យ។ បែបនេះកុំធ្វើខ្លួនលឹបលៗ ដូចជា ពេលនិយាយទូរស័ព្ទ ទៅឈរឆ្ងាយចង់ ៣ ម៉ែត្រ ឬពេលគេសួរអ្វី ធ្វើអេះអុញ ទាក់ទើរៗ មិនច្បាស់ ជាដើម។

. ស្មោះត្រង់

សេពគប់ជាមួយមនុស្សដែលសង្ស័យច្រើន រឿងដែលត្រូវតែធ្វើខានមិនបាន គឺមានភាពស្មោះត្រង់។ បើមិនបានធ្វើខុស កុំព្យាយាមកុហក ឬនិយាយលាក់បាំង ត្រូវតែនិយាយការពិត ព្រោះបើភាគីម្ខាងទៀតដឹង ច្បាស់ជាគិតផ្ដេសផ្ដាស់ច្រើន តប់ប្រមល់ រករឿងជាមិនខាន។ ពេលខ្លះ ដេកអន់ចិត្តតែឯង ឬយំក៏មាន។

. ធ្វើឲ្យគេមានអារម្មណ៍សុវត្ថិភាព

មិនមែនឲ្យទៅដេកយាមការពារ ២៤ ម៉ោងទើបហៅថា​​ សុវត្ថិភាពនោះទេ គឺការយកចិត្តទុកដាក់ចំពោះ ដៃគូ ដូចជាពេលឃើញមិនស្រួលខ្លួន ក៏សួរនាំថា «ម៉េចហើយ ត្រូវការទៅទិញ ឬទៅពេទ្យ ចាំ បង/អូន ជូនទៅ» ពេលឃើញពិបាកចិត្ត ក៏សួរថា « មានរឿងអ្វីពិបាកចិត្តមែន បើអាចប្រាប់ បង/អូន មកចាំស្ដាប់ និងរកវិធីដោះស្រាយ» ឬផ្សេងៗ ទៀត។ ការធ្វើបែបនេះ ធ្វើឲ្យភាគីម្ខាងទៀត មានអារម្មណ៍ថា អ្នកពិតជាទុកគេសំខាន់ មិនមែនមិនរវល់ជាមួយគេនោះទេ។

. កុំក្បត់សន្យា

ក្បត់សន្យាវាជារឿងមិនត្រឹមត្រូវមួយ ក្បត់សន្យាជាមួយអ្នកពូកែសង្ស័យទៀត គឺដូចជីករណ្ដៅកប់ខ្លួនឯងអ៊ីចឹង ព្រោះថាគេមិនសូវជឿ ឬទុកចិត្តអ្នកស្រាប់ទៅហើយ។ បើស្រាប់តែសន្យា រួចធ្វើមិនបានទៀតនោះ អ្នកនឹងកាន់តែមានសម្ពាធ ដោយសារតែចាប់ពីពេលនេះតទៅ គឺគេកាន់តែដាក់ការសង្ស័យលើអ្នកមួយកម្រិតទៀត ធ្វើអ្វីផ្ដេសផ្ដាសគឺគេនឹងចាំមើលទង្វើរបស់អ្នកតែម្ដង ដូច្នេះកុំចេះតែសន្យា។

៦. ត្រូវចេះបង្កើតបរិយាកាសរីករាយ

ការពិតទៅ មានសង្សារពូកែសង្ស័យអាចនិយាយបានថា បរិកាសគឺវាមិនសូវស្រស់បំព្រងនោះទេ ព្រោះពេលខ្លះរវល់តែសង្ស័យ ធ្វើឲ្យឧស្សាហ៍ឈ្លោះគ្នា ឬទាស់សម្ដីគ្នា។​ ពេលខ្លះត្រឹមពាក្យសរសើរ និងលើកទឹកចិត្តមួយម៉ាត់ ឬសកម្មភាពតិចតួចក៏អាចឲ្យភាគីម្ខាងទៀតមានស្នាមញញឹមដែរ ទៀតនោះបើអាចក៏ឧស្សាហ៍នាំគេទៅដើរលេង ឬការ surprise ផ្សេងៗ នៅពេលដែលគេមានអារម្មណ៍ល្អ ឬរំភើបចិត្ត និងសប្បាយចិត្តច្រើន គេនឹងបន្ថែមការជឿទុកចិត្តមកលើអ្នក។

. ធ្វើច្រើនជាងនិយាយ

មនុស្សដែលសង្ស័យច្រើន ពួកគេមិនសូវជឿលើសម្ដីទេ តែច្រើនមើលលើសកម្មភាពច្រើនជាង។ កុំព្យាយាមកែប្រែគំនិតរបស់ពួកគេកុំឲ្យសង្ស័យ ព្រោះអ្នកមិនអាចហាមការគិតរបស់នរណាម្នាក់ឡើយ ត្រូវបង្ហាញសកម្មភាពរបស់អ្នក ប្រសិនបើអ្នកពិតជាស្រឡាញ់ យកចិត្តទុកដាក់នឹងគេមែន កុំបានតែនិយាយបង្ហាញឲ្យគេផង ព្រោះថាទង្វើទើបបញ្ជាក់ថាអ្នកពិតជាបានផ្ដល់តម្លៃ និងមានភាពប្រាកដប្រជាជាមួយគេពិតមែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន